សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ត្រពាំងចំនួន២៤ក្នុងដែនជម្រកសត្វព្រៃត្រូវបានស្តារដើម្បីអភិរក្សសត្វព្រៃនិងជីវៈចម្រុះ

សកម្មភាពប្រជាពលរដ្ឋ និងមន្ត្រីបរិស្ថានចូលរួមស្តារត្រពាំងក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង។ (រូបភាព៖ USAID មរតកបៃតង)
សកម្មភាពប្រជាពលរដ្ឋ និងមន្ត្រីបរិស្ថានចូលរួមស្តារត្រពាំងក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង។ (រូបភាព៖ USAID មរតកបៃតង)

ត្រពាំង​សរុប​​ចំនួន​២៤នៅ​ក្នុង​​ដែន​ជម្រក​សត្វ​ព្រៃ​សៀម​ប៉ាង និង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ត្រូវបាន​ជីកស្តារ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អភិរក្ស​សត្វ​ព្រៃ​និង​ជីវៈចម្រុះ ខណៈ​ភព​ផែនដី​កាន់​តែ​ឡើង​កំដៅ​។ នេះ​បើយោងតាមរបាយការណ៍អង្គការ និងមន្ត្រីថ្នាក់ខេត្ត។

អាជ្ញាធរខេត្តនៅភាគឦសាន​បាន​ចូលរួម​សហការជាមួយអង្គការ​អភិរក្ស​​ក្នុង​ការ​ស្តារ​ត្រពាំង​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ដោយសារ​តែមើលឃើញថា«ស្តារ​ត្រពាំង​កាន់​តែ​ច្រើន​​សង្គ្រោះ​សត្វ​ព្រៃនិង​ជីវៈ​ចម្រុះ​បាន​កាន់តែ​ច្រើន​»​ពីព្រោះ​ត្រពាំង​ទាំង​នោះ​មាន​សារៈ​សំខាន់​សម្រាប់​សត្វ​ព្រៃនិង​សហ​គ​មន៍​ជាពិសេស​នៅ​រដូ​វប្រាំង។

USAID មរតក​បៃតង បាន​ឱ្យដឹង​​​ថា កាល​ពីឆ្នាំ២០​២៣ USAID មរតក​បៃ​តង ​សហការ​ជាមួយ​ក្រុម​ហ៊ុន​ រ៉ាយ​ហ្ស៊ីង​បាន​ជីក​ស្តារ​ត្រពាំង​បាន​ចំនួន​៨ នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​សៀម​ប៉ាង​ហើយ​នៅក្នុង​រដូវ​ប្រាំង​ឆ្នាំ២០២៤​នេះ បាន​ជីកស្តារ​ចំនួន​១០​ត្រពាំង​ទៀត។

ការ​ស្តារ​ត្រពាំង​​ធម្មជាតិ​ជា​បន្ត​បន្ទាប់​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​នេះ ធ្វើឡើង​ខណៈពេល​ដែល​សីតុណ្ហ​ភាព​កាន់​តែ​កើន​ឡើង​ដោយ​សារ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​បញ្ហា​កង្វះ​ទឹក​ក៏​កាន់​តែ​កើន​ឡើង​នៅក្នុង​រដូវប្រាំង​ ហើយ​វាបាន​បង្កបញ្ហា​យ៉ាងធ្ងន់​ធ្ងរ​សម្រាប់​ជីវិតមនុស្ស​និង​សត្វ​នៅ​ក្នុង​ព្រៃ។

នៅក្នុងរដូវប្រាំងឆ្នាំ២០២៤នេះអង្គការជីវិតធម្មជាតិនៅកម្ពុជាសហការ​ជាមួយ​មន្ទីរបរិស្ថាន​ខេត្តរតនគិរី និងមណ្ឌលគិរីដោយមានការគាំទ្រហិរញ្ញវត្ថុពី ​USAID មរតកបៃតង ក៏បាន​ធ្វើ​ការ​ស្តារត្រពាំងសំខាន់ៗចំនួន៦នៅដែនជម្រកសត្វព្រៃលំផាត់ផងដែរ។

អង្គការជីវិតធម្មជាតិនៅកម្ពុជា បាន​លើកឡើង​ថា ការស្តារត្រពាំងនេះធ្វើឡើងក្នុងគោល​បំណងដើម្បីរក្សាទីជម្រកសមស្របសំរាប់សត្វជិតផុតពូជត្រយងយក្សត្រយងចង្កំកសនិងរក្សាទឹកសំរាប់សត្វព្រៃនិងសត្វពាហនៈស្រុកក្នុងរដូវប្រាំង។ការជីកស្តារ​នេះ​ត្រូវធ្វើឡើង​ដោយសហគមន៍ប្រមាណជា៦០នាក់និងមិនប្រើគ្រឿងចក្រដើម្បីកាត់ការ​បន្ថយការរំខាន​ដល់សត្វព្រៃ​ និងជីវចម្រុះ។

ត្រពាំងនីមួយៗត្រូវស្តារក្នុងទំហំមាត់លើ៣០ម៉ែត្រគុណ២០ម៉ែត្រ និងមានទម្រង់​ដូចជា​ឆ្នាំង​ខ្ទះ​ពោលគឺជម្រៅ​ដេញពី៣០ទៅ​៧៥​សង់ទីម៉ែត្រ។ កំដៅក្តៅខ្លាំងនិងសណ្ឋានដីបាត​ត្រពាំង​មានសភាពរឹងនិងថ្មគឺជាកត្តាប្រឈមដែលប្រជាសហគមន៍បានជួបប្រទះក្នុង​ពេល​ជីកស្តារ តែទោះជាយ៉ាងណាត្រពំាងទាំង៦នៅដែនជម្រកសត្វព្រៃ​លំផាត់​ត្រូវបានជីក​ស្តាររួចរាល់នា​ចុង​រដូវប្រាំង​ឆ្នាំ២០២៤​។

លោក​ប្រាក់​ មុនី ប្រធាន​គ្រប់​គ្រង​តំបន់​ USAID មរតក​បៃតង​ ដែល​ទទួល​ខុសត្រូវ​លើ​​ដែន​ជម្រក​សត្វ​ព្រៃ​​សៀម​ប៉ាង និង​លំផាត់ ​បាន​ថ្លែងថា គំនិត​ផ្តួច​ផ្តើម​នេះ​មាន​គោល​បំណង​ដោះ​​​ស្រាយ​បញ្ហា​ខ្វះ​ខាតទឹកក្នុង​រដូវប្រាំង​សម្រាប់​ទាំង​សត្វព្រៃ​និង​សហគមន៍​ក៏ដូច​ជា​ដើម្បី​ធ្វើការ​អភិរក្ស​ជីវៈ​ចម្រុះ​នៅក្នុង​តំបន់​ផងដែរ។

លោក​និយាយ​ថា៖ «ត្រពាំង​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ការ​ផ្តល់​ទឹក អាហារ​និង​កន្លែង​សម្រាក​សម្រាប់​សត្វព្រៃ​ទាំង​អស់​ រួម​ទាំង​សត្វ​ត្រយង​យក្ស​និង​សត្វត្រយង​ចង្កំក ស ដែល​ជិតផុតពូជ។ ប្រភេទ​សត្វ​ទាំង​នេះ រួមជាមួយ​នឹង​សត្វព្រៃ​ផ្សេង​ទៀត​និង​សហគមន៍​បាន​ពឹង​ផ្អែក​លើត្រពាំង​ជាច្រើន​ជំនាន់​មក​ហើយ​​ជាពិសេស​ក្នុង​រដូវប្រាំង​ដែល​ខ្វះខាតទឹក»។​

លោក​បន្តថា កក្តា​មួយ​ចំនួន​ដូច​ជាការ​បាត់​បង់​សត្វព្រៃធំៗ​ដែល​ចូលចិត្ត​ដេក​ត្រាំនិង​ជាន់​ឈ្លីដី ដូច​ជាដំរី​អាស៊ី និងគោក្របីព្រៃ បូករួម​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​បាន​ធ្វើឱ្យ​ចំនួន​ត្រពាំង​ជាច្រើន​កាន់​តែរាក់​និង​បាត់​បង់នៅក្នុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។

សកម្មភាពប្រជាពលរដ្ឋវាស់ទំហំត្រពាំងដើម្បីស្តារ​​ក្នុង​ដែន​ជម្រក​សត្វព្រៃសៀមប៉ាង។​ (រូបភាព៖ USAID មរ​ត​កបៃ​តង)

លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​​រតន​គិរី បាន​យល់ស្របចំពោះ​ការ​លើក​ឡើង​របស់លោក​ប្រាក់ មុនី​អំពីផល​ប្រយោជ​ន៍​នៃ​ការ​ស្តារ​ត្រពាំង​នៅក្នុង​ដែន​ជម្រកសត្វ​ព្រៃ។

លោកខេមរិន្ទ​បាន​ប្រាប់​ខេមបូចា​​កាលពីថ្ងៃទី៤​ខែមិថុនា​ថា ដែន​ជម្រក​សត្វ​ព្រៃលំផាត់​​លាតសន្ធឹង​នៅក្នុង​ខេត្ត​ចំនួន​៤ប៉ុន្តែ​មាន​វិសាលភាព​ធំជាងគេ​នៅក្នុង​ខេត្ត​រតនគិរី។ដោយ​សារ​តែ​ត្រពាំង​ទាំង​នោះ​មួយចំនួន​បាន​គោករីង​នៅរដូវប្រាំង​​ទើប​ក្រសួង​បរិស្ថាន​តាម​រយៈ​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី​បាន​ចូល​រួមសហការ​ជាមួយអង្គការ​អភិរក្ស​មួយចំនួន​ដើម្បី​ធ្វើការ​ស្តារ​ត្រពាំង​​ដែល​គោករីង​ឡើង​វិញ។

លោកបញ្ជាក់ថា៖«ដែន​ជម្រក​សត្វព្រៃលំផាត់​ជាទីជម្រក​សម្រាប់សត្វព្រៃកម្រៗ​ជាច្រើន​ជាពិសេសសត្វបក្សី​ត្រយងយក្ស ត្រយង​ចង្កំកស និងប្រភេទសត្វជាច្រើនផ្សេងទៀត។ ហេតុដូច្នេះហើយ​ទើប​យើងមានភាពចាំបាច់ក្នុងការ​ស្តារ​ត្រពាំង​ដែល​គោករីងនៅ​រដូវ​ប្រាំង​​ដើម្បីឱ្យសត្វ​អាចផឹកទឹក​និង​រកចំណី និង​ក៏ជាប្រភពទឹក​ដែល​អ្នកស្រុកអាចប្រើប្រាស់​បាន​ផងដែរ»។

ក្រៅពីការ​ស្តារត្រពាំង​លោកផុន ខេមរិន្ទ​ បានឱ្យដឹង​ថា ក្រសួង​បរិស្ថាន​តាម​រយៈ​មន្ទីរ​បរិស្ថាន​​ខេត្ត​នឹង​ធ្វើការ​ដាំស្តារ​ព្រៃឈើឡើង​វិញនៅក្នុង​ដែន​ជម្រកសត្វព្រៃលំផាត់ឱ្យបាន​៦០​ភាគ​រយពីព្រោះព្រៃឈើ​ជាជម្រកសត្វព្រៃ​​និង​ជីវៈចម្រុះ​មានព្រៃឈើ​ច្រើនគឺធ្វើឱ្យមាន​សត្វព្រៃច្រើន។

លោក ខ្វៃ អាទិត្យា​ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ឆ្លើយ​តប​តាម​បណ្តាញ​តេឡេក្រាម​មក​ខេមបូចា និង​ក៏បាន​ទទួល​ស្គាល់​ពីអត្ថ​ប្រយោជន៍​នៃ​ត្រពាំង​នៅ​ក្នុង​​តំបន់​ដែន​ជម្រក​សត្វព្រៃ​ផងដែរ​ថា ​ត្រពាំង​មួយចំនួន​​អាចរក្សា​ទឹកបាន​ពេញ​មួយ​ឆ្នាំ ប៉ុន្តែ​ភាគ​ច្រើន​រីង​ស្ងួត​នៅ​រដូវ​ប្រាំង (ខែ​វិច្ឆិកា ដល់​ខែ​ឧ​សភា)។

លោកថ្លែង​​ថា៖ «ទន្ទឹម​នឹង​កា​រផ្តល់​ទឹកពិ​សា និងជម្រក​ស​ត្វក្នុងទឹ​ក​ ប​ន្លែ​ដែ​ល​លេច​ចេញ និ​ង​លិ​ច​ទឹក​​និងប្រ​ភេ​ទស្រ​ទាប់​ខា​ង​ក្រោមភ​ក់​នៅក្នុងត្រ​ពាំ​ង​ ផ្ត​ល់​នូវ​ជ​ម្រក​ចំណី​​​​​សម្រាប់​​​ប្រភេ​ទ​ស​ត្វ​ជិត​ផុ​ត​ពូ​ជជា​ច្រើន​ប្រ​ភេទ​។​ សត្វត្រ​យង​ធំ​​និ​ងស្មា​ព​ណ៌ស​​ជា​ពិ​សេ​ស​ពឹង​ផ្អែ​ក​លើ​ពួ​កវា»

ក្រោ​មគោ​ល​ដៅ​រួមនៃ​កា​រទ​ប់​ស្កាត់កា​របា​ត់​បង់ ​​ឬកា​រ​រេច​រឹល​នៃ​សេវា​អេកូ​ឡូស៊ី​​ដែ​ល​ផ្ត​ល់​​​​ដោយ​ត្រ​ពាំ​ង​លោក អាទិត្យា ​បាន​លើក​ឡើង​ថា គម្រោង​ស្តារត្រ​ពាំ​ងគួ​រខិត​ខំ​ស​ម្រេច​ឱ្យ​បាន​នូ​វគោ​លបំ​ណ​ង​២៖ ទី១ធ្វើ​ឱ្យប្រ​សើរ​ឡើង​នូវ​ត​ម្លៃអេ​កូឡូស៊ី​នៃ​ត្រពាំ​ង​ដែ​លខូ​ច​​គុណ​ភាព​ដ​ល់ស​​ត្វព្រៃ​​និង​ទី២ កែ​លម្អ​ត​ម្លៃឧបក​រណ៍​ប្រើប្រាស់នៃ​ត្រពាំ​ង​​​ដល់ស​ហ​គ​ម​ន៍​​​​មូ​លដ្ឋាន​​សម្រាប់​ការ​អ​នុ​វត្ត​ប្រកប​ដោយ​និរន្តរ​ភាព។​

លោក ​ញឹង សេង ​ជាអ្នក​ភូមិ​ម្នាក់ក្នុង​​ចំណោម​​អ្នក​ស្ម័គ្រ​ចិ​ត្ត​ចូលរួម​ស្តារ​ត្រពាំង​ក្នុង​ស្រុក​​លំផាត់​បាននិយាយ​ថា​ ជាច្រើន​ជំនាន់​មក​ហើយ​ត្រពាំង​បានផ្តល់ទឹកនិង​អាហារ​មិន​ត្រឹម​តែ​ដល់​សត្វព្រៃ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏ផ្តល់​ដល់​សត្វស្រុក​​របស់​អ្នក​ភូមិ​នៅក្នុង​តំបន់​នោះ​​ផងដែរ។

លោក​លើកឡើង​ថា៖ «អ្នក​ភូមិ​ខ្លះ​ចាប់​ត្រី​ កង្កែប អន្ទង់​និង​សត្វផ្សេង​ទៀតពីត្រពាំង​មក​ធ្វើ​ជាអាហារ។ ដូច្នេះ​​វាមាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​រក្សា​វាឱ្យ​ជ្រៅ​ដើម្បី​ឱ្យវាអាច​ស្តុកទឹក​ឱ្យយើង​បានពេញ​មួយឆ្នាំ»

