
របាយការណ៍៖ កាស៊ីណូមួយចំនួននៅក្រុងព្រះសីហនុ ដែលពាក់ព័ន្ធនឹងទណ្ឌកម្ម ទទួលបានទឹកប្រាក់ភាគច្រើន នៃរូបិយប័ណ្ណគ្រីបតូ ដែលមានតម្លៃជាង១ពាន់លានដុល្លារ
យោងតាមរបាយការណ៍ថ្មីមួយពីក្រុមហ៊ុន TRM Labs ដែលជំនាញខាងវិភាគទិន្នន័យប្លុកឆេន បានឱ្យដឹងថា កាស៊ីណូមួយចំនួននៅក្នុងខេត្តព្រះសីហនុទទួលបានរូបិយប័ណ្ណគ្រីបតូដែលមានតម្លៃជាង១ពាន់លានដុល្លារ ចាប់ពីខែមករា រហូតដល់ដើមខែកញ្ញា ទោះបីជារដ្ឋាភិបាលបានចាត់វិធានការបង្ក្រាបយ៉ាងខ្លាំងក្លាទៅលើប្រតិបត្តិការឆបោកតាមអនឡាញ និងកាស៊ីណូទាំងនោះក៏ដោយ។




