សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លទ្ធផលបាក់ឌុបឆ្នាំនេះ មានបេក្ខជនជាប់សរុបចំនួន ១២២ ៤៧៣ ស្មើនឹង៨២,៥៦ភាគរយ Breaking

សកម្មភាពសិស្ស និងសមណសិស្សចេញពីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡង វិទ្យាល័យ ជា ស៊ីម សាមគ្គី រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)
សកម្មភាពសិស្ស និងសមណសិស្សចេញពីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡង វិទ្យាល័យ ជា ស៊ីម សាមគ្គី រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៩ ខែកញ្ញាថា លទ្ធផលបាក់ឌុបឆ្នាំនេះ មានបេក្ខជនជាប់សរុបចំនួន ១២២ ៤៧៣នាក់ ដែលស្មើនឹង ៨២,៥៦ភាគរយនៃចំនួនបេក្ខជនប្រឡងសរុបជាង១៤ម៉ឺននាក់ទូទាំងប្រទេស។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់ចុះថ្ងៃទី១៩ ខែកញ្ញា ស្តីពី លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ក្រសួងបញ្ជាក់ថា ឆ្នាំនេះ សិស្សប្រឡងជាប់និន្ទេស A ចំនួន ៣ ០០៣នាក់ និន្ទេស B ចំនួន ៩ ៩០១នាក់ និន្ទេស C  ចំនួន ២៨ ៨០១នាក់ និន្ទេសD ចំនួន៤៥  ៨៥៩ និងនិន្ទេស E ចំនួន ៣៤ ៩០៩នាក់។

របាយការណ៍ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងប្រឡងបាក់ឌុប សរុប ១៤៦ ៧២០នាក់ ស្រី ៨១ ៤៤២នាក់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ ៤០ ៦៧៨នាក់ (ស្រី ២៤ ៥១៩នាក់) និងថ្នាក់វិទ្យាសាស្ត្រសង្គម ១០៦ ០៤២នាក់ (ស្រី ៥៦ ៩២៣នាក់) ខណ:ការប្រកាសលទ្ធផលនឹងប្រព្រឹត្តទៅ នៅថ្ងៃស្អែកនេះ តាមមណ្ឌលសំណេរ នៃរាជធានី-ខេត្តទាំង២៥ ទូទាំងប្រទេស។

តាមលទ្ធផលដែលចេញផ្សាយ​ដោយ​ក្រសួងអប់រំ ក្នុងចំណោម​បេក្ខជន​ដែលប្រឡងជាប់ក្នុងឆ្នាំ២០២៤ សរុប ១០៦ ៣៥១នាក់ មានបេក្ខជន​ជាប់និទ្ទេស A ចំនួន ២ ២១៦នាក់ និទ្ទេស B ចំនួន ៩ ៧០១នាក់ និទ្ទេស C ចំនួន ២២ ៦៧៥នាក់ និទ្ទេស D ចំនួន ៣៦ ៦៨៣នាក់ និង​ និទ្ទេស E ចំនួន ៣៥ ០៧៦នាក់៕

95 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម