សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គម្រោងផលិតគ្រាប់ស្វាយចន្ទីគ្មានការកាប់បំផ្លាញព្រៃឈើនៅជុំវិញ​ដែនជម្រកសត្វព្រៃលំផាត់ និងកែវសីមាមានវឌ្ឍនភាពល្អ

ផ្លែស្វាយចន្ទីរបស់ក្រុមអ្នកផលិតស្វាយចន្ទីគ្មានការកាប់បំផ្លាញព្រៃឈើនៅតំបន់ក្បែរដែនជម្រកសត្វព្រៃកែវសីមា។ (រូបភាព៖ USAID មរតកបៃតង)
ផ្លែស្វាយចន្ទីរបស់ក្រុមអ្នកផលិតស្វាយចន្ទីគ្មានការកាប់បំផ្លាញព្រៃឈើនៅតំបន់ក្បែរដែនជម្រកសត្វព្រៃកែវសីមា។ (រូបភាព៖ USAID មរតកបៃតង)

ក្នុង​ការ​សរុប​លទ្ធ​ផល​នៃការប្រ​មូលផ​ល​គ្រាប់​ស្វាយ​ចន្ទី​ឆ្នាំនេះ​គិត​ត្រឹម​ខែមេសា​«ក្រុមអ្នក​ផលិត​គ្រាប់​ស្វាយ​ចន្ទី​គ្មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​»នៅជុំវិញដែនជម្រកសត្វព្រៃលំផាត់ និង កែវសីមាដែល​គាំទ្រ​ដោយ​ USAID មរត​កបៃ​តង​ និង​ដៃគូសហការ​បាន​​លក់​​គ្រាប់​ស្វាយ​ចន្ទី​ស្រស់​ទៅឱ្យ​ដៃគូឯកជន​បាន​ចំនួន ​១១៥ ៣៧៩​គីឡូក្រាម​គិត​ជា​ទឹកប្រាក់​សរុប​​ចំនួន ​​១១៩ ៣១៥​ដុល្លារ។

USAID មរត​កបៃ​តង បាន​ឱ្យដឹងថា ការ​ទិញ​លក់​គ្រាប់​ស្វាយចន្ទី​ក្នុង​ឆ្នាំនេះ បាន​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ និង​បច្ចេក​ទេស​យ៉ាង​ប្រសើរ​ដល់​ក្រុម​អ្នក​ផលិត​នៅជុំវិញ​ដែន​ជម្រក​សត្វព្រៃ​លំផាត់​​ ​និង​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា​ដែល​បាន​រួមចំណែក​ដល់​ការទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រកសត្វព្រៃ​​។

លោក អែល ប្រាហ៊ីម វ័យ៤៤​ឆ្នាំ រស់នៅ​ភូមិត្រពាំងផ្អេ ឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្ត​មណ្ឌលគិរី​​បាន​ប្រាប់ ​ខេមបូចា នៅថ្ងៃទី២៩ ​ខែឧសភា ថា លោកមានចម្ការស្វាយចន្ទី​៨ហិក​តា និង​ចម្ការកៅស៊ូ៣ហិកតា។

បុរស​ដែល​មានកូន​៦នាក់​ក្នុងបន្ទុក(អាយុពី៦ឆ្នាំដល់១៧​ឆ្នាំ​)ហើយ​សុទ្ធតែកំពុង​សិក្សា​​បាន​និយាយ​ថា៖ «ឆ្នាំនេះ​តម្លៃ​ស្វាយចន្ទី គឺល្អ​ជាង​ឆ្នាំមុន ហើយ​មិនមាន​ឈ្មួញក្រឡុក​បញ្ចុះថ្លៃ​ដូចកាលពីឆ្នាំមុនៗ​ទៀតទេ។ ស្វាយ​ចន្ទីខ្ញុំឆ្នាំនេះ​ប្រមូលផលបាន​ប្រមាណ៨តោន លក់​បាន​​ប្រាក់ច្រើនគួរសម​សម្រាប់ផ្គត់ផ្គង់គ្រួសារ​ និង​សម្រាប់ផ្គត់ផ្គង់​កូនរៀន​សូត្រ​ព្រមទាំង​សម្រាប់​ថែ​ទាំចម្ការទៅមុខទៀត»

លោកលើកឡើង​ថា ការដែលស្វាយចន្ទីឆ្នាំនេះ​ទទួលបាន​ទិន្នផលល្អ និង​តម្លៃទីផ្សារ​ល្អ គឺ​ដោយសារ​តែមាន​ការ​ជួយពី​USAID មរត​កបៃ​តង​ និង​ដៃគូសហការ​ដែល​បាន​ធ្វើការ​បណ្តុះ​បណ្តាល​អ្នក​ភូមិ​ពីបច្ចេកទេស​ក្នុង​ការ​ដាំនិង​ថែទាំស្វាយ​ចន្ទីឱ្យ​ទទួលបាន​ទិន្នផលល្អ។

