សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អុឺង ស៊ា

អាជ្ញាធរខេត្តរមានជ័យបានដុតផ្ទះប្រជាពលរដ្ឋកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ នៅចំណុចអូរបាត់មាន់ ក្នុងភូមិបុស្ស ឃុំកូនគ្រៀល ស្រុងសំរោង ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុន Mitr Phol ដាំអំពៅ។ (រូបភាពផ្តល់ឱ្យ)

តុលាការថៃនឹងបើកសវនាការលើបណ្ដឹងពលរដ្ឋក្នុងខេត្ត​ឧត្តរមានជ័យ​​ដែលបានប្តឹងក្រុមហ៊ុនផលិតស្ករសលំដាប់ពិភពលោកមួយ

ពលរដ្ឋ​កម្ពុជា​បី​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​​កាល​ពី​ថ្ងៃ​ទី២៧ ខែមីនា​ ដើម្បី​ប្រគល់​ឯកសារមួយចំនួនទៅ​តុលាការ​ថៃ​​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ផលិត​ស្ករស​ដ៏​ធំ​មួយ​ក្នុង​ពិភព​លោក ដែល​ក្រុម​ហ៊ុន​នោះ​មាន​ម្ចាស់ជា​ជន​ជាតិ​ថៃ និង​មាន​ឈ្មោះ​ថា Mitr Phol Sugar Co Ltd។
មួយផ្នែកនៃឧទ្យានជាតិបុទមសាគរត្រូវបានឈូសឆាយដោយក្រុមហ៊ុនចិន Union Development Group និងក្រុមហ៊ុន Royal Group ដែលរូបភាពនៃការឈូសឆាយនេះត្រូវបានសកម្មជនបរិស្ថានផ្សព្វផ្សាយលើទំព័រហ្វេប៊ុកមាតាធម្មជាតិកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។ (រូបភាព៖ ហ្វេសប៊ុកមាតាធម្មជាតិកម្ពុជា)

កូនប្រុសឧកញ៉ាម្នាក់បានទទួលដី ៦ ២៣៤ហិកតានៅក្នុងតំបន់ឧទ្យានជាតិបុទមសាគរ

ក្រុម​ហ៊ុន​​កូន​ប្រុស​របស់អ្នកឧកញ៉ា លី យ៉ុងផាត់ បាន​ទទួល​ដី​ ​ ៦ ២៣៤ហិកតា​នៅ​ក្នុង​ឧទ្យាន​ជាតិ​បុទុម​សាគរ ខេត្តកោះកុង។ នេះ​បើ​តាម​អនុក្រឹត្យ​ដែលចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាលពី​ខែមករា និង​ត្រូវ​បាន​ផ្សាយ​ជា​សាធារណៈក្នុងកម្រងឯកសាររាជកិច្ច​នៅ​ថ្ងៃពុធ សប្ដាហ៍​នេះ។​
កម្មករទៅដល់ចម្ការចេករបស់ក្រុមហ៊ុនវៀតណាម Thagrico ក្នុងខេត្តរតនគិរី ភាគឦសាននៃប្រទេសកម្ពុជា ក្នុងខែតុលា ឆ្នាំ២០២១។ (រូបថតលោក ស៊ុន ណារិន)

មនុស្ស១០នាក់បានស្លាប់នៅចម្ការចេកមួយកន្លែងក្នុងខេត្តរតនគិរី ខណៈមន្ត្រីសង្ស័យថាជាករណីពុលថ្នាំគីមី

យ៉ាងហោចណាស់ កម្មករ១០នាក់បានស្លាប់ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ នៅចម្ការចេក​មួយ​កន្លែង ក្នុងខេត្តរតនគិរី នេះបើតាមសម្ដីលោកអភិបាលខេត្តរតនៈគិរី ដែលបានមានប្រសាសន៍ថា ប៉ូលិស​កំពុង​ស៊ើបអង្កេតករណីនេះថាតើការស្លាប់នេះ បណ្តាលមកពីសារធាតុគីមី​ដែលប្រើប្រាស់លើចេក ឬយ៉ាង​ណា។
ត្រាក់ទ័ររបស់ ក្រុមហ៊ុន ៧ មករា ផារី ឈូសឆាយដីកសិកម្មកំពុងមានទំនាស់ ដែលប្រជាពលរដ្ឋភូមិតាំងជិ ស្រុកអណ្ដូងមាស ខេត្តរតនគិរី បានដាំដុះ កាលពីខែឧសភា ឆ្នាំ២០២៣។ (ខេមបូចា/ Jack Brook)

កម្មករប្រដាប់ដោយកាំភ្លើងរបស់ក្រុមហ៊ុនចម្ការកៅស៊ូបន្តការ​ឈូស​ឆាយដីចម្ការរបស់ជនជាតិដើមភាគតិចចារ៉ាយក្នុងខេត្តរតនគិរី

កម្មករ​ដែល​មាន​កាំ​ភ្លើង​ក្នុង​ដៃ​តំណាង​ឱ្យ​ក្រុម​ហ៊ុន​ចម្ការ​ក្ដៅ​ស៊ូ​បាន​បន្ត​ឈូស​ឆាយ​ដី​កសិកម្ម​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​ក្នុង​ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី នេះ​បើ​តាម​វីដេអូ​ឃ្លីប​ដែល​ខេម​បូចា​ទទួល​បាន​។​
អ្នកបើកបររថយន្តក្រុងរបស់ក្រុមហ៊ុន Giant Ibis Transport ដែលត្រូវបានបណ្តេញចេញពីការងារតវ៉ាកាលពីថ្ងៃទី៧ ឧសភា នៅមុខទីស្នាក់ការក្រុមហ៊ុនក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារសំណងសម្រាប់ប្រាក់ឈ្នួលដែលមិនបានបើក។ (រូបភាពផ្តល់ឱ្យ)

សហជីពផ្តល់ «ឱកាសចុងក្រោយមួយលើកទៀត» ដល់ក្រុមហ៊ុនរថយន្តក្រុង ដើម្បីបញ្ចប់ការចរចា

ក្រុមហ៊ុន Giant Ibis Transport បានពន្យាពេល​ការចរចាជា​ថ្មី​​ទៀតជាមួយសមាជិកសហជីព​ចំនួន​៣០នាក់ ដែលអះអាងថា ពួកគេមិន​ត្រូវបាន​បើក​ប្រាក់ឈ្នួល និងអត្ថប្រយោជន៍​ផ្សេងទៀតជាច្រើន​ឆ្នាំ​មក​ហើយ។ 
អ្នកភូមិជនជាតិដើមភាគតិចពូនងក្នុងសហគមន៍រយ៉ាលើក្នុងខេត្តមណ្ឌលគិរីតវ៉ាជាមួយមន្ត្រីបរិស្ថាន ដែលពួកគេបានចុះវាស់វែងក្នុងដីព្រៃបម្រុងទុក កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ (រូបថតផ្ដល់ឱ្យ)

ជនជាតិដើមភាគតិចបារម្ភពីការបាត់បង់ដីធ្លីបន្ទាប់ពីច្បាប់ថ្មីត្រូវបានអនុម័ត

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កំពុង​ជាប់​គាំង​ក្នុង​ការ​ពន្យា​ពេល​ក្នុង​ដំណើរ​ការ​ចុះ​បញ្ជី​​ប្លង់​​កម្មសិទ្ធិ​ដីសហគមន៍​ ខណៈ​ដែល​មន្ត្រី​ក្រ​សួង​បរិស្ថាន​ដែល​បាន​ចូល​ទៅ​វាស់​វែង​ដី​នៅ​ជុំ​វិញ​ភូមិ​កាល​ពី​ចុង​ខែ​មី​នា ទំនង​ជា​កំពុង​រៀប​ចំ​ដី​ទាំង​នោះ​ដើម្បី​​បែង​ចែក​ជា​ថ្មី​ទៅ​កាន់​អ្នក​មក​ពី​ខាង​ក្រៅ​។​
បន្លែគ្រប់មុខត្រូវបានដាក់លក់នៅផ្សារមួយ ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

ប្រជាកសិករមួយចំនួនក្នុងខេត្តកណ្ដាលទទូចឱ្យ​អាជ្ញាធរស្វែងរក​ទីផ្សារ ខណៈតម្លៃធ្លាក់ចុះខ្លាំង

ប្រជាកសិករមួយចំនួននៅខេត្តកណ្ដាលបានអំពាវនាវឱ្យអាជ្ញាធរស្វែងរកទីផ្សារសម្រាប់បន្លែ​របស់ពួកគេ​ខណៈតម្លៃមានការចុះថោកខ្លាំង ដោយសារតែ​គ្មានទីផ្សារ​ទទួលទិញ​កសិផល​ដែល​ធ្វើឱ្យ​ពួក​គេ​មិនអាចទប់ទល់ជាមួយ​ថ្លៃ​ដើម និង​ថ្លៃ​កម្លាំង​ពលកម្ម។

ព័ត៌មានថ្មី

អត្ថបទពេញនិយម