សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: បោះឆ្នោត

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ថ្លែងអំឡុងបទសម្ភាសន៍ជាមួយខេមបូចា នៅការិយាល័យរបស់លោកក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា /ព្រីង សំរាំង

ប្រឈមនឹងសំណងជំងឺចិត្ត១លានដុល្លារ លោក សុន ឆ័យ មេដឹកនាំបក្សភ្លើងទៀនប្រយ័ត្នប្រយែង ប៉ុន្តែប្តេជ្ញាចិត្តចូលរួមការបោះឆ្នោត

ដោយ​ប្រឈម​មុខ​នឹង​ការ​រឹបអូសទ្រព្យសម្បត្តិ​​​បន្ទាប់ពី​ចាញ់​ក្តី​ក្នុងបណ្តឹងបរិហារកេរ្តិ៍​​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែលទារសំណងជំងឺ​ចិត្ត​១លាន​ដុល្លារ​ លោក សុន ឆ័យ បាន​កាត់បន្ថយ​វោហារសាស្ត្រនយោបាយ និងកាន់តែមាន​ភាព​ប្រយ័ត្នប្រយែង​ជាងមុនដែល​លោក​ធ្លាប់បានធ្វើ​នៅក្នុង​អាជីព​នយោបាយ​ច្រើន​ទសវត្សរ៍​មក​នេះ​តាមរយៈការ​បញ្ចេញ​ទស្សន​របស់​លោក​។
លោក កឹម សុខា ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបានស្តាប់សេចក្តីសន្និដ្ឋាននាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

សវនាការជម្រះក្តីលោក កឹម សុខា បានបញ្ចប់ ហើយសាលក្រមនឹងត្រូវប្រកាសថ្ងៃទី៣ ខែមីនា

បន្ទាប់ពីសវនាការរយៈពេល១៣ម៉ោងដែលធ្វើតាំងពីព្រឹកដល់យប់ ការជំនុំជម្រះក្តីក្នុងសំណុំក្បត់ជាតិរបស់អតីតមេដឹកបក្សប្រឆាំងលោក កឹម សុខា ដែលអូសបន្លាយអស់រយៈពេល៣ឆ្នាំ ត្រូវបានបញ្ចប់នៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃពុធម្សិលមិញ។​
អ្នកសារព័ត៌មានចូលយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាន របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាពបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី។ អ្នកសារព័ត៌មាន VOD និង VOA មិនត្រូវបានអនុញ្ញាតឲ្យចូលទេ។

CCHR លើកឡើងថា សេរីភាពសារព័ត៌មាននៅតែបន្តធ្លាក់ចុះ នៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣

កម្រិតសេរីភាពនៃការបញ្ចេញមតិ សេរីភាព​សារព័ត៌មាននិងសិទ្ធិទទួលបានព័ត៌​មាននៅ​ក្នុង​ប្រទេសកម្ពុជានៅមានកម្រិតទាប ហើយបរិយាកាសការងារសម្រាប់អ្នកសារព័ត៌មាននិងអ្នកការពារសិទ្ធិមនុស្សគឺ «កាន់តែគ្រោះថ្នាក់»  នេះ​បើ​យោង​តាម​របាយការណ៍មួយ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​កាលពីថ្ងៃព្រហស្បតិ៍។
លោក យ៉ែម បុញ្ញឫទ្ធិ (ឆ្វេង) ប្រធានគណបក្សកម្ពុជានិយម ចាប់ដៃជាមួយលោក ញឹក ប៊ុនឆៃ (ស្ដាំ) ប្រធានគណបក្សខ្មែររួបរួមជាតិ អំឡុងជំនួបមួយ ដើម្បីផ្សព្វផ្សាយពីសម្ព័ន្ធភាពថ្មីរបស់ខ្លួន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ (ខេមបូចា/ព្រីង សំរាំង)

សម្ព័ន្ធភាពនយោបាយដែលទើបបង្កើតថ្មីត្រៀមប្រកួតជាមួយCPPក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣

គណបក្ស​កម្ពុជា​និយម (KNP) បាន​ច្របាច់បញ្ចូល​គ្នា​ក្រោមឈ្មោះ​​គណបក្ស​ខ្មែរ​រួបរួម​ជាតិ (KNUP) កាលពីថ្ងៃ​ចន្ទ​ តាមរយៈ​សម្ព័ន្ធ​ភាព​ថ្មី​​បំផុត​នៃ​គណបក្ស​ប្រឆាំង​តូចៗ ដែល​ស្វះស្វែង​​ពង្រឹង​ការ​គាំទ្រ​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ ២០​២៣។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។ ខេមបូចា /ព្រីង សំរាំង