លោក ប្រាហ៊ីម ដែល​ដីចម្កាស្វាយ​ចន្ទីរបស់លោក​នៅ​ខាងក្រៅ​ដែនជម្រកសត្វ​ព្រៃកែវ​សីមា​និយាយ​ទៀតថា៖ «ខ្ញុំសូមអំពាវនាវឱ្យ USAID មរត​កបៃ​តង​ និង​ដៃគូសហការ​បន្ត​ជួយអ្នក​ភូមិយើង​ក្នុងការ​រកទីផ្សារ​ក៏ដូចជាបន្តបណ្តុះបណ្តាលជំនាញ ធ្វើយ៉ាងណា​កុំឱ្យឈ្មួញ​ក្រឡុក​​ធ្វើឱ្យតម្លៃ​ស្វាយចន្ទីធ្លាក់ថ្លៃដូចកាលពីឆ្នាំមុនៗទៀត»

លោកបន្តថា៖ «កាលពីឆ្នាំមុនៗ​នៅពេល​ស្វាយចន្ទីធ្លាក់ថ្លៃ​អ្នក​ភូមិ​ខ្លះ​បាន​កាប់ដើម​ស្វាយចន្ទី​​ចោល ប៉ុន្តែនៅ​ឆ្នាំនេះ​នៅពេល​តម្លៃ​ស្វាយចន្ទីល្អ អ្នក​ភូមិ​ខ្លះ​បានចាប់ផ្តើម​ដាំស្វាយចន្ទី​ឡើង​​វិញ»

បើ​តាម ​USAID មរត​កបៃ​តងកសិករ​ដែល​ជា​សមាជិក​របស់​ក្រុមអ្នក​ផលិត​អាចលក់​គ្រាប់​ស្វាយ​ចន្ទី​របស់​ពួកគេ​បាន​តម្លៃ​ខ្ពស់​ជាង​តម្លៃ​ទីផ្សារ​ក្នុង​ស្រុកជាថ្នូរ​ដល់​ការ​រួមចំណែក​ក្នុង​ការ​ការពារ​បរិស្ថាន​ និង​ការអភិរក្ស​ជីវៈ​ចម្រុះ​នៅជុំវិញ​​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ និង​កែវ​សីមា។

ត្រង់​ចំណុច​នេះលោក អែល ប្រាហ៊ីម​ បាន​លើកឡើង​ថា កសិករ​ក្នុង​សហគមន៍​របស់លោក​លែង​ចូលព្រៃ​កាប់ឈើ​ដូចកាលពីមុនទៀតហើយ​ដោយ​លោកបញ្ជាក់ថា៖ «មាន​ពេល​ឯណា​​ទៅចូលព្រៃ​បង​បើមួយថ្ងៃៗ​ជាប់​រវល់​​តែ​មើលថែស្វាយចន្ទី និងកៅស៊ូ រួម​ទាំង​ដាំដំណាំរួមផ្សំ​បន្ថែម»។

អាជ្ញាធរ​ខេត្ត​​នៅ​ភាគឦ​សាន​បាន​សាទរ​ចំពោះការ​ជួយ​បណ្តុះ​បណ្តាល​ជំនាញ​ដាំដុះ​ដំណាំ​ផ្សេងៗ​ដល់​កសិករ​ពីអង្គការ​សង្គម​ស៊ីវិល​ និងដៃ​គូពាក់​ព័ន្ធនេះ​ដោយ​ថា វាជាការ​រួម​ចំណែក​​​​​ក្នុង​ការ​កាត់បន្ថយ​ការ​ដាក់​សម្ពាធ​ទៅ​លើ​ធនធាន​ធម្ម​ជាតិ។

លោក ​នាង វណ្ណៈ ​អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​ប្រាប់ ​ខេម​បូចា ​នៅថ្ងៃទី​២៩ ​ខែ​ឧសភា ថា កសិករ​នៅក្នុង​ខេត្ត​មណ្ឌលគិរី ​ពឹង​អាស្រ័យទាំ​ង​ស្រុង​ទៅលើការ​ធ្វើ​កសិកម្ម ក្នុង​នោះក៏​មាន​ការ​ដាំ​ដំណាំ​ស្វាយ​ចន្ទី ដំឡូង​មី និង​ដំណាំរួម​ផ្សំផ្សេងៗ​ទៀត​ផង​ដែរ ដូច្នេះ​ហើយ​ការ​ចូល​រួម​ពីអង្គការសង្គមស៊ីវិល និងដៃគូសហការ​ក្នុង​ការ​បណ្តុះ​បណ្តាល​ជំនាញ​ដាំដុះដល់​កសិករ​គឺ​ជាការ​ល្អ​។

ចំណែក​លោក ​ខ្វៃ អាទិត្យា អ្នក​នាំ​ពា​ក្យ​​ក្រសួង​បរិស្ថាន​បានថ្លែង​ប្រាប់​​ថា ក្រសួង​បរិស្ថាន​មាន​ការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការរីក​ចម្រើន​សេដ្ឋ​កិច្ច​មូល​ដ្ឋាន ដែល​ចូល​រួម​ចំណែក​ដោយ​ផ្ទាល់​ដល់​ប្រជា​ពលរដ្ឋ ជាពិសេស​នៅ​ក្បែរ និង​នៅតា​ម​តំប​ន់​​​ការពារ​ធម្ម​ជាតិ តាម​រយៈ​ការ​បង្កើត​ឱកាស និង​ការ​ងា​រ​ថ្មី ដែល​មិន​ពឹងផ្អែក​លើធន​ធាន​​ព្រៃ​​ឈើ។​

លោក​មាន​ប្រ​សា​ស​ន៍ថា៖ «កន្លង​មក​ក្រសួ​ង​ចា​ត់ទុក​ស​ហគ​ម​ន៍តំ​បន់​កា​រពារ​ធម្ម​ជា​តិជា​ដៃ​គូ​​និ​ងជា​រ​នាំ​ង​កា​រ​ពារ​ធ​ន​ធា​នជី​វៈ​ច​ម្រុះរ​ប​ស់​យើង​។​​នៅក្នុង​អាណ​ត្តិ​រា​ជ​រ​ដ្ឋាភិ​បា​ល​ថ្មី​នេះ ​ក្រ​សួ​ង​បា​នព​ង្រឹ​ង​កា​រលើ​ក​ក​ម្ពស់​ជី​វ​ភា​ពស​ហគម​ន៍​ទាំងនោះបន្ថែ​មទៀត​​ដែលក្នុ​ង​

អ្នក​ស្រី លឹម កុសល សមាជិកក្រុម​អ្នកផលិតស្វាយ​ចន្ទី​គ្មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​​លើកបង្ហាញផ្លែស្វាយចន្ទី​នៅក្នុង​ចម្ការ​របស់អ្នកស្រី។ (រូបភាព៖ USAID មរតក​បៃតង)

យោង​តាមព្រឹ​ត្តិប​ត្រព័​ត៌មាន​របស់ USAID មរត​ក​បៃត​ង​ ​ប្រចាំ​ខែ​មេសា​​ឆ្នាំ២​០​២៤ ដែន​ជម្រក​សត្វ​ព្រៃកែ​វ​សីមា​សម្បូរ​ទៅដោយ​ប្រព័ន្ធ​អេកូឡូ​ស៊ីច​ម្រុះ​និង​ដើរ​តួនាទី​ជាជ​ម្រ​ក​​​ដ៏សំខាន់​​សម្រាប់​ប្រភេទ​សត្វ​ក​ម្រ​និ​ង​ជិត​ផុ​តពូ​​ជ​​រួមមាន​សត្វ​ដំ​រីអា​ស៊ី​ សត្វទោច ​និ​ង​​សត្វ​ស្លាប​​​កម្រជា​ច្រើន​ទៀ​ត​។ ដែន​ជម្រកនេះ​ក៏បាន​បង្កើតអត្ថ​ប្រយោជន៍​ដល់​សហគមន៍​តាម​រយៈ​គម្រោង​រេដ​បូក​កែវសី​មាដោយ​ការ​កាត់​បន្ថយ​ការ​កាប់​បំផ្លា​ញ​ព្រៃ​ឈើផ​ង​ដែរ។

យ៉ាង​ណាក្តី ការ​ពង្រីក​ការដាំ​ដុះស្វាយ​ចន្ទី​របស់​អ្នក​ផលិត​ខ្នាតតូច​នៅក្នុង​ខេត្ត​មណ្ឌល​គិរី​បាន​និង​​កំពុង​បង្កការ​គំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​គម្រោង​រេដបូក ដោយ​សារ​វាជំរុញឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​និង​រួមចំណែក​ដល់​ការ​ថយ​ចុះនៃជីវៈ​ចម្រុះ​ផ្សេងៗ។

អ្នក​ស្រី ​លឹម កុសល សមា​ជិកក្រុម​អ្នកផលិតស្វាយ​ចន្ទី​គ្មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ម្នាក់​ទៀត​បាន​និយាយ​ថា អ្នកស្រី​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ចំពោះ​ជម្រើស​ទីផ្សារ​ដែល​គម្រោង​​«ក្រុមអ្នក​ផលិត​គ្រាប់​ស្វាយ​ចន្ទី​គ្មានការ​កាប់បំផ្លាញ​ព្រៃឈើ»បាន​ជួយសម្របសម្រួល​ឱ្យ​ហើយ​វាបាន​ជួយ​បញ្ឈប់​ឈ្មួញ​ក្នុង​ស្រុក​មិន​ឱ្យបញ្ចុះតម្លៃតាម​ចិត្ត​ដូចកាល​ពីមុន​ថែម​ទៀត​។

ស្ត្រី​រូប​នេះ​បាន​និយាយ​ដោយ​ទឹកមុខ​ញញឹម​ថា៖ «នេះ​ជាការ​លើក​ទឹកចិត្ត​ខ្ញុំ​យ៉ាង​ខ្លាំង​ក្នុង​ការ​​ចូលរួម​ជួយ​ការពារ​ព្រៃឈើ​និង​សត្វព្រៃ​ព្រោះ​វាអាចឱ្យ​ខ្ញុំ​លក់​គ្រាប់​ស្វាយចន្ទី​បាន​តម្លៃ​ខ្ពស់​​ហើយ​ថែម​ទាំង​អាច​រួម​ចំណែក​ក្នុងការ​អភិរក្ស​ធនធាន​ធម្មជាតិ​នៅក្នុង​សហគមន៍​ខ្ញុំផង​ដែរ»

USAID មរតក​បៃតង​បាន​ចាប់​ដៃគូ​ជា​​មួយវិស័​យ​ឯកជ​ន​ចំនួ​ន​៣​គឺក្រុម​ហ៊ុ​ន Olam ក្រុម​ហ៊ុន​ស៊ី​អាហ្គ្រា​ខេម​និង​សិប្ប​កម្ម​កែច្នៃ​គ្រាប់​ស្វាយ​ចន្ទី​ស្ទឹង​ត្រែង​ដើម្បី​ផ្តល់​ការ​គាំ​ទ្រ​ផ្នែក​បច្ចេក​ទេស​លើការ​ធានា​គុណភាព​និង​ការ​ទិញ​គ្រាប់​ស្វា​យ​ច​ន្ទីស្រ​ស់ដែល​​​ស្របតា​មល​ក្ខខ​ណ្ឌ​​​អភិរក្ស​ពីក្រុម​អ្នក​ផលិត​នៅក្នុង​តំបន់​គោល​ដៅទាំង​២។​

USAID មរតក​បៃ​តងបា​ន​ឱ្យ​ដឹង​ថា៖ «ជំហាន​បន្ទាប់​យើង​នឹង​ធ្វើកា​រ​គាំទ្រ​ការ​កែច្នៃ​គ្រាប់​​​ស្វាយ​ចន្ទីពាក់​កណ្តាល​សម្រេច​និង​ធ្វើការ​បណ្តុះ​បណ្តាល​សមាជិក​ឱ្យចេះ​កែច្នៃ​គ្រាប់​ស្វាយ​ចន្ទី​​ដើម្បី​បន្ថែម​តម្លៃ​ទៅលើ​ការលក់​គ្រាប់​ស្វាយ​ចន្ទី​របស់​ពួក​គេក្នុង​តម្លៃ​ខ្ពស់​បន្ថែម​ទៀត​និង​បង្កើន​ប្រាក់​ចំណូល​បន្ថែម​សម្រាប់​គ្រួសារ​របស់​ពួកគេ»

លោក សេង ធុយ ​ប្រធាន​គ្រប់​គ្រង​ផ្នែក​ទំនាក់​ទំនង​វិស័យ​ឯកជន​នៅ​USAID មរតក​បៃតងត្រូវបាន​​ព្រឹ​ត្តិប​ត្រព័​ត៌មាន​របស់ USAID មរត​ក​បៃត​ងស្រង់សម្តី​​ថា​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​តម្រូវការ​គ្រាប់​ស្វាយ​ចន្ទី​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​បាន​កើនឡើង​យ៉ាង​ខ្លាំងដែល​​ទាក់​ទាញ​អ្នក​ផលិត​ខ្នាតតូច​នៅ​កែវសីមាឱ្យ​បង្កើន​ផលិត​កម្ម​របស់​ពួកគេ​។

លោក​បញ្ជាក់​ថា៖ «ក៏ប៉ុន្តែ​ដោយ​សារ​ពួក​គេខ្វះ​ជំនាញក្នុង​ការ​ដាំស្វាយ​ចន្ទី​ឱ្យទទួល​បា​ន​ទិន្ន​ផល​ខ្ពស់​បូករួម​និង​បញ្ហា​ផ្នែក​ហិរញ្ញ​វិត្ថុ​ផងនោះ​វា​បាន​ជំរុញពួកគេ​ឱ្យលក់​គ្រាប់​ស្វាយ​ចន្ទី​ឆៅ​​ដែល​មាន​តម្លៃ​ទាប​ហើយ​ព្យា​យាម​បន្ត​ឈូស​ឆាយដីព្រៃ​ដើម្បី​ពង្រីក​ការដាំស្វាយ​ចន្ទី​​បន្ថែម​»

ដើម្បី​​ចូលរួម​ទប់​ស្កាត់​​សកម្ម​ភាព​​បំផ្លាញ​ព្រៃឈើ​នេះ​USAID មរតកបៃតង​បាន​ចុះកិច្ច​ព្រម​ព្រៀង​សហការជាមួយ​ក្រុមហ៊ុន​ SHE Agrocam Produce co.,Ltd. ដើម្បី​លើក​កម្ពស់​បច្ចេក​ទេស​ដាំដំណាំ​ស្វាយ​ចន្ទីដែល​មាន​មេត្រី​ភាពអភិរក្ស​នៅក្នុង​តំបន់​នេះ។

ជាថ្នូរ​នឹង​ការ​អនុលោម​តាម​កិច្ច​ព្រម​ព្រៀង​អភិរក្ស​និង​ការ​មិន​កាប់​បំផ្លាញ​ព្រៃឈើ​​អ្នក​ដាំ​ស្វាយ​ចន្ទី​ជាង​១៥០គ្រួសារ​ដែល​រស់នៅក្នុង​និង​ជុំ​វិញ​ដែន​ជម្រក​សត្វព្រៃកែវសីមា បាន​​ធ្វើការ​​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ SHE Agrocam ដែល​មិន​ត្រឹម​តែ​ជាអ្នក​ទិញ​ផលិត​ផល​របស់​ពួកគេ​ប៉ុណ្ណោះទេ​ប៉ុន្តែ​ថែមទាំង​ណែនាំ​ពួកគេ​អំពី​បច្ចេកទេស​ផលិត​ប្រកប​ដោយភាព​ឆ្លាត​វ័យនិង​បង្កើន​ទិន្នផល​ខ្ពស់​ជាង​មុន​ទៀតផង​។ អ្នក​ផលិត​ទាំង​នេះ​ក៏​ទទួល​បាន​ការ​គាំទ្រ​និង​ការ​បណ្តុះ​បណ្តាល​ជាបន្ត​បន្ទាប់​ និង​លទ្ធភាព​ប្រើប្រាស់​កន្លែង​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ពាក់​កណ្តាល​ផង​ដែរ។

លោក​ស្រី ​ជួន មុនីរតន៍ ​អ្នក​ប្រឹក្សា​ហិរញ្ញ​វត្ថុនិង​វិនិយោគ​នៅ​ USAID មរតក​បៃតង​បាន​ថ្លែង​ថា​ក្រុម​ការងារ​បច្ចេកទេស​របស់USAID មរតក​បៃតង​នឹង​បន្ត​ធ្វើការ​ងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​​ក្រុម​ហ៊ុន​​ SHE Agrocam ដើម្បី​ផ្តល់​ការ​គាំទ្រ​ការណែនាំ​និងត្រួត​ពិនិត្យ​​តាម​ដាន​អ្នក​ផលិត​ទាំង​នេះ​រហូត​ដល់​ពេល​ប្រមូលផល​ចប់​។

លោក​ស្រី​បញ្ជាក់​ថា៖«ដរាប​ណា​អ្នក​ផលិត​គ្រាប់​ស្វាយចន្ទីទាំង​នេះ​ប្រកាន់​ខ្ជាប់នូវ​កិច្ច​ព្រម​ព្រៀង​មិន​កាប់​បំផ្លាញព្រៃឈើនិង​មេត្រីភាព​អភិរក្ស​របស់​យើងពួកគេ​នឹង​អាច​ប្រើប្រាស់​កន្លែង​​កែច្នៃ​ពាក់​កណ្តាល​សម្រេច​របស់​យើង​បាន​នឹងទទួល​បាន​ទីផ្សារ​​តម្លៃកាន់តែ​ប្រសើរ​​។​​ SHE Agrocam ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ទិញ​ផលិត​ផល​របស់​ពួកគេ​»

បន្ថែម​ពីនេះ ​USAID មរតក​បៃ​តងក៏​បា​ន​សហការ​ជាមួយ​ក្រុម​ហ៊ុន Olam Outspan (Cambodia) ដើម្បី​គាំទ្រ​កសិករ​ដាំ​ស្វាយ​ចន្ទី​ដែល​មិនកាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្ត​​មណ្ឌលគិរី​​ផង​ដែរដោយ​បាន​ផ្តល់​វគ្គ​​បណ្តុះ​បណ្តាល​អំពី​របៀប​ត្រួត​ពិនិត្យ​គុណ​ភាព​គ្រាប់​ស្វាយ​ចន្ទី​ដល់​ក្រុម​អ្នក​ផលិត​ចំនួន​៩០​នាក់​នៅ​តំបន់​ក្បែរ​ដែល​ជម្រក​សត្វ​ព្រៃកែវសីមា​ហើយ​​កាលពីពេល​ថ្មីៗ​នេះ​​បាន​បណ្តុះ​បណ្តាល​អ្នក​ដាំស្វាយ​ចន្ទី​នៅតាម​តំបន់​គោលដៅ​គម្រោង​បាន​ចំនួន​២១៨​នាក់​(ស្រី​៩៩​នាក់)លើ​ការប្រើប្រាស់​សត្វ​អង្ក្រង​ជាភ្នាក់​ងារ​ជីវសាស្ត្រ​​ដើម្បី​ទប់​ស្កាត់​សត្វល្អិត​ចង្រៃ​ផ្សេងៗ​។

ក្រុម​អ្នកផលិតស្វាយ​ចន្ទី​គ្មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅតំបន់ក្បែរដែន​ជម្រក​សត្វព្រៃ​កែវ​សីមានៅក្នុង​វគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យគុណភាពគ្រាប់ស្វាយចន្ទី​ពីអ្នក​ជំនាញ​។ (រូបភាព៖ USAID មរតក​បៃតង)

លោក ​ប៊ីន ងីន កសិករ​ដែល​ដាំស្វាយចន្ទី​លើ​ផ្ទៃដី​១​ហិកតា ក្នុង​ភូមិ​ធ្នែង ឃុំ​ស្រែខ្ទុំ ស្រុកកែវ​សីមា បាន​និយាយ​ថា បន្ទាប់​ពីបាន​ទទួល​ការ​បណ្តុះបណ្តាល​និង​បង្ហាត់​បង្រៀន​រួច​មក​លោក​​​​បាន​សាក​ល្បង​ចិញ្ចឹម​អង្ក្រង​នៅតាម​ដើម​ស្វាយ​ចន្ទី​ក្នុង​ចំការរបស់​​លោក​។

លោក​ថ្លែង​ថា៖​«តាម​ការពិសោធន៍​នេះ​ខ្ញុំសង្កេត​ឃើញ​ថា ដើម​ស្វាយ​ចន្ទី​ដែល​មាន​សម្បុក​អង្រ្កង​រស់នៅ​បាន​ផ្តល់​ផ្លែច្រើន​ហើយ​ផ្លែ​មើល​ទៅ​ក៏មាន​សុខភាព​ល្អជាង​ដើម​ដទៃ​ទៀត​ដែល​គ្មាន​អង្ក្រង​រស់នៅ​»។​

ទាក់​ទង​ទៅនឹង​ការ​កាប់​រានដីព្រៃ លោក នាង វណ្ណៈ ​លើកឡើង​ថា កន្លង​មក​មាន​ការ​បន្ត​កាប់​​រាន​វាទយក​ដីព្រៃខុសច្បាប់​ដើម្បី​ធ្វើ​កសិកម្ម ក្នុង​នោះ​ជនជាតិ​ដើម​ភាគ​តិច​មួយចំនួន ​ក៏នៅ​តែបន្តធ្វើចម្ការវិលជុំ​ពីកន្លែង​មួយ​ទៅកន្លែង​មួយ ហើយ​​ក៏មានជន​ខិលខូច​នៅពីក្រោយ​ខ្នង​កសិករដើម្បី​កាប់​រាន​យកដីលក់​ផងដែរ​ដូចជានៅ​ដែនជម្រកសត្វព្រៃណាំលៀ និង​ដែន​ជម្រក​សត្វព្រៃ​​​ផ្សេង​ទៀត។

លោក វណ្ណៈ ​​បញ្ជាក់​ថា៖ «ការចូល​រួម​របស់​អង្គការ​សង្គមស៊ីវិល​ក្នុង​ការបណ្តុះបណ្តាល​ជំនាញ​ដាំស្វាយ​ចន្ទី ឬដំណាំ​ផ្សេងៗ​ឱ្យទទួលបាន​ទិន្នផលខ្ពស់​រួមទាំង​ការ​ជួយរក​ទីផ្សារ​គឺ​ជាការ​រួម​ចំណែក​មួយ​ល្អក្នុង​ការ​កាត់​បន្ថយ​ការ​ដាក់​សម្ពាធ​ទៅ​លើធន​ធានធម្ម​ជាតិ​»

ទាក់​ទង​ទៅនឹង​សំណួរ​ដែល​សួរថា​តើបច្ចុប្ប​ន្ន​ការ​កាប់​ឈើ​ឬការ​កាប់​រុករាន​ដីព្រៃ​​នៅ​តែបន្ត​កើត​មាន​ទៀត ​ឬ​យ៉ាង​ណា? លោក​ វណ្ណៈ​ បាន​ថ្លែងថា៖ «នៅ​តែមាន​កើត​ឡើង ប៉ុន្តែ​មាន​ការ​ធ្លាក់​ចុះ​ច្រើន​ដោយ​សារ​តែមាន​ការ​សហការ​ពីថ្នាក់​ជាតិ ពីក្រសួង​កសិកម្ម​ ពី​ក្រសួង​​បរិស្ថាន​ដោយ​មាន​ខេត្ត​ជា​សេនា​ធិការ​បាន​ធ្វើការ​បង្ក្រាប​ជាបន្ត​បន្ទាប់​»។

ទាក់​ទង​ទៅនឹង​ការ​អភិ​វឌ្ឍ​ទេសចរ​ណ៍​លំហែ​បៃត​​ងអ្នក​នាំពាក្យក្រ​សួ​ង​បរិស្ថាន​បាន​ពន្យល់​ថា ​ទេសច​រ​ណ៍លំហែ​បៃ​តង សំ​ដៅលើ​តំបន់ស​ក្តានុ​ពលទេ​ស​ច​រណ៍​ធម្ម​ជា​តិ​​ដែ​ល​មា​ននៅ​ក្នុ​ង​​តំបន់​កា​រពារ​ធ​ម្មជា​តិ ដែល​ត្រូវ​បាន​សិ​​ក្សា និង​រៀប​ចំ​ផលិ​តផ​ល និង​​សេវា​ក​ម្ម​ទេ​ស​ចរណ៍​ធម្ម​ជា​តិ​ប្រក​បដោ​​​យការ​ទទួល​ខុ​សត្រូ​វ​ដោយរ​ក្សា​​​បាននូ​វ​គោ​លកា​រ​ណ៍​ចំនួន៣​​គឺ៖​ ភាព​បៃ​​ត​ង ​ភាព​ស្អា​ត​ និង​​​ចីរភាព នៃយុ​ទ្ធសា​ស្រ្តច​ក្រា​វិស័​​យប​រិ​ស្ថា​​ន។

លោក​​លើក​ឡើង​ថា​ការដាក់​ចេញ​នូវ​ការអភិវឌ្ឍ​ទេស​​ច​រណ៍​លំហែ​បៃតង​គឺ​ដើម្បី​ឆ្លើយ​តប​ឆ្ពោះ​ទៅស​ម្រេ​ច​បា​ននូ​​វការ​គ្រប់គ្រង​ធន​ធា​នធ​​ម្ម​ជាតិ​ កា​រ​អ​ភិរក្ស​ជីវៈ​​ចម្រុះ និង​​​​​​​​​កា​​រលើ​ក​​​កម្ពស់​ជីវភា​ព​​ស​​​ហ​គមន៍ ប្រកប​ដោយនិ​​​រ​ន្តភាព​ ការរក្សានិ​​ងប​ង្កើន​គម្រប​ព្រៃឈើ​ជាអតិ​បរិមា និង​ឈាន​ទៅសម្រេ​ច​បាន​​នូ​​វសហ​គមន៍​អព្យា​ក្រិត្យ​​កាបូននៅឆ្នាំ​​២០៥០។

លោក ​ខ្វៃ អាទិត្យា ​​បញ្ជាក់​ថា៖​«ការ​អភិវឌ្ឍ​ទេសចរណ៍​លំហែ​បៃតង​ជួយ​ដ​ល់ស​ហ​គ​ម​ន៍​ឱ្យ​​ប​ង្កើ​ន​​ចំ​ណូ​ល។ ក្រសួង​បរិស្ថាន​គាំទ្រ និង​សហការ​ជាមួយ​អ្នក​ពាក់​ព័ន្ធ ដើម្បី​លើក​កម្ពស់​ជម្រើស​មុខរបរ​សម​ស្រប​ដែល​កាត់​បន្ថយ​ការ​ដា​ក់​ស​ម្ពាធ​លើធ​នធា​នធ​ម្ម​ជាតិ​ ដែល​​ក្នុង​​​នោះ​​មា​ន​ការរៀប​ចំស​ម្បទា​ទេស​ច​រណ៍​​​សេវាក​ម្ម (ដឹកជ​ញ្ជូ​ន ​​ម្ហូប​អា​ហារ​​ ផ្ទះស្នាក់​ មគ្គុ​ទេ​​​​សក៏ស​ហគ​មន៍»

បន្ថែម​ពីនេះ មាន​ការ​កែច្នៃ​អនុផល​ព្រៃ​ឈើ បង្កើត​ការងារ​នៅមូល​ដ្ឋាន និង​សកម្ម​ភាព​​សេដ្ឋកិច្ច ដែល​មាន​មេត្រីភាព​ជាមួយ​នឹង​បរិស្ថាន។ការ​ចូល​រួមក្នុង​ការអភិរក្ស​ដោយ​ការ​រៀបចំ​ស្តារ​គម្រប​ព្រៃ​ឈើ ការរៀបចំ​សួន​បណ្តុះ​កូន​ឈើ សកម្មភាព​ដាំស្តារ ការ​ល្បាត​រួម ការ​ផ្សព្វ​ផ្សាយ​អប់រំ ដើម្បី​ទប់​ស្កាត់​ការរុក​រាន​ទន្រ្ទាន​យកដី​រដ្ឋ ដោយ​ខុស​ច្បាប់ ការពារ​ភ្លើង​ឆេះព្រៃ​ និ​ង​ការអនុ​វត្តច្បា​ប់​១​០០%។

លោក​បន្ថែ​ម​ថា​៖«តា​ម​រយៈ​ការ​ងារអភិ​រក្ស​នេះ​ ស​ហគមន៍​នឹ​ងមានភា​ពរឹ​ង​មាំ មា​នទេ​ស​​ភា​ព​ធ​ម្ម​ជាតិកាន់​តែ​ស្អាត​​បង្កើនកា​រ​សន្និធិ​កា​បូ​ន(សន្សំទុក)ធន​ធា​នទឹក​ និ​ងកា​រលក់​កាបូ​ន​ដើម្បី​​​អភិ​វឌ្ឍ​​សេ​ដ្ឋ​កិ​ច្ច​មូ​ល​ដ្ឋាន​»

លើស​ពីនេះ​​គឺធ្វើឱ្យមា​ន​​ការ​បង្កើ​នភា​ព​ជា​ម្ចាស់​ដោយ​ក្រសួង​បរិស្ថាន​ គាំ​ទ្រ​ការ​ចូល​រួ​ម​​​​អភិវឌ្ឍន៍​គោល​ដៅលំ​ហែ​បៃត​ង​ ទាំងពី​វិ​ស័យ​ឯកជន​ និ​ងផ្ត​ល់ភាព​ស្រ​បច្បាប់​ក្នុ​ង​ការ​រៀបចំ​អភិ​វឌ្ឍន៍គោ​លដៅលំហែបៃតង ​ក្នុងការ​រួម​ចំណែកក្នុ​ងសេ​ដ្ឋ​កិ​ច្ច សង្គម កា​រងារ​អភិរក្ស​ជីវៈចម្រុះ និង​ក៏​ដើម្បី​បង្កើន​ភាព​អង់អាច​យែន​ឌ័រ​ផង​ដែរ។

យោង​តាម​ក្រសួង​បរិស្ថាន ការ​អភិវឌ្ឍ​ទេស​ចរណ៍​លំហែ​បៃតង​ ក៏ដើម្បី​ធ្វើ​ឱ្យមាន​ការ​​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ដែល​ជាការ​ចូល​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​មូល​ដ្ឋាន​ប្រកប​ដោយ​ចីរភាព ដែល​ធានា​បាន​ទាំង​ប្រយោជន៍​សេដ្ឋ​កិច្ច សង្គម វប្បធម៌ និង​បរិស្ថាន រួម​ទាំង​ថែ​​រក្សា​​ជម្រក​ដ៏សំខាន់​ដល់​សត្វ​ទោច​ថ្ពាល់លឿង​នៅជុំ​វិញ​ដែន​​ជម្រក​សត្វព្រៃលំ​ផាត់​ និង​កែវសីម៉ា។

យោង​តាម​អនុក្រឹត្យ​របស់​រដ្ឋា​ភិបាលដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ មាន​ផ្ទៃដី​ទំហំ​ ៣៥៦ ០៨៧​ហិកតា​ ស្ថិតនៅ​ក្នុងភូ​មិសា​ស្ត្រ​ខេត្ត​រតន​គិរី មណ្ឌល​គិរី ស្ទឹង​ត្រែង​ និ​ងក្រ​ចេះ។​ ​ចំណែក​ដែន​​ជម្រ​ក​ស​ត្វព្រៃកែ​វ​សីមា​ មាន​ផ្ទៃដីទំ​ហំ ៣១៧​ ៤៥៦ហិ​ក​តា ​ស្ថិតនៅក្នុ​ង​ភូ​មិ​​សាស្ត្រ​ខេត្ត​មណ្ឌលគិ​រី ​និង​ខេ​ត្តក្រចេះ​។

យោង​តាមព្រឹត្តិ​បត្រ​ព័ត៌មាន​របស់ USAID មរតក​បៃតង ដែន​ជម្រក​សត្វព្រៃ​លំផាត់​បាន​ទទួល​រង​សម្ពាធ​ឥត​ឈប់ឈរ​ចាប់​តាំង​ពី​មាន​ការ​ផ្តល់​ដីសម្ប​ទាន​សេដ្ឋ​កិច្ច​ទ្រង់​ទ្រាយធំ​​ជា​បន្ត​បន្ទាប់​តាំង​ពីឆ្នាំ​២០១១មក​ដែល​បណ្តាល​ឱ្យមានការ​បាត់​បង់​ព្រៃឈើ​ជា​ច្រើ​ន​។ ការ​ឈូស​ឆាយដីព្រៃខ្នាត​តូច​ក៏មានការ​កើនឡើង​ផងដែរ ហើយ​ជាលទ្ធ​ផល​នៃការ​បាត់​បង់​ព្រៃ​ឈើ​នេះជម្រក​របស់​សត្វ​ស្លាប់​កម្រៗ​ដូចជា​សត្វ​ក្រៀល ត្រយង​យក្ស ត្រយង​ចង្កំកស​ និង​សត្វ​ក្ងោក​កំពុង​ស្ថិត​ក្នុង​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​ក្លា៕

351 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម