សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ព័ត៌មានជាតិ

ក្រ​សួង​ការពារ​ជាតិ​ រាជធានី​ភ្នំពេញ​ ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២៦៥។ (ក្រ​សួង​ការពារជាតិ)

សេចក្ដីព្រាង​ថវិកាឆ្នាំ២០២៧ ​ក្រ​សួង​ការពារ​ជាតិ​កើនថវិកា​១៤​ភាគរយ កាត់​​ពី​ផ្នែក​ផ្សេង​​យ៉ាង​តិច​​២៧០​លាន​ដុល្លារ

​​សេចក្ដីព្រាង​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០២៧ នឹង​ត្រូវ​បង្កើនការ​ចំណាយ​លើ​ផ្នែក​ការពារជាតិ សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ដែល​អាច​កើន​ជិត​១៤​ភាគ​រយ​ ឬ​ប្រហែល​១,​៦១​ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​​សេចក្ដី​ព្រាង​ថវិកា​ដែល​ត្រូវ​បាន​បង្ហោះ​ផ្សាយ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ដោយ​ក្រ​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​
ពលរដ្ឋឡើងមកពីខេត្តកំពង់ធំ អ្នកស្រី កែវ គឺ អាយុ៦៦ឆ្នាំ រស់នៅភូមិត្រពាំងសាលា ឃុំឈូក ស្រុកប្រាសាទសំបូរ កំពុងផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅមុខសាលាដំបូងខេត្តសៀមរាប ថ្ងៃទី២ ខែវិច្ចិកា ឆ្នាំ២០២៦។ (ខេមបូចា/វ៉ា សុភានុត)

ពលរដ្ឋប្រមាណ៣០នាក់រងគ្រោះដោយក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា ប្រមូលផ្ដុំគ្នាមុខតុលាការខេត្តសៀមរាបស្នើពន្លឿនរឿងក្ដី

ប្រជាពលរដ្ឋប្រមាណ៣០នាក់រងគ្រោះដោយក្រុមហ៊ុនអតីតឧកញ៉ាឡេង ចាន់ណា ប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តសៀមរាប នៅពេលល្ងាចថ្ងៃទី២ និងព្រឹកថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ស្នើសុំពន្លឿនការកាត់ក្ដី ក្រោមហេតុផលថា ពួកគេកំពុងប្រឈមនឹងបញ្ហាបំណុលហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។
បុរសម្នាក់កំពុងប្រើប្រាស់កម្មវិធី Telegram នៅលើទូរសព្ទដៃរបស់ខ្លួន នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ ( ខេមបូចា/ព្រីង សំរាំង)

កម្ពុជាអំពាវនាវឱ្យអ្នកប្រើប្រាស់ Telegram លើប្រព័ន្ធ Android ធ្វើបច្ចុប្បន្នភាពកម្មវិធី​ជា​បន្ទាន់ ដើម្បីការពារពីការលួចគ្រប់គ្រងគណនី

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃអាទិត្យ បាន​អំពាវនាវ​ឱ្យ​អ្នក​ប្រើ​ប្រាស់កម្មវិធី Telegram លើប្រព័ន្ធប្រតិបត្តិការ Android ធ្វើបច្ចុប្បន្នភាពកម្មវិធីនេះ​ជាបន្ទាន់ បន្ទាប់​ពីអ្នកជំនាញបានរកឃើញចន្លោះប្រហោងផ្នែកសុវត្ថិភាពមួយ ដែលអាចឱ្យ​ក្រុម​​ចោរព័ត៌​មានវិទ្យា​លួច​ចូល​​គ្រប់គ្រងគណនីរបស់អ្នកប្រើប្រាស់តាមរយៈការ​ហៅជា​សំឡេង​។
អ្នកបោះឆ្នោតពិនិត្យមើល និងចុះឈ្មោះរបស់ពួកគេសម្រាប់ការបោះ​ឆ្នោតឃុំ-សង្កាត់នាពេលខាងមុខក្នុងឆ្នាំ២០២៧ នៅសង្កាត់​ទន្លេ​បាសាក់ រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

ដំណើរ​ការ​ចុះឈ្មោះអ្នកបោះឆ្នោតដោយ​ប្រើ​​ប្រព័ន្ធ​ជីវមាត្រ កំពុងត្រូវបានពិនិត្យ​នៅមុនការបោះឆ្នោតឃុំ-សង្កាត់

ដំណើរការចុះឈ្មោះអ្នកបោះឆ្នោតដោយប្រើប្រាស់ប្រព័ន្ធ​ជីវមាត្រនៅកម្ពុជាកំ​ពុង​ស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរ ដោយមានគណបក្សនយោបាយ និងអ្នក​សង្កេតការណ៍បោះឆ្នោតចូលរួមតាមដាន​។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបាន​កត់សម្គាល់ឃើញថា ការផ្សព្វផ្សាយនៅមិនទាន់គ្រប់គ្រាន់នៅឡើយ​ ខណៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងធ្វើបច្ចុប្បន្នភាពការចុះឈ្មោះអ្នកបោះឆ្នោត ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២៧។
អ្នកលេងបណ្ដាញសង្គមថតបង្ហោះរូបភាពសន្លឹកបៀ និងក្រដាសប្រាក់រៀលកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ។ រូបភាពបានមកពីការបង្ហោះលើបណ្ដាញសង្គមInstagram។

អ្នកជំនាញថា ការផុសរូបល្បែងស៊ីសងពេលបុណ្យទានធ្វើឱ្យបាត់បង់តម្លៃប្រពៃណី និងខុសច្បាប់

ការបង្ហោះរូបភាព ឬវីដេអូពាក់ព័ន្ធនឹងការលេងល្បែងស៊ីសងដូចជាការលេងបៀ នៅលើបណ្ដាញសង្គមក្នុងរដូវបុណ្យទាន ត្រូវបានអ្នកជំនាញសង្គម និងអ្នកពាក់ព័ន្ធចាត់ទុកថាជារឿងខុសច្បាប់។ ទង្វើនេះមិនត្រឹមតែប៉ះពាល់ដល់ខ្លួនឯង និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជះឥទ្ធិពលអវិជ្ជមានដល់ក្មេងៗ និងធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃពិធីបុណ្យប្រពៃណីជាតិ។
អ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវទេសចរណ៍នៅខេត្តសៀមរាប ជាង៥០នាក់មកសាលាខេត្តសៀមរាប ដើម្បីចូលរួមស្នើសុំអន្តរាគមន៍ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។ (រូបភាពផ្តល់​ឱ្យ)

អ្នកដឹកជញ្ជូនភ្ញៀវទេសចរនៅសៀមរាបស្នើឱ្យលុបចោលថ្លៃសេវាផ្លូវចូល-ចេញអាកាសយានដ្ឋាន ខណៈចំណាយកើនឡើង

អ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវទេសចរ ជាង៥០នាក់ តំណាងឱ្យ៤៦៧នាក់ នៅខេត្តសៀមរាប បានជួបជុំគ្នានៅសាលាខេត្ត នាព្រឹកថ្ងៃទី៣១ ខែតុលា ដើម្បីស្នើសុំអន្តរាគមន៍ឱ្យលុបចោលការដំឡើងថ្លៃសេវាផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលគ្រោងអនុវត្តពីថ្ងៃទី១ ខែវិច្ឆិកា ខណៈពួកគាត់បារម្ភពីការកើនឡើងនៃបន្ទុកចំណាយ ក្នុងពេលចំណូលពីការដឹកភ្ញៀវមានតិចតួច។​
កសិករម្នាក់កំពុងបាចជីក្នុងស្រែនៅក្នុងខេត្តស្វាយរៀងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

ជីគីមី​បន្ត​ឡើងថ្លៃ​ធ្វើ​ឱ្យ​ថ្លៃដើមដាំដុះ​របស់កសិករ​កើនឡើង​ ខណៈ​កម្ពុជា​បន្តនាំចូល​ជីគីមី១​លាន​​តោន​​​ក្នុង​​មួយឆ្នាំ

ជីគីមីនៅ​តែ​​បន្ត​​ហក់​ឡើងថ្លៃ ​ធ្វើ​ឱ្យ​ថ្លៃដើមសម្រាប់​ដាំដុះ​របស់កសិករ​​បន្ត​កើនឡើង​ ខណៈ​​បច្ចុប្បន្ន​ការផលិតជីក្នុង​ស្រុក​​បាន​ត្រឹម​៨០​ម៉ឺន​តោន ​និង​ត្រូវ​បន្ត​នាំចូល​ជីគីមី​ពី​បរទេស​​ដល់ ​១លាន​តោន​ថែមទៀត ​ដោយ​ត្រូវ​ចំណាយ​ថវិកា​ពី ៣០០​ទៅ​៤០០​លាន​ដុល្លារ​​ក្នុង​១ឆ្នាំៗ។
កសិករដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបាត់ដំបង នាំគ្នាមកទទួលពូជស្រូវមួយគ្រួសារ១០០គីឡូ និងថវិកា១០ម៉ឺនរៀល ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅព្រលានយន្តហោះវាលបែកចាន ។ (ខេមបូចា/មាស ភារុណ)

លោក ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យនិងផ្តល់​ពូជ​ស្រូវដល់កសិករ ដើម្បីស្តារការដាំដុះឡើងវិញ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងកសិកម្ម ក្រសួងធនធានទឹក និងអាជ្ញាធរពាក់ព័ន្ធ ចុះដល់មូលដ្ឋានដើម្បីផ្តល់ពូជស្រូវ និងដំណាំដល់កសិករដែលរងគ្រោះដោយទឹកជំនន់ឆ្នាំនេះ ដើម្បីស្តារផលដំណាំឡើងវិញ និងបន្តផ្តល់ស្បៀងសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលខ្វះខាត។
ស្រ្តីជនបរទេសទាំង៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរកឃើញទីតាំងខុសច្បាប់សម្រាប់កេងប្រវ័ញ្ច និងអន្តរការរវាងអ្នកសុំកូន និងស្រ្តីពពោះ។ រូបភាពនេះស្នងការនគរបាលរាជធានីភ្នំពេញបានផុសនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។

អ្នកឃ្លាំមើលសង្គម​ជំរុញ​ឱ្យមានការបង្កើតច្បាប់ស្ដីពីការទប់ស្កាត់ការពពោះជំនួស ​ក្នុងប្រទេសកម្ពុជា

អ្នកឃ្លាំមើលសង្គម ជំរុញ​ឱ្យពន្លឿនការបង្កើតច្បាប់ស្ដីពីការពពោះជំនួសក្នុងប្រទេសកម្ពុជា និងពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការពពោះជំនួសខុសច្បាប់ ការកេងប្រវ័ញ្ច និងផលប៉ះពាល់ដល់សុខភាពរបស់ស្រ្តី។

ព័ត៌មានថ្មី

អត្ថបទពេញនិយម