សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: CPP

បុរសម្នាក់បានទទួលថវិកាពីគណៈពង្រឹងរបស់គណបក្សប្រជាជនកម្ពុជា នៅឃុំបឹងខ្យាង ស្រុកកណ្ដាល់ស្ទឹងខេត្ដកណ្ដាល។ រូបថតថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

គណបក្សប្រជាជនកម្ពុជាចាប់ផ្តើមផ្តល់ថវិកា និងអំណោយដល់សមាជិករបស់បក្ស ខណៈការឃោសនាបោះឆ្នោតជិតមកដល់

គណបក្សនយោបាយដែលបានចុះឈ្មោះសម្រាប់ប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៥ ខែមិថុនា បានចាប់ផ្តើមណែនាំបេក្ខជនឈរឈ្មោះ ដល់សមាជិក និងអ្នកគាំទ្រ ហើយគណបក្សកាន់អំណាចបានចែកអំណោយ រួមទាំងលុយកាក់ដល់អ្នកដែលត្រូវទៅបោះឆ្នោតផងដែរ។
លោក សុន ឆ័យ អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៧។ ខេមបូចា/ ព្រីង សំរាំង

លោក សុន ឆ័យ អតីតតំណាងរាស្រ្តដ៏លេចធ្លោមួយរូបរបស់CNRPចូលរួមជាមួយគណបក្សភ្លើងទៀន

នៅក្នុងការឈានមួយជំហានទៀតចាកចេញពីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយចោលនោះ លោក សុន ឆ័យ អតីតអ្នកតំណាងរាស្ត្រដ៏លេចធ្លោមួយរូបបានប្រកាសកាលពីថ្ងៃអង្គារថា លោកនឹងចូលរួមជាមួយគណបក្សភ្លើងទៀន ដោយជំរុញឲ្យប្រជាពលរដ្ឋកម្ពុជាគាំទ្រគណបក្សប្រឆាំងមួយនេះ។
លោក កឹម សុខា ចេញពីតុលាការរាជធានីភ្នំពេញ បន្ទាប់ពីសវនាការរបស់លោក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

មេធាវីរបស់លោក កឹម សុខា ស្នើបន្ថែមថ្ងៃសវនាការសម្រាប់កូនក្តីខ្លួន

សាលាដំបូងរាជធានីភ្នំពេញ នឹងពិចារណាបន្ថែមថ្ងៃសវនាការសម្រាប់ជំនុំជម្រះក្តីក្នុងសំណុំរឿងក្បត់ជាតិប្រឆាំងនឹងលោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងបន្ទាប់ពីមានសំណើពីមេធាវីរបស់លោក។ ក្រុមសង្គមស៊ីវិលបានអះអាងថា ការកាត់ក្តីដែលធ្វើឡើងត្រឹមតែម្តងក្នុងមួយសប្តាហ៍ រយៈពេលតិចជាងបួនម៉ោងម្តងៗ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់លោក កឹម សុខា ក្នុងការទទួលបាននូវការកាត់ក្តីឱ្យបានឆាប់រហ័ស។

ព័ត៌មានថ្មី

អត្ថបទពេញនិយម