អាជ្ញាធរឃុំមានតួនាទីយ៉ាងសំខាន់ក្នុងការជួយស្ត្រីរងគ្រោះក្នុងអំពើហិង្សាក្នុងគ្រួសារ
អាជ្ញាធរឃុំមានតួនាទីយ៉ាងសំខាន់ក្នុងការជួយអន្តរាគមន៍ទៅដល់ជនរងគ្រោះដោយ អំពើហិង្សាក្នុងគ្រួសារនិងអប់រំផ្លូវច្បាប់ទៅដល់ពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសារតែស្រី្តជាជនរងគ្រោះភាគច្រើននៅពុំទាន់យល់ដឹងអំពីផ្លូវច្បាប់នៅឡើយ ដែលជាហេតុធ្វើឲ្យជនរងគ្រោះបន្តរួមរស់ជាមួយប្តីក្នុងស្ថានភាពហិង្សា។