តុលាការសម្រេចឲ្យ លោក សុន ឆ័យ សងជំងឺចិត្តគណបក្សប្រជាជនកម្ពុជា ៧៥ម៉ឺនដុល្លារ ករណីបណ្តឹងបរិហារកេរ្តិ៍

សាលាដំបូង​រាជធានីភ្នំពេញនៅ​ថ្ងៃសុក្រនេះ បានបង្គាប់ឲ្យ​លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន​ សងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជា​ ជា​គណបក្ស​​កាន់អំណាចចំនួន៣ពាន់លានរៀល (៧៥០.០០០ដុល្លារ) ដោយរកឃើញថា លោកមានពិរុទ្ធភាពពីបទបរិហារកេរ្តិ៍ ដោយសារលោកបានលើកឡើងថា មាន​ការលួចបន្លំសន្លឹកឆ្នោត​ អំឡុងការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនមកដល់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមសវនាការលើសំណុំរឿងបរិហាកេរ្តិ៍ដែលប្តឹងដោយគ.ជ.ប។ ខេមបូចា/ ព្រីង សំរាំង

សាលាដំបូងរាជធានីភ្នំពេញបើកសវនាការសំណុំរឿងលោក សុន ឆ័យ ជុំវិញការរិះគន់ដំណើរការបោះឆ្នោតឃុំសង្កាត់

សាលាដំបូងរាជធានីភ្នំពេញ​កាលពីថ្ងៃព្រហស្បតិ៍​បាន​បើកសវនាការកាត់ក្តីលើសំណុំរឿង​របស់លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​ ដែលគណៈកម្មាធិការជាតិរៀបចំការបោះ​ឆ្នោត​បាន​ប្តឹងលោក​ពីបទបរិហាកេរ្តិ៍​ដោយ​សារតែ​លោករិះគន់​ការបោះឆ្នោត​ឃុំសង្កាត់កាលពីខែ​មិថុនា​។
អ្នកបោះឆ្នោតទម្លាក់សន្លឹកឆ្នោត អំឡុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

គណបក្សប្រឆាំងជំរុញឲ្យរដ្ឋាភិបាលនិងប្រទេសជប៉ុនគាំទ្រកំណែទម្រង់ការបោះឆ្នោត

គណបក្សប្រឆាំងចំនួនបួន​ដែលចងសម្ព័ន្ធភាពជាមួយគ្នានោះ​កំពុងតែ​បញ្ចុះបញ្ចូល​ឲ្យ​រដ្ឋាភិបាល​និង​ប្រទេសម្ចាស់ជំនួយដូចជាជប៉ុនជំរុញឲ្យមាន​ដំណើរការ​បោះ​ឆ្នោត​ដោយសេរីនិងយុត្តិធម៌និង​ធានា​សិទ្ធិនយោបាយ​នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើសរើ​សតំណាងរាស្ត្រនៅឆ្នាំក្រោយ​។
ប្រជាពលរដ្ឋដែលយល់ព្រមផ្លាស់លំនៅចេញពីតំបន់ប្រាសាទអង្គរក្នុងខេត្តសៀមរាប។ រូបភាពកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/បញ្ញា ឆព័ណ្ណ

លោក ហ៊ុន សែន ព្រមានគណបក្សនយោបាយកុំឲ្យបំប៉ោងបញ្ហាតំបន់អង្គរមុនការបោះឆ្នោតជាតិចូលមកដល់

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាល​ពី​ថ្ងៃអង្គារ បាន​ព្រមាន​ថា​លោក​នឹង​ចាត់​វិធានការ​ច្បាប់​ប្រឆាំង​គណបក្សនយោបាយ​ណា​ដែល​ប្រើ​ប្រាស់​ការ​ផ្លាស់​ប្ដូរទី​លំនៅ​របស់​ប្រ​ជា​ពល​រដ្ឋ​ចេញ​ពី​តំបន់បេតិកភណ្ឌ​អង្គរ​ ជា​បញ្ហា​សម្រាប់​យុទ្ធនាការឃោសនា​បោះ​ឆ្នោត​ជាតិ ដែល​នឹង​ចូល​មក​ដល់​នៅ​ឆ្នាំខាង​មុខ​។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម