សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ឡូន សៅដា

រូបថតរបស់មគ្គុទ្ទេសក៍ទេសចរណ៍ លោក ពិន ប៉ូច យកចេញពីហ្វេសប៊ុកផេកអង្គការ លីកាដូ ដែលផ្សព្វផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។ (លីកាដូ)

មគ្គុទ្ទេសក៍ទេសចរណ៍​ម្នាក់ត្រូវបានចោទ​ពី​បទក្បត់ជាតិ ខណៈបុគ្គលិកធនាគារត្រូវបាន​​ចោទ​​ពី​​បទញុះញង់

សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់មគ្គុទ្ទេសក៍ទេសចរណ៍​ម្នាក់ ពាក់ព័ន្ធនឹងបទក្បត់ជាតិចង់ផ្តួលរំលំរដ្ឋាភិបាល ខណៈសាលាដំបូងខេត្តសៀមរាប បានចោទប្រកាន់មន្ត្រីធានាគារម្នាក់ពីបទញុះញង់ឱ្យមានការរើសអើងថ្នាក់ដឹកនាំ ស្របពេលសង្គមស៊ីវិលយល់ថា ករណីនេះធ្វើឱ្យប៉ះពាល់សិទ្ធិសេរីភាពបញ្ចេញមតិ ដែលធានាដោយច្បាប់។ យោងតាមសេចក្តីប្រកាសព័ត៌មាន និងមន្ត្រីតុលាការ។
រូបថតរបស់មគ្គុទ្ទេសក៍ទេសចរណ៍ លោក ពិន ប៉ូច យកចេញពីហ្វេសប៊ុកផេកអង្គការ លីកាដូ ដែលផ្សព្វផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។ (លីកាដូ)

មគ្គុទ្ទេសក៍ទេសចរណ៍​ម្នាក់ត្រូវបានចោទ​ពី​បទក្បត់ជាតិ ខណៈបុគ្គលិកធនាគារត្រូវបាន​​ចោទ​​ពី​​បទញុះញង់

សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់មគ្គុទ្ទេសក៍ទេសចរណ៍​ម្នាក់ ពាក់ព័ន្ធនឹងបទក្បត់ជាតិចង់ផ្តួលរំលំរដ្ឋាភិបាល ខណៈសាលាដំបូងខេត្តសៀមរាប បានចោទប្រកាន់មន្ត្រីធានាគារម្នាក់ពីបទញុះញង់ឱ្យមានការរើសអើងថ្នាក់ដឹកនាំ ស្របពេលសង្គមស៊ីវិលយល់ថា ករណីនេះធ្វើឱ្យប៉ះពាល់សិទ្ធិសេរីភាពបញ្ចេញមតិ ដែលធានាដោយច្បាប់។ យោងតាមសេចក្តីប្រកាសព័ត៌មាន និងមន្ត្រីតុលាការ។
អាជ្ញាធរខេត្តរតនគិរី ស្វែងរកប្រជាពលរដ្ឋដែលបាត់ខ្លួនបន្ទាប់ពីមានទឹកជំនន់ភ្លាមៗនៅស្រុកអូរជុំ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។ (រូបថតពីហ្វេសប៊ុករដ្ឋបាលខេត្តរតនគិរី)

រយ:ពេលជិត១ខែមកហើយ អាជ្ញាធរខេត្តរតនគិរីរកមិនទាន់ឃើញពលរដ្ឋបាត់ខ្លួនដោយសារគ្រោះទឹកជំនន់

រយ:ពេលជិត១ខែមកហើយ អាជ្ញាធរខេត្តរតនគិរីមិនទាន់រកឃើញពលរដ្ឋចំនួន៤នាក់ មកពីចំនួន២គ្រួសារ ដែលបានបាត់ខ្លួនក្នុងករណីគ្រោះទឹកជំនន់ កាលពីចុងខែកញ្ញា  ដោយហេតុថា មានឧបសគ្គស្មុគស្មាញច្រើន។
កម្មវិធីយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងទិវាសិទ្ធិមនុស្សអន្តរជាតិរៀបចំដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

អំពើហិង្សាក្នុងគ្រួសារ និងហិង្សាផ្លូវភេទបង្កឃាតកម្មលើមនុស្សយ៉ាងហោចណាស់ជាង១០០នាក់ ភាគច្រើនជាស្ត្រី និងកុមារ

អំពើហិង្សាក្នុងគ្រួសារ និងហិង្សាផ្លូវភេទ បានបង្កឃាតកម្ម​លើមនុស្សយ៉ាងហោចណាស់ជាង១០០នាក់បានស្លាប់ ភាគច្រើនជាស្ត្រី និងកុមារ បើគិតក្នុងរយ:ពេលតិចជាង៦ឆ្នាំចុងក្រោយ។ យោងតាមរបាយការណ៍អង្គការ លីកាដូ។
អ្នក​ភូមិ​ព្រៃចាន់​ដែល​ត្រូវ​បាន​កម្លាំង​ថៃ​បណ្តេញ​ចេញ​កាល​ពី​ថ្ងៃ​ទី១៣ ខែ​សីហា មិន​អាច​គេង​ក្នុង​តង់​របស់​ពួក​គេ​នៅ​ភូមិ​ព្រៃចាន់​បានស្រួល​ទេ ដោយសារ​តែភាគី​ថៃ​បាន​ចាក់​​សំឡេង​ដ៏​គួរ​ឱ្យខ្លាច​នៅ​ពេល​យប់​នៅ​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ ២០២៥។ (ខេមបូចា/ យ៉ន​ សូវៀត)

កងទ័ព​ថៃ​ត្រូវ​បាន​ចោទ​ពីការធ្វើទុក្ខបុកម្នេញលើ​ផ្លូវចិត្តពលរដ្ឋខ្មែរ ខណៈ​​​ភាព​តានតឹង​​​កើន​ឡើង​នៅខេត្ត​បន្ទាយមានជ័យ

ទាហាន​ថៃ​បាន​បន្ត​ឈូស​ឆាយ​ដី​នៅ​តំបន់​ព្រំដែន​ដែល​មាន​ជម្លោះ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ព្រមទាំង​ចាក់សំឡេង​ខ្មោចលង ឆ្កែលូ ដ៏ព្រឺព្រួចនៅ​ពេល​យប់ ដែល​បណ្តាល​ឱ្យ​មាន​ការ​ភ័យ​ខ្លាច ​និង​បញ្ហា​សុខភាពដល់អ្នកភូមិ ដែលករណីនេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​បំភិត​បំភ័យ​ផ្លូវចិត្ត​ដែល​បំពាន​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់។
អ្នកភូមិសាងសង់ឡើងវិញ រួចហើយព្យាយាមបិទបាំងសំណង់ដែលគាត់សង់បន្ថែមទៅលើផ្ទះរបស់ខ្លួន ដែលត្រូវបានរុះរើចេញដោយមន្ត្រីអភិរក្សរបស់អាជ្ញាធរអប្សរា នៅក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ឃួន ណារីម)

សំណង់ខុសច្បាប់ក្នុងតំបន់អង្គរកើតឡើងចំនួនជាង៤ពាន់ករណីមួយ​ឆ្នាំចុងក្រោយ ខណៈពលរដ្ឋស្នើសុំការអនុញ្ញាតមិនបាន

ចាប់តាំងពីខែសីហា ឆ្នាំ២០២៤ រហូតដល់ ចុងខែសីហា ឆ្នាំ២០២៥នេះ ការរាលដាលសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ កើត​ឡើងចំនួនជាង ៤ ០០០ករណី នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយអាជ្ញាធរខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ ចូលរួមក្នុងអង្គមហាសន្និបាតវិសាមញ្ញនៃសមាគមអតីត​យុទ្ធជន​កម្ពុជា ដែលបានប្តូរទៅជា «សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» នៅថ្ងៃទី២៩​ ខែកញ្ញ ឆ្នាំ២០២៥។ (រូបភាព៖ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា)

អតីតយុទ្ធជន និងនិវត្តជន នឹងត្រូវរដ្ឋាភិបាលជ្រើសរើសឱ្យដឹកនាំ​សហគមន៍​ផ្សេងៗនៅមូលដ្ឋាន

អតីតយុទ្ធជន និងនិវត្តជនដែលមានលក្ខណៈសម្បត្តិល្អ នឹងត្រូវរដ្ឋាភិបាលជ្រើសរើសដឹក​នាំ​សហគមន៍ផ្សេងៗនៅមូលដ្ឋាន ស្របពេលមន្ត្រីមួយចំនួនសម្តែងការសាទរ និងមួយចំនួនទៀត ស្នើឱ្យមានការអនុវត្តប្រកបដោយតម្លាភាព និងមិននិយមខ្សែស្រឡាយបក្ខពួក​​។
នគរបាល​ជាតិ និង​នគរបាល​ខេត្ត​ព្រៃវែងបានបង្ក្រាបក្រុមផ្តល់ប្រាក់កម្ចីខុសច្បាប់ដែលគិតអត្រាការប្រាក់ខ្ពស់នៅក្នុងខេត្តនេះកាលពីសប្តាហ៍មុន។ (រូបភាពផ្សាយលើហ្វេសប៊ុករបស់លោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង)

នគរបាល​ខេត្ត​ព្រៃវែង​បើកការបង្ក្រាបទ្រង់ទ្រាយធំ​​​ លើ​អ្នកផ្តល់ប្រាក់កម្ចីឯកជនខុសច្បាប់ ដែលមាន​អត្រា​ការ​ប្រាក់ខ្ពស់

សមត្ថកិច្ច​ខេត្ត​ព្រៃវែង​បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន ៦៤នាក់ ក្នុង​នោះ​មាន​ស្រ្តី ២៤នាក់ ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងសកម្មភាពផ្តល់ប្រាក់កម្ចីឯកជនខុសច្បាប់ ដែលបានគិតអត្រាការប្រាក់ពី ៨០ភាគរយ ទៅ ៨៥ភាគរយ លើប្រាក់កម្ចីដែលត្រូវបានគេពណ៌នាថាជាអន្ទាក់ហិរញ្ញវត្ថុ ដែលប៉ះពាល់យ៉ាងខ្លាំងលើគ្រួសារដែលមានចំណូលទាប។
កម្មករ​រោងចក្រកាត់ដេរ​តារ៉ាល់អន្តរជាតិ ​យល់ព្រម​ចូលធ្វើ​ការ​វិញ​បន្ទាប់​ពី​បាន​ផ្ទុះការតវ៉ាកាលពី​សប្ដាហ៍​មុន និង​បាន​បិទ​ផ្លូវ​ជាតិ​លេខ​៣ ដើម្បីទាមទារ​ឲ្យនិយោជក​គិត​ថ្លៃ​អត្ថប្រយោជន៍​មួយ​ចំនួន​។ (រូបភាព៖ FTUWKC)

កម្មករ​រោង​ចក្រ​តារ៉ាល់ចូលធ្វើការវិញ ក្រោយផ្ទុះការតវ៉ា ខណៈបញ្ហា​ថ្លៃបាយថ្ងៃត្រង់មិនទាន់ដោះស្រាយ​

ក្រោ​យ​ពី​បាន​ផ្ទុះ​ការ​តវ៉ា​អស់រយៈពេល​ពីរ​ថ្ងៃកន្លះ​ ដើម្បីទាម​ទារ​លក្ខខណ្ឌ​ការងារ​សមរម្យ កម្មករ​នៅ​រោង​ចក្រ​កាត់ដេរ​តារ៉ាល់​អន្តរជាតិ​​ដែល​មានទីតាំង​ក្នុង​ខេត្ត​កំពង់​ស្ពឺ បាន​យល់​ព្រម​ចូល​ធ្វើ​ការវិញដូច​ធម្មតា​។ ​យ៉ាងណា នៅ​មាន​ចំណុច​មួយ​ដែល​កម្មករ​ទាមទារ​នៅ​មិន​ទាន់​បាន​ដោះស្រាយ នោះ​គឺ​បញ្ហា​ថ្លៃបាយ​ថ្ងៃ​ត្រង់ និង​ថា​ពួក​ខ្លួន​នឹង​បន្ត​ទាមទារ​លើ​ចំណុច​នេះ​ទៀត​។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម