សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សកម្មជនសិទ្ធិមនុស្សជាង៣៥០នាក់ត្រូវគេធ្វើឃាត នៅឆ្នាំ២០២៥ ក្នុងនោះអ្នកការពារបរិស្ថានស្លាប់ច្រើនជាងគេ

សកម្មជនសិទ្ធិមនុស្សជាង៣៥០នាក់ត្រូវគេធ្វើឃាត នៅឆ្នាំ២០២៥ ក្នុងនោះអ្នកការពារបរិស្ថានស្លាប់ច្រើនជាងគេ
សកម្មជនសិទ្ធិមនុស្សជាង៣៥០នាក់ ត្រូវគេធ្វើឃាត នៅឆ្នាំ២០២៥ ក្នុងនោះអ្នកការពារបរិស្ថាន ស្លាប់ច្រើនជាងគេ AP - Andre Penner

តំបន់អាមេរិកឡាទីន មានជាអាទិ៍ កូឡុំប៊ី ម៊ិកស៊ិក ប្រេស៊ីល និងហុងឌូរ៉ាស់ សុទ្ធសឹងតែជាប្រទេសដែលមានកើតហេតុឃាតកម្ម លើអ្នកបរិស្ថាន ច្រើនជាងគេ នៅទូទាំងពិភពលោក។ នេះបើយោងតាមរបាយការណរបស់អង្គការការពារសិទ្ធិមនុស្ស Front Line Defenders ដែលបានចេញផ្សាយ នៅថ្ងៃចន្ទ ទី១៥ មិថុនា។

បើតាមប្រភពដដែល នៅឆ្នាំ២០២៥ ករណីឃាតកម្ម លើសកម្មជនការពារបរិស្ថាន ដែលប្រឆាំងនឹងការរុករករ៉ែ ​គម្រោង​កាប់ព្រៃឈើ ឬ ​ប្រឆាំង​នឹង​គម្រោង​កសិ-ឧស្សាហកម្ម នៅតែមានចំនួនច្រើន។ នៅក្នុងចំណោមសកម្មជនការពារសិទ្ធិមនុស្ស ៣៥៨នាក់ មកពី២៨ប្រទេស ដែលត្រូវគេធ្វើឃាត ៨៤នាក់ ជាសកម្មជនការពារបរិស្ថាន។ ១៧% នៃជនរងគ្រោះទាំងអស់ គឺជាអ្នកប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ និងអ្នកការពារជនជាតិភាគតិចម្ចាស់ស្រុក។

គួរបញ្ជាក់ថា អំពើឃាតកម្មលើសកម្មជនការពារបរិស្ថាន គឺជាបទឧក្រិដ្ឋ ដែលរៀបចំឡើង ដោយអាជ្ញាធរមូលដ្ឋាន ដែលបានឃុបឃិតជាមួយឈ្មួញរកស៊ីខុសច្បាប់ និងក្រុមឧក្រិដ្ឋជន។ ដោយសារអំពើពុករលួយ ជនទាំងអស់នោះ ច្រើនតែេគចរួចខ្លួន ពីសំណាញ់ច្បាប់។

ក្រៅពីអំពើឃាតកម្មលើអ្នការពារសិទ្ធិមនុស្ស និងអ្នកការពារបរិស្ថាន ក៏មានករណីរំលោភសិទ្ធិលើសកម្មជនទាំងអស់នោះ ក្រោមរូបភាពផ្សេងៗ ដូចជា ការឃុំខ្លួនដោយខុសច្បាប់ ការគំរាមកំហែង ការឃ្លាំមើលគ្រប់សកម្មភាព ការធ្វើទុក្ខបុកម្និញដោយប្រើប្រព័ន្ធតុលាការ និងការធ្វើទារុណកម្ម ជាដើម។ អង្គការ Front Line Defenders បានរាយការណ៍ ថាមានករណីរំលោភសិទ្ធមនុស្ស ចំនួន ៤០០០ករណី ទៅលើសកម្មជនសិទ្ធិមនុស្ស មកពី១១៩ប្រទេស៕

ប្រភព៖ RFI | ដោយ៖ ទន់ ពុទ្ធពិសិដ្ឋ