សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តំណាង​សហជីព កម្មករ ​កសិករ ទាមទារការ​គោរព​សិទ្ធិ​និង​​លក្ខខណ្ឌ​ការងារ​ប្រសើរឡើង​ក្នុង​ឱកាស​​ខួប​ទី​១៣៨ នៃ​ទិវា​ពលកម្ម​អន្តរជាតិ

បន្ទាប់​ពីការ​ប្រារព្ធ​ពិធី​នៅ​សួន​​ទី​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (CDC) និង​ដង្ហែ​​ប្រទក្សិណ​រមណីយដ្ឋានប្រវត្តិសាស្ត្រ​​វត្ត​ភ្នំមួយ​ជុំ​ ស្រែក​អំពាវនាវ​ស្នើ​សូម​ឱ្យ​ប្រមុខ​រដ្ឋាភិបាល ​ស្ថាប័ន​ពាក់ព័ន្ធ​ និង​ប្រទេស​ម្ចាស់​ជំនួយ ជួយ​ដោះស្រាយ​នូវ​បញ្ហា​ក៏​ដូច​ជា​កង្វល់​ទាំង​ឡាយ​​ក្រោម​ប្រធានបទ “លើក​កម្ពស់​ការងារ​សមរម្យ​សម្រាប់​ទាំង​អស់​គ្នា” តំណាង​សហជីព កម្មករ កសិករចំនួន ១រយ​នាក់ ក្នុង​ចំណោម​អ្នក​ចូលរួម​ប្រមាណជាង ១​ពាន់​នាក់ ដែល​ដឹកនាំ​ដោយ​សហភាព​ការងារ​កម្ពុជា (CLC) បាន​ដង្ហែ​ញត្តិ​តាម​រថយន្ត​ និង​រ៉ឹម៉ក​ទេសចរណ៍ទៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០២៤ ។