កម្មករមានទាំងកុមារផងប្រថុយធ្វើការនៅចម្ការចេកដែលប្រើថ្នាំគីមីមានគ្រោះថ្នាក់
ស្រុកលំផាត់ ខេត្តរតនគិរី៖ «ខ្ញុំមានជំងឺក្រពះ និងពោះវៀនច្រើនឆ្នាំហើយ តាំងពីខ្ញុំធ្វើការនៅចម្ការចេក។ ប៉ុន្តែខ្ញុំមិនគិតថាវាមកពីជាតិគីមីនោះទេ»។ នេះជាការលើកឡើងរបស់អ្នកស្រី សយ ស្រីភឿន ដែលទើបត្រឡប់មកពីមន្ទីរពេទ្យហើយដៃមិនទាន់ដោះខ្សែសេរ៉ូមចេញនៅឡើយ។