USAID មរតក​បៃតង​បាន​សហការ​ជាមួយ​ដៃគូ​អភិរក្ស​និង​ស​ហគមន៍​ចូល​រួម​ស្តារ​ត្រពាំង​ដើម្បី​អភិរក្ស​ជីវៈ​ចម្រុះក្នុង​ដែន​ជម្រក​សត្វព្រៃ​សៀមប៉ាង​តាំង​ពីឆ្នាំ២០២៣មក​។ រហូត​មក​ដល់​ចុង​រដូវប្រាំង​ឆ្នាំ២០២៤​នេះ ​ត្រពាំង​ចំនួន​១៨​នៅស្រុកសៀម​ប៉ាង​និង​ចំនួន​៦​នៅស្រុក​លំផាត់​​ត្រូវ​បាន​ស្តារ​ឡើង​វិញរួចរាល់​ជាស្ថាពរ​។

យោង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​​ដែន​ជម្រ​កសត្វ​ព្រៃសៀ​មប៉ាង​មានផ្ទៃ​ដី​ទំហំ ​១​៣​៣​ ៧០៧,៧៣ហិ​កតា​​ស្ថិត​ក្នុ​ង​ភូមិសា​ស្ត្រ​​ឃុំសន្តិភា​ព ​ឃុំ​ថ្ម​កែវ ឃុំព្រែ​ក​មាស ​ស្រុកសៀម​ប៉ាង ខេត្ត​ស្ទឹង​ត្រែង។ ចំណែក​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ មាន​ផ្ទៃដី​ទំហំ​ ៣៥៦ ០៨៧​ហិកតា​ ស្ថិត​នៅ​ក្នុងភូ​មិសា​ស្ត្រ​ខេត្ត​រតន​គិរី មណ្ឌល​គិរី និ​ងក្រ​ចេះ។

ជាមួយ​គ្នា​នេះ ដើម្បី​រួម​ចំណែក​ធ្វើការ​អភិរក្ស​សត្វ​ព្រៃ ខណៈ​ដែល​អាកាស​ធាតុ​មាន​ការ​ប្រែប្រួល​ក្ដៅ​ជាង​មុ​ន​USAID មរតក​បៃត​ង កំពុង​ចូល​រួ​ម​​ធ្វើកា​រ​ប្រយុ​ទ្ធប្រឆាំ​ងនឹ​ង​កា​រ​​កាប់​បំផ្លាញ​​ព្រៃ​ឈើ ​និ​ង​គាំ​ទ្រ​ការ​អភិ​រក្សជី​វៈ​ច​ម្រុះ​នៅក្នុង​ដែ​ន​​ជម្រកសត្វ​ព្រៃ​សៀ​ម​ប៉ា​ង ​និ​ង​​លំផាត់​។

USAID មរតក​បៃតង បាន​ចូល​រួម​ធ្វើ​កិច្ច​ការ​ងារ​នេះ តាម​រយៈ​ភាព​ជាដៃគូ​ជាមួយ​ក្រុម​ហ៊ុន រ៉ាយ​ហ្ស៉ីង ហ្វីនិក អង្គការ​សន្សំ​ម្លប់ព្រៃ និង​ក្រុម​ហ៊ុន​អាយ​ប៊ីស រាយស៍ (IRCC) ដោយ​បាន​ធ្វើ​ការ​​លើក​កម្ពស់​កសិករ​ក្នុង​ការ​ដាំដុះ​ផលិត​ផល​ស្រូវ​ត្រយង​ដែល​មាន​លក្ខណៈ​អំណោយ​ផល​ដល់​អាកាស​ធាតុ។

កិច្ច​ការ​ងារ​នេះ​ធ្វើ​ឡើង​តាម​រយៈ​បច្ចេក​ទេស​កសិកម្ម​ប្រកប​ដោយ​និរន្តរ​ភាព​ គោល​ការណ៍​​ដែល​មិន​ប៉ះពា​ល់​ដល់​សត្វ​ព្រៃ ​និ​ង​គ្មា​នកា​រកា​ប់​បំ​ផ្លាញ​ព្រៃឈើ​។

ជាមួយគ្នា​នេះ​​ក៏បាន​ធ្វើការ​អ​ភិ​រ​ក្ស​ដោយ​ផ្តោត​​ទៅ​លើ​ស​ត្វ​ទោច​ថ្ពា​ល់​លឿ​ង​​​និ​ងស​ត្វ​​ត្មាត​ដែល​​​ជិ​ត​ផុត​ពូជ​ផង​ដែ​រ។​​​ ក្នុង​នោះ​មាន​កា​រ​ព​ង្រី​ក​ជ​ម្រក​ដ៏​​​សំខាន់​ដល់​ស​ត្វទោ​ច​ថ្ពា​ល់លឿង​​​​​​​នៅដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ខណៈចំនួន​ស​ត្វ​ទោ​ចថ្ពាល់​លឿងបាន​​ថយចុះយ៉ា​ង​ឆាប់​រហ័​ស ​ដែ​លភា​គ​ច្រើ​នប​ណ្តា​លមក​ពីការ​បាត់​បង់​ទី​ជម្រ​ក​​និង​កា​រចា​ប់​ជួញ​ដូ​រ​ធ្វើ​ជា​សត្វ​​​​ចិ​ញ្ចឹម។

បច្ចុប្បន្ន​នេះ សត្វ​ត្មាត​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម​អង្គការ​សហភាព​អន្តរ​ជាតិ​ដើម្បី​ការ​​​​​អភិរក្ស​​​​ធម្ម​ជាតិ (IUCN) ជាប្រភេទ​សត្វស្លាប​ជិត​ផុត​ពូជ​បំផុត ដែល​នេះ​បង្ហាញ​ថា​ពួ​ក​វា​កំពុ​ង​ប្រ​ឈ​​ម​មុ​ខ​នឹ​ង​ហា​និ​ភ័​យ​ខ្ពស់ក្នុ​ង​ការ​ផុ​ត​ពូ​ជ​ពីក្នុ​ង​ព្រៃ​។

សកម្មភាពប្រជាពលរដ្ឋចូល​រួមស្តារ​ត្រពាំង​ក្នុង​ដែន​ជម្រក​សត្វព្រៃសៀមប៉ាង។​ (រូបភាព៖ USAID មរ​ត​កបៃ​តង)

លោក ខ្វៃ​ អាទិត្យា ​បាន​ឱ្យដឹង​​ថា ក្រសួង​បរិស្ថាន​បាន​ធ្វើ​ជំរឿ​ន​សត្វស្លាប​ទូ​ទាំ​ងប្រ​​ទេស​ដោយ​រក​ឃើញ​ថា​ ចំនួន​សត្វ​ត្មា​តមា​ន​ស្ថិ​រភា​ព​​ឬ​កើ​នឡើង​តិ​ចតួ​ច (ប្រហែល​​១៣​៥​ក្បា​ល នៅ​ទូទាំ​ង​​ប្រ​ទេស​)​ សត្វ​ក្រៀ​ល​​ក្នុង​រ​យៈពេល២​ឆ្នាំ​ចុ​ងក្រោយ​នេះ​មាន​ចំនួ​ន​ប្រ​ហែល​​​១៨​០​​ក្បា​ល​​សត្វ​ត្រ​​យ៉ង​ក​ស​ កើនឡើង​ពី​៥​៩​០​ក្បា​ល​ក្នុងឆ្នាំ​​២​០​១៦​ដ​ល់​៧​៩​២​ក្បា​លនៅ​ឆ្នាំ​​២០២២។

