សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

នាយករដ្ឋមន្រ្តី បានដាក់ទិសដៅឱ្យសាលារដ្ឋទូទាំងប្រទេស កុំឱ្យសិស្សប្រើប្រាស់ទូរសព្ទក្នុងម៉ោងសិក្សា

សិស្សានុសិស្សកំពុងសិក្សាក្នុងថ្នាក់នៃវិទ្យាល័យនេតយ៉ង ក្រុងបាត់ដំបង។ (រូបភាព៖ បាន ធារ៉ា)
សិស្សានុសិស្សកំពុងសិក្សាក្នុងថ្នាក់នៃវិទ្យាល័យនេតយ៉ង ក្រុងបាត់ដំបង។ (រូបភាព៖ បាន ធារ៉ា)

លោកនាយករដ្ឋមន្រ្តី ហ៊ុន មាណែត បានដាក់វិធានការឱ្យសាលារដ្ឋទូទាំងប្រទេសកុំ​ឱ្យ​សិស្សា​នុសិស្ស​​​ប្រើប្រាស់ទូរសព្ទក្នុងម៉ោងសិក្សា ព្រោះនាំឱ្យពួកគេមិនផ្តោតអារម្មណ៍លើការរៀនសូត្រ​ដែល​បណ្តាលឱ្យប៉ះពាល់ដល់ការសិក្សារបស់ពួកគេ។

លោកបានលើកឡើងបែបនេះ នៅក្នុងពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មីចំនួន៥ខ្នង នៅវិទ្យាលយ័ទ្រៀល» នាព្រឹកថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តកំពង់ធំ។ ក្នុងនោះលោកបានថ្លែងអំពីការលុបបំបាត់ការប្រើប្រាស់ទូរសព្ទដៃក្នុងម៉ោងរៀនរបស់សិស្ស។

លោកបានបន្តថា សិស្សបច្ចុប្បន្នផ្ដោតលើការប្រើប្រាស់ឌីជីថលច្រើនដោយរៀនតាម online ដោយមិនសូវផ្ដោតទៅលើការស្រាវជ្រាវ ដោយសូម្បីតែការគិតលេខ សិស្សមួយចំនួនប្រើប្រាស់ទូរសព្ទ​ដើម្បីគិតលេខ។

លោកបានថ្លែងថា៖ «ប្រើឌីជីថលជំនួយគ្រូនិងសៀវភៅ កុំប្រើឌីជីថលជំនួសគ្រូនឹងសៀវភៅ»។

កត្តាដែលនាយករដ្ឋមន្ត្រីឱ្យពង្រឹងថ្នាក់រៀនក្នុងកាប្រើប្រាស់ទូរសព្ទ កាផ្ដោតអារម្មណ៍របស់សិស្សសឹងតែគ្មាន ដោយសារពួកគេផ្ដោតទៅលើការប្រើប្រាស់ទូរសព្ទច្រើន ពីមុននៅពេលចេញលេងសិស្សមានពេលលេងនឹងបង្កើតមិត្តភាពជាមួយគ្នា តែបច្ចុប្បន្នសិស្ស​ផ្ដោតតែលើកាលេងទូរសព្ទរៀងៗខ្លួន។ មិនត្រឹមតែប៉ុណ្ណោះសម្បីតែក្នុងម៉ោងរៀនក៏សិស្សមិនយកចិត្តទុកដាក់ក្នុងការរៀនមិនស្តាប់គ្រូពន្យល់ផ្ដោតតែការលេងទូរសព្ទ។

លោកបានលើកឡើងទៀតថា ការប្រើប្រាស់ទូរសព្ទក្នុងសាលាក៏ជា «បញ្ហាគម្លាតសង្គម» មួយផងដែរ ដោយធ្វើឱ្យមានការអ៊ួតសម្ភារៈនិយមនៅក្នុងសាលា។

លោកក៏បានបន្តទៀតថា ជំរុញឱ្យសាលាទាំងអស់បង្កើតបណ្ណាល័យឱ្យបានច្រើន ដើម្បី​ឱ្យសិស្សមានការស្រាវជ្រាវ និងការអានបានច្រើន មិនរំពឹងលើការប្រើប្រាស់ឌីជីថលច្រើន។

ជាចុងក្រោយសម្ដេច បានដាក់ទិសដៅ «ឱ្យសាលាទូទាំងប្រទេសជាពិសេសសាលារដ្ឋមិនឱ្យសិស្សប្រើប្រាស់ទូរសព្ទក្នុងម៉ោងរៀនលើកលែងតែគ្រូអនុញ្ញាត» នឹងស្នើឱ្យគ្រប់សាលាទាំងអស់មានទូនៅក្នុងថ្នាក់រៀនសម្រាប់ដាក់ទូរសព្ទសិស្ស។

លោក ម៉ូល ស៊ុយហេង នាយកវិទ្យាល័យព្រះស៊ីសុវត្តិ បានប្រាប់សាព័ត៌មានខេមបូចាថា លោកគាំទ្រចំពោះវិធានការដែលនាយករដ្ឋមន្ត្រីលើកឡើង ព្រោះការលេងទូរសព្ទក្នុងម៉ោងរៀន ប៉ះពាល់ដល់ការសិក្សា។

លោកបានថ្លែងថា៖ «ចំពោះវិធានការមួយនេះល្អព្រោះនៅពេលសិស្សប្រើប្រាស់ទូរសព្ទច្រើនធ្វើឱ្យប៉ះពាល់នៅម៉ោងរៀនរបស់សិស្ស»។ លោកក៏បានបន្ថែមទៀតថា៖ «ទូរសព្ទដៃនៅក្នុងមុខវិជ្ចាសិក្សាខ្លះត្រូវប្រើប្រាស់ និង​នៅម៉ោងសិក្សខ្លះមិនត្រូវប្រើប្រាស់ សិស្សយកមកប្រើមិនត្រឹមត្រូវប៉ះពាល់ទៅដល់ការសិក្សា»។

អ្នកស្រី ប៉ាង មុន្នី ជាអាណាព្យាបាលរបស់សិស្សមួយរូប បានប្រាប់សារព័ត៌មានខេមបូចាថា អ្នកស្រីគាំទ្រចំពោះវិធានការដែលនាយករដ្ឋមន្ត្រីលើកឡើង ព្រោះការមិនលេងទូរសព្ទនៅក្នុងម៉ោងរៀនគឺជារឿងល្អ។

អ្នកស្រីបានលើកឡើងថា៖ «បើលុបបំបាត់បាននូវការលេងទូរសព្ទក្នុងម៉ោងរៀន​បាន គឺល្អព្រោះកាត់បន្ថយឱ្យសិស្សលេងទូរសព្ទ យកពេលមកខិតខំរៀនបានច្រើនជាងមុន»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម