សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Jack Brook

ការិយាល័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ដែលគិតត្រឹមខែកុម្ភៈឆ្នាំនេះមានកម្ចីសកម្មចំនួន១០លានដុល្លារអាមេរិក ពីក្រុមហ៊ុនវិនិយោគសង្គមរបស់ហូឡង់ឈ្មោះ Oikocredit ដែលថតនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។ (ខេមបូចា/ ព្រីង សំរាំង)

បណ្ដឹងប្រឆាំងក្រុមហ៊ុនវិនិយោគ Oikocredit ជុំវិញតួនាទីក្នុងការរំលោភសិទ្ធិរបស់វិស័យមីក្រូហិរញ្ញវត្ថុមានវឌ្ឍនភាពខ្លះហើយ

ក្រុមឃ្លាំមើលរបស់រដ្ឋាភិបាលហូឡង់​ កាលពីថ្ងៃសុក្រ​សប្ដាហ៍កន្លងទៅ បានទទួល​យក​ពាក្យ​បណ្ដឹង​​មួយ​ដែល​ចោទប្រកាន់ថា ក្រុមហ៊ុនវិនិយោគសង្គម Oikocredit បានរួមចំណែក​នៅក្នុង​ការ​រំលោភ​សិទ្ធិ​នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ​នៅប្រទេស​កម្ពុជា។
តំណាងសហគមន៍ភូមិពូលុ លោក ម៉ាលី គីម កាន់កិច្ចព្រមព្រៀងមួយដែលលោកបានចុះហត្ថលេខាបន្ទាប់ពីការចរចារយៈពេលប្រាំឆ្នាំជាមួយក្រុមហ៊ុន ប៉ុន្តែលោកនៅតែបារម្ភថាក្រុមហ៊ុននឹងមិនធ្វើតាមការសន្យារបស់ខ្លួន។ (Jack Brook/CamboJA)

ក្រោយចុះកិច្ចព្រមព្រៀង ជនជាតិដើមពូនងខ្លាចក្រុមហ៊ុនកៅស៊ូមិនគោរពសន្យា ខណៈការចុះបញ្ជីកាន់កាប់ដីធ្លីមានភាពមិនច្បាស់លាស់

អ្នកភូមិជនជាតិដើមភាគតិចបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអ៊ឺរ៉ុប Socfin ក្នុងក្តីសង្ឃឹមថានឹងទទួលបានបណ្ណកម្មសិទ្ធិដី​សហគមន៍តាមរយៈសម្បទានចម្ការកៅស៊ូរបស់ក្រុមហ៊ុនSocfin។ ប៉ុន្តែបន្ទាប់ពីបានលះបង់ការទាមទាររបស់ខ្លួនភាគច្រើន ក្រុមជនជាតិដើម ភាគតិចពូនងនៅតែបារម្ភខ្លាចថាក្រុមហ៊ុននឹងមិនរក្សាការសន្យារបស់ខ្លួន ខណៈដែលការចុះបញ្ជីកាន់កាប់ដីនៅតែមានភាពមិនច្បាស់លាស់។
នគរបាលកម្ពុជាបង្ហាញប្រាក់៣.៥លានដុល្លារដែលរឹបអូសពីជនជាតិចិន ហើយត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុកនគរបាលជាតិកាលពីឆ្នាំ២០១៩។

អង្គការឃ្លាំមើលការលាងលុយអន្តរជាតិគ្រោងធ្វើទស្សនកិច្ចនៅកម្ពុជា ខណៈកម្ពុជាបន្តក្នុងបញ្ជីប្រផេះ

ក្រុមការងារអង្គការឃ្លាំមើលឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិមួយគ្រោងនឹងធ្វើទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាដែលនៅតែស្ថិតនៅក្នុង«បញ្ជីប្រផេះ»របស់អង្គការនេះ ដើម្បីពិនិត្យមើលពីវឌ្ឍនភាពរបស់កម្ពុជាក្នុងការធ្វើកំណែទម្រង់ប្រឆាំងការលាងលុយកខ្វក់។ នេះបើយោងតាមសេចក្តីប្រកាសចេញកាលថ្ងៃទី២១ ខែតុលា​ របស់ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF)។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម