ពលរដ្ឋដែលទើបផ្លាស់ប្តូរទីលំនៅថ្មីនៅខណ្ឌច្បារអំពៅទទូចឱ្យអាជ្ញាធរពាក់ព័ន្ធជួយសម្រួលការភ្ជាប់ប្រព័ន្ធទឹកភ្លើងចូលក្នុងសហគមន៍ថ្មីពួកគេ
ប្រជាពលរដ្ឋដែលទើបតែមកតាំងទីលំនៅថ្មីនៅភូមិចំពុះក្អែក ទទូចឲ្យអាជ្ញាធរពាក់ព័ន្ធជួយសម្រួលការតភ្ជាប់ប្រព័ន្ធទឹកភ្លើង ព្រោះជាង២ខែមកហើយដែលពួកគាត់បានទៅរស់នៅទីតាំងនោះតាមការស្នើរបស់អាជ្ញាធរខណ្ឌច្បារអំពៅ ប៉ុន្តែពួកគាត់នៅតែមិនទាន់មានទឹកស្អាតនិងភ្លើងប្រើប្រាស់គ្រប់គ្រាន់។