សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជ្ញាធរឃុំមានតួនាទីយ៉ាងសំខាន់ក្នុងការជួយស្ត្រីរងគ្រោះក្នុងអំពើហិង្សាក្នុងគ្រួសារ

អាជ្ញាធរចុះបណ្តុះបណ្តាលពលរដ្ឋឲ្យយល់ដឹងអំពីអំពើហិង្សាក្នុងគ្រួសារ។ រូបភាព៖ ខាន់ សុម៉ាលី
អាជ្ញាធរចុះបណ្តុះបណ្តាលពលរដ្ឋឲ្យយល់ដឹងអំពីអំពើហិង្សាក្នុងគ្រួសារ។ រូបភាព៖ ខាន់ សុម៉ាលី

អាជ្ញាធរឃុំមាន​តួនាទីយ៉ាងសំខាន់ក្នុងការជួយអន្តរាគមន៍ទៅដល់​ជន​រងគ្រោះដោយ​ អំពើហិង្សាក្នុងគ្រួសារនិងអប់រំផ្លូវច្បាប់​ទៅដល់​ពលរដ្ឋនៅក្នុង​មូល​ដ្ឋានរបស់​​ខ្លួន​ ដោយសារតែ​ស្រី្តជា​ជន​រងគ្រោះភាគច្រើន​​នៅពុំទាន់យល់ដឹងអំពីផ្លូវ​​ច្បាប់នៅឡើយ​ ដែលជា​ហេតុ​​ធ្វើ​ឲ្យ​ជន​រងគ្រោះ​បន្ត​រួមរស់ជាមួយប្តីក្នុងស្ថានភាពហិង្សា។

ពលរដ្ឋរស់នៅឃុំព្រៃជ្រូក ស្រុកពួក អ្នកស្រី មឿត ចំរើន បានថ្លែង​ក្នុង​កម្មវិធីសន្ទនាមតិរបស់វិទ្យុFMជាតិនគរភ្នំ១០៣MHz ខេត្តសៀមរាប ដោយបាននិយាយថា អាជ្ញាធរមានតួនាទីសំខាន់ក្នុងការជួយដល់ស្ត្រីដែលរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ។ អ្នកស្រីថា អាជ្ញាធរត្រូវពង្រឹងការអនុវត្តច្បាប់និងតួនាទីរបស់ខ្លួនដើម្បីជួយដល់ស្ត្រីរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ។

អ្នកស្រីបានថ្លែងថា៖ «ស្ត្រីមួយចំនួនមិនមានការយល់ដឹងពីច្បាប់នៃអំពើហិង្សាទេ ជាហេតុធ្វើ​ឲ្យ​គាត់គ្មាន​ជម្រើសអ្វីក្រៅតែពីសុខចិត្ត​រស់នៅជាមួយប្តីក្នុងស្ថានភាពហិង្សា»។

ចំណែកឯ អ្នកស្រី ថន សុណា ជាប្រជាពលរដ្ឋនៅក្នុងភូមិឃុំជាមួយគ្នាបានលើកឡើងដែរថា ប្រជាពលរដ្ឋគួរទទួលបាននូវការអប់រំពីសំណាក់អាជ្ញាធរ។ អ្នកស្រីបានបន្តថា៖ «បើមានអំពើហិង្សាកើតឡើងអាជ្ញាធរ បានចុះទៅអន្តរាគមភ្លាមៗ ដើម្បីជួយជនរងគ្រោះ»។

អាជ្ញាធរចុះបណ្តុះបណ្តាលពលរដ្ឋឲ្យយល់ដឹងអំពីអំពើហិង្សាក្នុងគ្រួសារ។ រូបភាព៖ ខាន់ សុម៉ាលី

ប្រធានការិយាល័យការពារផ្លូវច្បាប់នៃមន្ទីរកិច្ចការនារីខេត្ត សៀមរាប លោក នើយ សុនាម បានមានប្រសាសន៍ថា អាជ្ញាធរឃុំពិតជាតួនាទីយ៉ាងសំខាន់ក្នុងការជួយអន្តរាគមន៍ជូនជនរងគ្រោះ ព្រោះពួកគាត់នៅជិតប្រជាពលរដ្ឋ។

លោកបន្តថា៖ «អាជ្ញាធរឃុំបានយកចិត្តទុកដាក់ខ្លាំងលើការជួយដល់ស្ត្រីរងគ្រោះ តែក៏នៅតែសំណូមពរដល់មេឃុំនិងអាជ្ញាធរនៅថ្នាក់ឃុំត្រូវសហការគ្នា ដើម្បីជួយស្ត្រីរងគ្រោះទាន់ពេលវេលានិងមានប្រសិទ្ធិភាព»។

យោងតាម​មាត្រា១៣ នៃច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះឆ្នាំ២០០៥បានចែងថា ឃាត់ទុកវត្ថុជាក់ស្តែងដែលត្រូវបានប្រើប្រាស់ដោយជនមុខសញ្ញា បង្វែរយកចេញជនមុខសញ្ញាពីកន្លែងកើតហេតុ ឬបង្វែរជនរងគ្រោះទៅកន្លែងសុវត្ថិភាពដើម្បីការពារនាង ផ្ដល់ឲ្យជនរងគ្រោះនូវជំនួយសមស្រប ដូចជា ផ្លូវច្បាប់ សុខាភិបាល និងកិច្ចការពារសង្គម និងពន្យល់ពីសិទ្ធិទទួលបានការការពារពី ៕

395 views

ព័ត៌មានទាក់ទង