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​​រូបនេះ​បញ្ជាក់​ថាក្រសួង​បាន​ដាក់ចេញ​វិធាន​ការបង្ការ​ក្នុង​នោះ​ក៏មាន​ កា​រអ​នុ​វ​ត្តច្បា​ប់​១០០% ដោយ​គ្មាន​ក​រណីលើក​លែង​ ដោ​យប​ញ្ច​ប់​វប្បធម៌​​នៃការ​ចុះ​ហត្ថ​លេខា​លើកិ​ច្ច​ស​ន្យា និងកា​រដោះ​លែង​ជនល្មើ​សធ​នធា​នធម្មជាតិ​ និ​ងការ​ព​ង្រឹង​កិច្ច​​សហ​ប្រ​តិប​ត្តិ​ការជិត​ស្និទ្ធជា​មួយ​គណៈប​ញ្ជាការឯក​ភាព​រ​ដ្ឋបាល​រាជ​ធានី​-​ខេត្ត ក៏ដូច​ជា​​​អាជ្ញា​ធ​រ​មូ​លដ្ឋាន​រា​ជ​ធា​នី-ខេត្ត ដែលមាន​តួនា​ទី​ទ​ទួល​ខុសត្រូវ​ក្នុងការ​គ្រប់គ្រង​ធនធាន​ធម្ម​ជាតិ​​ ដើម្បី​ទប់ស្កាត់ ការ​ពារ និង​អភិ​រ​ក្សធ​នធាន​ធម្មជា​តិ​ផ​ង​ដែរ។

ក្រៅ​ពីនេះ​លោក​ប​ញ្ជា​ក់ថា​៖ «លើក​កម្ពស់ និង​ជំរុញ​ការ​ដាំដើម​ឈើឡើ​ងវិញ ដោយ​មាន​គោល​ដៅ​ដាំដើម​ឈើឱ្យ​បាន​ច្រើន ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ឱ្យបា​ន ៦០% នៅត្រឹម​ឆ្នាំ​២០៥០។ ការ​លើក​កម្ពស់​ការដាំ​ដើម​ឈើនេះ គឺមាន​ន័យ​ថា ដាំដើម​ឈើ​ឱ្យ​បាន​ច្រើន​ជាង​ការ​កាប់​ឈើ ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ឱ្យ​បាន​តាម​ការ​កំណត់ខា​ងលើ ​​គឺ៦០% នៅ​ត្រឹ​ម​ឆ្នាំ​២០៥០»

សកម្ម​ជន​ព្រៃ​ឈើ​ម្នាក់​​នៅ​ខេត្ត​មណ្ឌលគិរី​ដែល​បដិសេធ​ប្រាប់​ឈ្មោះដោយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន បានលើកឡើងថា លោក​​គាំទ្រ​ផែន​ការ​ដាំកូន​ឈើ​ឡើង​វិញ​របស់​ក្រសួង​​​បរិស្ថាន​។ លោកបន្ត​ថា ការដាំដើមឈើ​ឡើង​វិញ​គឺ​ជាការល្អ ប៉ុន្តែ​បើ​បញ្ឈប់​ការ​កាប់​ឈើ​និង​ការ​រុក​រាន​ដីព្រៃ​ឱ្យបាន​ជាស្ថាពរ​គឺកាន់​តែល្អ​ថែម​​ទៀត​។

លោក​បញ្ជាក់​ថា៖ «បើ​ចង់​អភិរក្ស​សត្វព្រៃ​ដែល​ប្រភេទ​​សត្វ​ព្រៃខ្លះជិត​ផុតពូជ គឺ​​ចាំបាច់​ត្រូវ​តែ​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​​ពីព្រោះ​ព្រៃឈើ​គឺ​ជាជម្រក​របស់​សត្វ​ព្រៃ​អស់​ព្រៃ​ឈើ​​​ក៏អស់​សត្វ​ព្រៃ​ដែរ។ ការ​ស្តារ​ត្រពាំង​ក្នុង​តំបន់​អភិរក្ស​គឺល្អ តែការបញ្ឈប់​ការ​កាប់​ព្រៃ​ឈើ​ឱ្យបាន​ជា​ស្ថាពរ​គឺជា​គន្លឹះ​សំខាន់​ក្នុង​ការ​ការ​ពារ​សត្វ​ព្រៃ»

​សកម្ម​ជន​ព្រៃឈើ​រូប​នេះ​បាន​អះអាង​ថា ការ​កាប់​ឈើ​និង​ការឈូសឆាយ​ដីព្រៃ​នៅ​តែ​បន្តកើត​មាន​ជាហូរ​ហែនៅ​តាម​ទីតាំង​មួយ​ចំនួន​នៃដែន​ជម្រក​សត្វ​ព្រៃ​ដែល​ធ្វើ​ឱ្យ​ព្រៃឈើ​កាន់​តែ​ខ្សត់​ទៅៗ​គួរ​ឱ្យ​ព្រួយ​បារម្ភ។

លោក​នាង វណ្ណៈ​អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​​មិនបាន​ឆ្លើយ​តប​ទៅ​នឹង​សំណើរ​សុំធ្វើអត្ថាធិប្បាយ​លើការ​ស្តារ​ត្រពាំង​នៅក្នុង​ដែន​ជម្រកសត្វព្រៃនោះទេ ប៉ុន្តែ​លោក​បាន​ថ្លែង​ប្រាប់​ខេម​បូចា​ថា​៖ «ការ​កាប់រានដីព្រៃ​នៅ​តែមាន​កើត​ឡើង ប៉ុន្តែ​មាន​ការ​ធ្លាក់​ចុះ​ច្រើន​ដោយ​សារ​តែមាន​ការ​សហការ​ពីថ្នាក់​ជាតិ ពី​ក្រសួង​កសិកម្ម​ ពី​ក្រសួង​​បរិស្ថាន​ដោយ​មាន​ខេត្ត​ជា​សេនា​ធិការ​បាន​ធ្វើការ​បង្ក្រាប​ជាបន្ត​បន្ទាប់​»

ចំណែកលោកឆៅ ប៊ុនធឿន​ប្រធានមន្ទីរបរិស្ថាន​ខេត្ត​មណ្ឌលគិរី​​មិន​បានទទួល​ទូរសព្ទ​និង​មិនបានឆ្លើយ​តប​ទៅនឹង​ការស្នើសុំធ្វើអត្ថាធិប្បាយ​ជាច្រើនលើក​តាម​បណ្តាញ​​​​តេឡេក្រាម​​ឡើយ​។

ដែន​ជម្រក​សត្វ​ព្រៃ​សៀម​ប៉ាង ដែល​ស្ថិត​នៅភាគ​ឦ​សាន​នៃ​ប្រទេស​កម្ពុ​ជា មាន​ត្រពាំង​ទឹក​ជាង​២០០កន្លែង។ ត្រពាំង​ទាំង​នោះ​ បាន​ផ្តល់​ជាអាង​ទឹក​សម្រាប់​ប្រភេទ​សត្វ​ព្រៃ​ជិត​ផុត​ពូជ និង​ជិត​ផុត​ពូជ​បំផុត ដូច​ជាសត្វ​រមាំង សត្វ​ត្រយង​យក្ស និង​សត្វ​ត្រយង​ចង្កំកស​ជាដើម ក្នុង​ការ​ចុះមុជ​ទឹក​ផ្សើម​ខ្លួន និង​សម្រាក​ដើម្បី​ទប់​ទល់​​ពី​ភាព​ក្តៅ​រាំ​ង​ស្ងួត​នា​រ​ដូវ​ប្រាំ​ង​។​ ​ប៉ុន្តែ​រហូត​មកដល់​បច្ចុប្ប​ន្ន​ យ៉ាង​ហោច​ណា​ស់​មួយ​ភាគ​​បួ​ន​​​​នៃចំ​នួ​នត្រ​ពាំ​ង​ទាំង​នោះ​បាន​រីង​​ស្ងួត​ ​ឬជិ​ត​រី​ង​ស្ងួ​ត​៕

892 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម