
ជនជាតិដើមភាគតិចក្រីក្រ និងចាស់ជរាមួយចំនួនក្នុងខេត្តមណ្ឌលគិរី ជួបការលំបាកក្នុងការព្យាបាលជំងឺ
អ្នកស្រី ងេល ងោះ ប្រាប់ថា ខ្លួនបានស្នើសុំចុះឈ្មោះធ្វើបណ្ណសមធម៌ ឬបណ្ណមូលនិធិសមធម៌សុខាភិបាល ដើម្បីអ្នកស្រីអាចទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋផ្សេងទៀតដោយមិនអស់ថ្លៃព្យាបាល តែយ៉ាងណាមិញ ជាច្រើនឆ្នាំមកហើយ «[ស្នើបណ្ណសមធម៌] ជិតពីរឆ្នាំហើយ» គ្រួសារអ្នកស្រីនៅមិនទាន់ទទួលបានបណ្ណមូលនិធិសមធម៌សុខាភិបាល ឬបណ្ណសមធម៌ណាមួយនោះទេ។











