យោងតាមរបាយការណ៍ថ្មីរបស់អង្គការសិទ្ធិមនុស្សលីកាដូបានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមធ្វើយុទ្ធនាការ ដើម្បីកំណត់គោលដៅលើអ្នកការពារសិទ្ធិមនុស្សនិងកាត់បន្ថយសេរីភាពជាមូលដ្ឋាន ជាការកើនឡើងនៃការធ្វើទុក្ខបុកម្នេញដែលពួកគេអះអាងថា កើតមានបន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិ។
អង្គការសិទ្ធិមនុស្សនេះបានចេញរបាយការណ៍ថ្មីមួយកាលពីថ្ងៃសុក្រដែលមានចំ ណងជើងថា «ការតស៊ូ ដើម្បីសេរីភាព៖ ការរំលោភបំពានអ្នកការពារសិទ្ធិមនុស្សឆ្នាំ ២០១៨-២០២០» ដែលជាការវិភាគមួយអំពីការរំលោភបំពានរបស់រដ្ឋាភិបាលមកលើសកម្មជនសិទ្ធិមនុស្ស ជាសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដូចជាសេរីភាពនៃការបញ្ចេញមតិនិងការជួបជុំនិងការប្រើប្រាស់ច្បាប់ថ្មីដែលសំដៅជំរុញយុទ្ធសាស្ត្របង្រ្កាបរបស់ខ្លួនបន្ថែមទៀត។
របាយការណ៍នេះបង្ហាញពីករណីជាច្រើន បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិដែលអង្គការសិទ្ធិមនុស្សនេះលើកឡើងថា បានធ្វើឲ្យសកម្មជនដែលមិនពាក់ព័ន្ធនយោបាយរឹតតែងាយនឹងក្លាយជាគោលដៅរបស់រដ្ឋាភិបាល។ គណបក្សសង្គ្រោះជាតិត្រូវបានរំលាយកាលពីឆ្នាំ២០១៧ ដោយសារតាមចោទថា ធ្វើបដិវត្តន៍ពណ៌ដែលបានបញ្ចប់គណបក្សនយោបាយប្រឆាំងធំបំផុតតែមួយគត់នៅពេលនោះ ហើយអាស នៈឃុំសង្កាត់របស់គណបក្សទាំងអស់ត្រូវបានចែកទៅឲ្យគណបក្សផ្សេងទៀតជាពិ សេសគណបក្សប្រជាជនកម្ពុជា។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយអមជាមួយរបាយការណ៍នេះបានលើកឡើងថា៖ ការចាប់និងការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សជាច្រើននាក់ នៅក្នុងអំឡុងពេល៦ខែចុងក្រោយនៃឆ្នាំនេះ គឺជាការកើនឡើងដ៏ខ្ពស់បំផុតមួយនៃការបង្រ្កាបលើការតស៊ូមតិនិងភាពសកម្មនិយមអហិង្សា ក្នុងរយៈពេលបីឆ្នាំចុងក្រោយ ដែលត្រូវបានធ្វើឡើងដោយអាជ្ញាធររដ្ឋ»។
អង្គការសិទ្ធិមនុស្សនេះកំពុងតែសំដៅទៅលើការឃុំខ្លួនលោក រ៉ុង ឈុន ដែលជាមេ ដឹកនាំសហជីពដ៏លេចធ្លោម្នាក់ដោយសារលោកបានចុះជួបកសិករដែលលោកបាននិយាយថា បានបាត់បង់ដីធ្លី អំឡុងពេលបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ជាការអះអាងដែលត្រូវបានច្រានចោលដោយរដ្ឋាភិបាល។
បន្ទាប់ពីលោក រ៉ុង ឈុន ដែលក៏ជាប្រធានសហភាពសហជីពកម្ពុជាត្រូវបានចាប់ខ្លួនកាលពីចុងខែកក្កដា ក្រុមយុវជននិងសកម្មជនបរិស្ថានមួយចំនួនបានធ្វើការតវ៉ានៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ ដែលឈានដល់ការចាប់ខ្លួនមនុស្សរាប់សិបនាក់បន្ថែមទៀត។
របាយការណ៍នេះប្រើប្រាស់ករណីសិក្សារបស់ក្រុមសកម្មជនយុវជនខ្មែរថាវរៈនិងចលនាមាតាធម្មជាតិ «Mother Nature» ដើម្បីបង្ហាញពីរបៀបដែលសមាជិកមួយចំនួនរបស់ក្រុមអ្នកតវ៉ាត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋដូចជាបទញុះញង់ជាដើម។
អង្គការលីកាដូក៏បានចង្អុលបង្ហាញពីករណីយាយីចំពោះអ្នកស្រី ទេព វណ្នី ជាសកម្មជនដីធ្លីនៅតំបន់បឹងកក់ ដែលបានភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីប្រឈមនឹងនិតិវិធីច្បាប់ជាច្រើនឆ្នាំប្រឆាំងនឹងអ្នកស្រី ការផ្តន្ទាទោសបុគ្គលិកអង្គការសិទ្ធិមនុស្សអាដហុក៥ នាក់ ដែលគេហៅថា «អាហុក៥» និងការផ្តោតគោលដៅលើបណ្តាញសហគម ន៍ព្រៃឡង់ដោយសារតែសកម្មភាពតស៊ូមតិនិងការការពារនៅក្នុងតំបន់ព្រៃការពារដែលរងការបាត់បង់យ៉ាងឆាប់រហ័សនោះ។
ការព្រួយបារម្ភមួយទៀតដែលលើកឡើងដោយក្រុមអង្គការសិទ្ធិមនុស្សក្នុងស្រុកនិងអន្តរជាតិ គឺការទទួលយកច្បាប់ឬសេចក្តីព្រាងច្បាប់ថ្មីរបស់កម្ពុជា ដែលត្រូវបានអនុ ម័តដោយសភាឯកបក្សរបស់គណបក្សប្រជាជនកម្ពុជា ហើយការនេះបានត្រឹមបង្កើនលទ្ធភាពរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយសិទ្ធិរបស់ពលរដ្ឋ។
ទាំងនេះរួមបញ្ចូលសំណើបង្កើតច្រកទ្វារអ៊ិនធើណិត ដើម្បីគ្រប់គ្រងចរាចរលើបណ្តា ញអ៊ិនធើណិត ច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រដែលត្រូវបានប្រើប្រាស់ ដើម្បីចាប់ ខ្លួនមនុស្សមួយចំនួន ការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញហើយថ្មីៗនេះគឺច្បាប់ «ស្តីពីការដាក់ប្រទេសក្នុងគ្រាអាសន្ន» ដែលផ្តល់អំណាចទូលំទូលាយនិងមិនធ្លាប់មានពីមុនមកដល់រដ្ឋាភិបាលក្នុងករណីដែលគេហៅថា ប្រទេសប្រឈមនឹងវិបត្តិឬគ្រោះ មហន្ត រាយនោះ។
របាយការណ៍របស់អង្គការលីកាដូបានឲ្យដឹងថា៖ «ជារួម ច្បាប់ទាំងនេះនឹងបង្កើនអំ ណាចឥតដែនកំណត់ដល់អាជ្ញាធររដ្ឋ ដើម្បីគាបសង្កត់និងរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ជាពិសេសលើអ្នកដែលធ្វើការងារការពារសិទ្ធិមនុស្សទាំង ឡាយ»។
អង្គការសិទ្ធិមនុស្សនេះបានអះអាងថា រដ្ឋាភិបាលត្រូវតែដោះលែងអ្នកការពារសិទ្ធិ មនុស្សដែលជាប់ពន្ធនាគារទាំងអស់ ហើយទម្លាក់ការចោទប្រកាន់ប្រឆាំងពួកគេ បញ្ឈប់ការប្រើប្រាស់កម្លាំងសន្តិសុខ ដើម្បីបំបែកការតវ៉ា និងលុបចោលឬកែប្រែច្បាប់មួយចំនួនដូចជាច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាល ច្បាប់សហជីពនិងច្បាប់ស្តីពីការដាក់ប្រទេសក្នុងគ្រាអាសន្ន។
លោក អំ សំអាត អនុប្រធានផ្នែកឃ្លាំមើលនៅអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រ សាសន៍ថា កង្វះអ្នកនយោបាយប្រឆាំងបានជួយដល់ការបង្ក្រាបរបស់រដ្ឋាភិបាលលើសកម្មជន ដែលព្យាយាមតស៊ូមតិ ដើម្បីសិទ្ធិតាមរយៈការតវ៉ានិងការធ្វើបាតុកម្ម។
លោកបានមានប្រសាសន៍ថា៖ «យើងចង់ឲ្យរដ្ឋាភិបាលស៊ើបអង្កេតរាល់ការរំលោភបំ ពានលើអ្នកការពារសិទ្ធិមនុស្ស។ យើងចង់ឲ្យរដ្ឋាភិបាលធ្វើវិសោធនកម្មមាត្រាមួយ ចំនួននៃក្រមព្រហ្មទណ្ឌ ដើម្បីធានាសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ»។
លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបាននិយាយថា របាយការណ៍នេះមិនបានឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនៅកម្ពុជាទេ ហើយថា គ្មានការពាក់ព័ន្ធគ្នារវាងការរំលាយគណបក្សសង្គ្រោះជាតិនិងការផ្តោតគោលដៅលើអ្នកការពារសិទ្ធិមនុស្សទេ។
លោកបានមានប្រសាសន៍ថា៖ «ពួកគេវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនិងការអនុវត្តច្បា ប់ដោយផ្អែកលើរូបភាពពីខាងក្រៅ ដូច្នេះរបាយការណ៍នេះគ្មានអ្វីថ្មីទេ។ ពួកគេតែង តែលើកឡើងកង្វល់អំពីការរំលោភសិទ្ធិមនុស្ស ប៉ុន្តែពួកគេមិនបានវិនិច្ឆ័យដោយផ្អែក លើតថភាពច្បាប់នោះទេ»។
លោក ជិន ម៉ាលីន បានច្រានចោលអនុសាសន៍របស់អង្គការលីកាដូ ដោយអះអាងថា ច្បាប់ទាំងអស់នៅកម្ពុជា គឺឆ្លុះបញ្ចាំងពីការអភិវឌ្ឍសង្គមរបស់ប្រទេសនិងអនុលោមតាមរដ្ឋធម្មនុញ្ញ។
លោក សេង សារី ជាអ្នកវិភាគនៅវិទ្យាស្ថានកម្ពុជា ដើម្បីលទ្ធិប្រជាធិបតេយ្យបានមាន ប្រសាសន៍ថា គណបក្សនយោបាយ សមាគម អ្នកការពារសិទ្ធិមនុស្សនិងអង្គការក្រៅរដ្ឋាភិបាលមានសារៈសំខាន់ចំពោះប្រព័ន្ធប្រជាធិបតេយ្យដ៏រឹងមាំមួយ។
លោកមានប្រសាសន៍ថា៖ «យើងមាននីតិរដ្ឋ ដូច្នេះរាល់ច្បាប់ទាំងអស់ត្រូវតែបម្រើផលប្រយោជន៍សាធារណៈនិងប្រជាជន។ យើងមិនមែនគ្រប់គ្រងដោយច្បាប់ដែលបង្កើតឡើង ដើម្បីបម្រើតែមនុស្សមួយក្រុម ហើយដាក់ទោសឬគាបសង្កត់អ្នកប្រឆាំងនឹងខ្លួននោះទេ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Licadho says absence of political opposition sparked renewed persecution of rights advocates