សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ង៉ាយ ណៃ

កាលពីចុងខែកញ្ញា ប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងភូមិផ្សារតូច ខណ្ឌឫស្សីកែវ បានយល់ព្រមផ្លាស់ប្ដូរទីលំនៅទៅកាន់ជាយក្រុងភ្នំពេញ ក្រោយពីរងសម្ពាធជាច្រើនខែពីអាជ្ញាធរដើម្បីយកទីតាំងសម្រាប់ការអភិវឌ្ឍ។ រូបភាពកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ប្រជាពលរដ្ឋក្នុងខណ្ឌឫស្សីកែវកំពុងស្ទាក់ស្ទើរយល់ព្រមក្នុងការផ្លាស់ប្ដូរទីលំនៅ

ក្រោយ​ពី​បាន​តស៊ូជំទាស់​ទៅ​នឹង​ការ​តម្រូវ​ឲ្យ​ផ្លាស់ទី​លំនៅ​អស់​ជា​ច្រើន​ខែ អ្នក​ស្រី គីម ហេង បាន​ចាប់​ផ្ដើម​រុះរើ​ផ្ទះ​របស់​ខ្លួន​ដែល​បានសាងសង់ជិត​៤ទសវត្សន៍​ ដើម្បី​រៀប​ចំទៅ​សាងសង់ជា​​ថ្មី​ជាមួយ​នឹង​កំណាត់​ឈើ និង​ស័ង្កសីនៅ​លើ​ទី​តាំង​ថ្មីដែល​នៅ​ឆ្ងា​យ​ពី​ទី​តាំងបច្ចុប្បន្ន​។​​
លោក ចយ ពេជ្រ វ័យ ៧៨ឆ្នាំ និងលោក សិន ម៉េង វ័យ ៦៥ឆ្នាំ ជាអ្នកធាក់ស៊ីក្លូ កំពុងអង្គុយរង់ចាំម៉ូយនៅតាមបណ្ដោយផ្លូវមួយកន្លែងក្នុងរាជធានីភ្នំពេញ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ប្រជាពលរដ្ឋកម្ពុជា២,៨លាននាក់រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រក្នុងឆ្នាំ២០២០

លោក ចយ ពេជ្រ ប្រាប់ថា៖ «ខ្ញុំតែងតែអត់ហូបអាហារពេលព្រឹក រង់ចាំដល់ថ្ងៃត្រង់។ ខ្ញុំមិនមានប្រាក់គ្រប់គ្រាន់សម្រាប់អាហារបីពេលក្នុងមួយថ្ងៃទេ»។
សិស្សចេញពីថ្នាក់រៀននៃវិទ្យាល័យ ជា ស៊ីម បឹងកេងកង រាជធានីភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

សិស្សប្រឹងប្រែងសិក្សាយ៉ាងខ្លាំង បន្ទាប់ពីក្រសួងកំណត់កាលបរិច្ឆេទប្រឡង ថ្នាក់ទី១២

បន្ទាប់ពីជួបប្រទះការលំបាកនិងភាពមិនច្បាស់លាស់ជាច្រើន​ អំឡុង​ពេល​មានការរីក​រាលដាល​​នៃជំងឺកូវីដ-១៩ សិស្សថ្នាក់ទី១២ បានចាប់ផ្តើមត្រៀម​ខ្លួន​សម្រាប់ការប្រឡងបញ្ចប់​ឆ្នាំសិក្សា​ ដែលគ្រោងធ្វើ​នៅថ្ងៃទី២៧ ខែធ្នូ។
ប្រជាពលរដ្ឋនាំគ្នាប្រមូលរបស់របរចេញក្រៅផ្ទះដែលរងគ្រោះដោយទឹកជំនន់នៅសង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ ជំរុញឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាទឹកជំនន់

ខណៈកំពុង​ជួស​ជុល​លំនៅ​ដ្ឋាន​របស់​ខ្លួន​ឡើង​វិញ ក្រោយ​រងគ្រោះ​ដោយសារទឹកជំនន់​ជិត​មួយ​សប្ដាហ៍ កាលពី​ចុង​ខែតុលា ប្រជា​ពល​រដ្ឋ​ក្នុង​ខណ្ឌ​ដង្កោ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះ​ស្រាយ​បញ្ហា​ទឹក​ជំនន់​ដែល​ចេះតែ​កើត​ឡើង​ និង​មាន​សភាព​កាន់តែធ្ងន់​ធ្ងរ​។​
ប្រជាពលរដ្ឋកំពុងជញ្ជូនអីវ៉ាន់ចេញពីផ្ទះដែលជន់លិចដោយទឹកជំនន់ក្នុងសង្កាត់គង់នយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/បញ្ញា ឆព័ណ្ណ

ទឹកជំនន់កម្រិតធ្ងន់បង្ខំឲ្យប្រជាពលរដ្ឋមួយចំនួនក្នុងខណ្ឌដង្កោត្រូវចាកចេញពីផ្ទះ

ប្រជាពល​រដ្ឋ​ជា​ច្រើន​គ្រួសារ​រស់​នៅ​ខណ្ឌ​ដង្កោ ត្រូវ​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​ផ្ទះ​បន្ទាប់ពី​ទឹក​ស្ទឹង​ព្រែក​ត្នោត​បាន​ហក់ឡើង​ខ្ពស់។ អាជ្ញាធរ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ទំនប់​៧មករា នៅ​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ ក៏​មាន​លេច​ធ្លាយ​បន្ទាប់​​ពីរង​ការ​​​ខូច​ខាត​ដោយសារ​​ភ្លៀង​ធ្លាក់ខ្លាំង​។​​
ភោជនីយដ្ឋានទើបបើកថ្មីនៅរាជធានីភ្នំពេញថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។ ខេមបូចា / បញ្ញា ឆពណ្ណ

អាជីវកម្មជាច្រើនចាប់ផ្តើមបើកដំណើរការ ខណៈរដ្ឋាភិបាលឈានទៅរកការបើកប្រទេសពេញលេញឡើងវិញ

នៅពេល​ថ្ងៃល្ងាច តុ​អាហារ​​​នៅ​ក្នុងភោជនីយដ្ឋានជាច្រើន​ ដែល​ទុក​ចោលអស់រយៈ​​ពេល​ជាច្រើន​ខែកន្លង​មកនោះ ​ឥឡូវនេះត្រូវបានរៀបចំឡើង​វិញ​សម្រាប់ទទួល​អតិ​ថិជន ខណៈ​តាម​ដងផ្លូវនានាក្នុងទីក្រុងចាប់ផ្តើម​មមាញឹក​ឡើង​វិញ ជាមួយ​នឹងអ្នកលក់ដូរ។
Motorists drive past the TPO buildingពលរដ្ឋជិះម៉ូតូកាត់អគារចិត្តសង្គម អន្តរវប្បធម៌ (TPO) ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែសីហា។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ពលរដ្ឋកម្ពុជាមួយចំនួនស្វែងរកសេវាកម្មសុខភាពផ្លូវចិត្ត អំឡុងពេលវិបត្តិជំងឺកូវីដ១៩

ពលរដ្ឋ​កម្ពុជា​កាន់​តែ​ច្រើន​បាន​ងាក​ទៅ​ស្វែងរក​​សេវាកម្ម​ពិគ្រោះយោបល់​ផ្លូវ​ចិត្ត ដោយសារ​បញ្ហា​អារម្មណ៍​ភ័យខ្លាច​និង​ស្រេ្តស ដែលបង្ក​ឡើង​ដោយ​វិបត្តិ​ជំងឺ​កូវីដ១៩។ អ្នក​ជំនាញ​និយាយ​ថា ការ​បាត់បង់​ការងារ​ដោយសារ​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច ក៏ដូចជាការ​រឹតត្បិត​ពី​សំណាក់​រដ្ឋាភិបាល និង​ការ​បិទ​សាលារៀន​បាន​នាំ​ឲ្យ​មាន​ការ​កើនឡើង​នូវ​ជំងឺ​បាក់​ទឹកចិត្ត និង​អារម្មណ៍​ភ័យព្រួយ។​
គំនរឈើដែលរឹបអូសបានស្តុកនៅដែនជម្រកសត្វព្រៃព្រះរកា-ឆែបក្នុងខេត្តព្រះវិហារ។ រូបភាពថតកាលពីខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

មន្រ្តីចាប់ផ្តើមប្រើប្រាស់ឈើដែលរឹបអូសបានពីការកាប់ខុសច្បាប់ធ្វើមឈូសសម្រាប់សពអ្នកជំងឺកូវីដ-១៩

លោក ភក្រ្តា បានមានប្រសាសន៍ថា៖ «ក្រសួងបានប្រមូលឈើប្រមាណ១.៣៤៧ម៉ែត្រគូប ដែលដកហូតបានពីការកាប់ឈើខុសច្បាប់ចន្លោះឆ្នាំ២០២០ដល់២០២១ ដើម្បីធ្វើមឈូស។ ផ្អែកតាមការប៉ាន់ប្រមាណ ឈើទាំងអស់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានអាចធ្វើបានមឈូសប្រមាណ១.០០០»។ ដោយលោកបន្ថែមថា៖ «ឥឡូវ មន្ទីរបរិស្ថានចំនួន ១២នៅទូទាំងប្រទេសធ្វើមឈូសបានចំនួន៥១០និងបន្តប្រតិបត្តិការរបស់ខ្លួនក្នុងការធ្វើមឈូសបន្ថែមទៀត»។
ក្រុមហ៊ុនរបស់លោកឧកញ៉ា ឃុន សៀ បូមខ្សាច់និងចាក់ថ្មបំពេញតាមច្រាំងទន្លេមេគង្គនៅឃុំអរិយក្សត្រក្នុងខេត្តកណ្តាល ថ្ងៃទី៧ ខែកក្កដា។ ខេមបូចា/ ព្រីង សំរាំង

ក្រុមហ៊ុនលោក ឃុន សៀ ចាក់ខ្សាច់និងថ្មលុបច្រាំងទន្លេសម្រាប់គម្រោងទីក្រុងរណបនៅតំបន់អរិយក្សត្រ

ប្រជាពលរដ្ឋរស់នៅតំបន់អរិយក្សត្រមានការភ្ញាក់ផ្អើលនៅពេលដឹងថា មួយផ្នែក នៃច្រាំងទន្លេមេគង្គកំពុងត្រូវបានចាក់បំពេញ ដើម្បីសម្រួលដល់ គម្រោងទីក្រុង រណបនៅលើផ្ទៃដីទំហំ៧០ហិកតា ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន ឃុន សៀ អាហរ័ណនីហរ័ណ ដែលគ្រប់គ្រងដោយលោកឧកញ៉ា ឃុន សៀ ជាសេដ្ឋីផ្នែក អចលនទ្រព្យដែលមានជិតស្និទ្ធនឹងមន្ត្រី​រដ្ឋាភិបាល។

ព័ត៌មានថ្មី

អត្ថបទពេញនិយម