សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សកម្មជនអង្គការ​មាតាធម្មជាតិចំនួន​៤នាក់ក្នុងចំណោម១០នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីប្រកាសផ្តន្ទាទោស

កញ្ញា ភួន កែវរស្មី ត្រូវបានចាប់ខ្លួន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២ ខែកក្កដា ផ្តន្ទាទោសគាត់ចំនួន៦ឆ្នាំពីបទរួមគំនិតក្បត់។ (ខេមបូចា/ ព្រីង សំរាំង)
កញ្ញា ភួន កែវរស្មី ត្រូវបានចាប់ខ្លួន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២ ខែកក្កដា ផ្តន្ទាទោសគាត់ចំនួន៦ឆ្នាំពីបទរួមគំនិតក្បត់។ (ខេមបូចា/ ព្រីង សំរាំង)

សកម្មជនអង្គការ​មាតាធម្មជាតិចំនួន៤នាក់ក្នុងចំណោម១០នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២ ខែកក្កដា ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទទាំង១០នាក់ចន្លោះពី៦ឆ្នាំដល់៨ឆ្នាំ​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ និង​​រួម​គំនិត​ក្បត់​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​​​កា​ល​​ពី​ឆ្នាំ២០២១។

ជនជាប់ចោទ៣នាក់ រួមមាន លោក Alex Gonzalez-Davidson សហស្ថាបនិកអង្គការ​មាតាធម្មជាតិ, យឹម លាងហ៊ី និងស៊ុន រដ្ឋា ត្រូវបានផ្តន្ទាទោសម្នាក់ៗចំនួន៨ឆ្នាំ និងពិន័យជាប្រាក់១០លានរៀលពី​បទ​ប្រមាថ​ព្រះមហាក្សត្រ និង​​រួម​គំនិត​ក្បត់។

ចំណែក៧នាក់ទៀត រួមមាន ថុន រដ្ឋា,លី ចាន់ដារ៉ា​វុត, ភួន​ កែវរស្មី, ឡុង គន្ធា និងប្រាំនាក់ផ្សេងទៀតមិនបង្ហាញ​ខ្លួនពេលសវនាការកន្លងមក ត្រូវបានផ្តន្ទាទោសម្នាក់ៗចំនួន៦ឆ្នាំក្នុងពន្ធនាគារពីបទ​​រួម​គំនិត​​ក្បត់​។   

នៅក្នុងពេលប្រកាសសាលក្រមនោះ ចៅក្រមក៏បានប្រកាសឱ្យចាប់ខ្លួនទាំងអស់នោះផងដែរ។

កញ្ញា ឡុង គន្ធា ត្រូវបានចាប់ខ្លួន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២ ខែកក្កដា ផ្តន្ទាទោសគាត់ចំនួន៦ឆ្នាំពីបទរួម​គំនិត​​ក្បត់។ (ខេមបូចា/ ព្រីង សំរាំង)
លោក ថុន រដ្ឋា ត្រូវបានចាប់ខ្លួន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២ ខែកក្កដា ផ្តន្ទាទោសគាត់ចំនួន៦ឆ្នាំពីបទរួម​គំនិត​​ក្បត់។ (ខេមបូចា/ ព្រីង សំរាំង)
សកម្មជនអង្គការ​មាតាធម្មជាតិចំនួនបានជុំគ្នាសម្តែងមតិមុនពេលចាប់ខ្លួននៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
534 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម