​​ចាងហ្វាង​កាសែត​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់ព័ន្ធ​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​

Share on facebook
Share on twitter
Share on linkedin
​លោក​ ​រស់​ សុឃិ​ត​ ​ដើរចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បន្ទាប់ពី​លោក​ត្រូវ​បាន​សាកសួរ​កាលពី​ថ្ងៃ​ទី​២​៦​ ​ខែ​មិថុនា​ ​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​រិះគន់​លោកនាយក​រដ្ឋ​ម​ន្រ្តី​ហ៊ុន​ ​សែន​ ​លើ​ហ្វេសប៊ុក​ដែល​លោក​ទើប​តែ​បង្ហោះ​នៅដើម​ស​ប្តាហ៍​នេះ​។​ ​រូបថត​ ​បញ្ញា​ ​ឆ​ព័ណ្ណ
Share on facebook
Share on twitter
Share on linkedin

​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ទី​២​៨​ ​ខែ​មិថុនា​ ​បាន​ចោទប្រកាន់​ចាងហ្វាង​កាសែត​ជាតិខ្មែរ​ពី​បទ​ញុះញង់​ដែល​ប្រព្រឹត្ត​តាមរយៈ​ការ​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​គាត់​នៅ​ស​ប្តាហ៍​នេះ​ដោយ​លោក​បាន​ធ្វើ​ការរិះគន់​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ស្នងការ​រាជធានី​ភ្នំពេញ​។​

​ស្នងការ​រាជធានី​ភ្នំពេញ​ ​លោក​ ​ស​ ថេ​ត​ ​បាន​ថ្លែងប្រាប់​នា​ថ្ងៃ​ទី​២​៩​ ​ខែ​មិថុនា​ ​ថា​ជនជាប់ចោទ​រស់​ សុឃិ​ត​ ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រ​ព្រៃ​ស​ក្រោម​បទ​ចោទ​ញុះញង់​ឱ្យ​ចលាចល​ធ្ងន់ធ្ងរ​ក្នុង​សង្គម​។​

​លោក​បាន​និយាយ​ថា​៖​«​តុលាការ​បាន​ឃុំ​ខ្លួន​គាត់​រួចរាល់​ហើយ​ ​ហើយ​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធ​នាគា​រ​ព្រៃស​ហើយ​កាលពី​ថ្ងៃអាទិត្យ​»​។​

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​លោក​ គុ​ជ​ ​គឹម​ឡុង​ ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ដោយ​ថា​លោក​ជាប់រវល់​។​

​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញដីកា​កាលពី​ថ្ងៃ​ទី​២​៤​ ​ខែ​មិថុនា​ ​បញ្ជា​ឱ្យ​ចាប់ខ្លួន​និង​សាក​ ​សួរ​បន្ត​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ក្រោម​បទ​ចោទ​«​ញុះញង់​បង្ក​ឱ្យ​មាន​ចលាចល​ធ្ងន់ធ្ងរ​ក្នុង​សង្គម​»​។​ ​លោក​ សុឃិ​ត​ ​អាយុ​ ​៤​១​ឆ្នាំ​ ​ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់ពី​ការ​ចេញដីកា​នោះ​។​

​ក្នុង​សារ​ពីរ​​​ដែល​បង្ហោះ​លើ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក​កាលពី​ថ្ងៃ​ទី​២​៤​ ​ខែ​មិថុនា​ ​លោក​ សុឃិ​ត​ ​បាន​រិះគន់​លោកនាយក​រដ្ឋ​ម​ន្រ្តី​ហ៊ុន​ ​សែន​។​ ​ក្នុង​សារ​មួយ​លោក​បាន​ចោទប្រកាន់​លោក​ហ៊ុន​ ​សែន​ ​ថា​មិនបាន​ជួយ​ដោះស្រាយ​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក​ក្នុង​ការ​សងបំណុល​ធនាគារ​។​ ​ក្នុង​សារ​មួយផ្សេងទៀត​លោក​ សុឃិ​ត​ ​បាន​រះ​គន់​នូវ​ការ​លើកឡើង​របស់​លោក​ហ៊ុន​ ​សែន​ ​ដែល​ធ្វើឡើង​នៅដើម​ស​ប្តាហ៍​នេះ​ដោយ​ថា​លោកនាយក​រដ្ឋ​ម​ន្រ្តី​បាន​រៀបចំផែនការ​ផ្ទេរ​អំណាច​ឱ្យ​កូនប្រុស​ច្បង​គឺ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​។​

​លោក​បាន​បង្ហោះ​ថា​៖​«​លោក​ ​ហ៊ុន​ ​សែន​ ​នឹង​បាត់បង់​អ្វីៗ​ទាំងអស់​ ​បើ​គាត់​នៅតែ​ចចេស​ ​ចង់​លើក​បន្តុប​កូន​ខ្លួន​ជានា​យក​រដ្ឋ​ម​ន្រ្តី​នោះ​! ​វៀតណាម​មិន​គាំទ្រ​ហ៊ុន​ ​ម៉ា​ណែ​ត​ទេ​!​»​។​

​លោក​ ​ស៊ឹង​ ​សែន​ករុណា​ ​ម​ន្រ្តី​ស៊ើប​អង្កេត​ជាន់ខ្ពស់​សមាគម​អា​ដ​ហុ​ក​បាន​លើកឡើង​ថា​ពលរដ្ឋ​កាន់តែ​តិច​ទៅ​ៗ​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ជា​សាធារណៈ​បន្ទាប់ពី​មើលឃើញ​ថា​អ្នក​ដែល​ហ៊ាន​ចោទសួរ​ពី​ការ​​​ដឹកនាំ​របស់​បក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់អំណាច​ត្រូវ​បាន​ចាប់ខ្លួន​។​

​លោក​ ​សែន​ករុណា​ ​បាន​មានប្រសាសន៍ថា​៖​«​វា​ជា​ការ​រឹតត្បិត​ស​ម្លេ​ង​រិះគន់​ដោយសារតែ​ពួកគេ​[​រដ្ឋាភិបាល​] ​មិន​ចង់​ឱ្យ​ស​ម្លេ​ង​ទាំងនោះ​រិះគន់​ពី​ចំណុច​ខ្វះខាត​របស់​ពួកគេ​»​។​

​លោក​ ​បាន​បន្ថែម​ថា​៖​«​ប្រសិនបើ​ពួកគេ​នៅតែ​បន្ត​រឹតត្បិត​សេរីភាព​ដូចនេះ​ ​វា​នឹង​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ប្រទេស​ ​ក៏ដូចជា​អ្នក​ដែល​បាន​អះអាង​ថា​ខ្លួន​នឹង​ដឹកនាំ​ប្រទេស​តាម​បែប​ប្រជាធិបតេយ្យ​ផង​ដែរ​»​។​

​នាយក​ប្រតិបត្តិ​ស​ម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ ​លោក​ ​ណុប​ ​វី​ ​បាន​លើកឡើង​ថា​ការ​ចាប់ខ្លួន​ ​និង​ឃុំ​ខ្លួន​អ្នក​សារ​ព័ត៌មាន​ ​និង​សកម្មជន​ដទៃទៀត​ចាប់ពី​ដើម​ឆ្នាំនេះ​ជា​សញ្ញា​បង្ហាញ​យ៉ាង​ច្បាស់​ថា​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​កំពុង​ធ្លាក់ចុះ​។​

​លោក​បាន​មានប្រសាសន៍ថា​៖​«​អាជ្ញាធរ​មិនគួរ​ប្រើ​ច្បាប់​ក្រមព្រហ្មទណ្ឌ​ដើម្បី​ដាក់ទោស​ពលរដ្ឋ​ ​ឬ​អ្នក​សារ​ព័ត៌មាន​ណា​ម្នាក់​ ​ដែល​គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ​ដោយ​ផ្តល់​នូវ​ការរិះគន់​ស្ថាបនា​ពី​របៀប​កំណែ​ទម្រង់​បញ្ហា​សង្គម​នោះ​ទេ​»​។​

​លោក​ ​វី​ ​បាន​បន្ថែម​ថា​៖​«​វា​ជា​សារ​ព្រមាន​ដល់​អ្នក​សារ​ព័ត៌មាន​ ​និង​សកម្មជន​ដទៃទៀត​ដែល​តស៊ូ​មតិ​ជុំវិញ​ការយល់​ឃើញ​របស់​ខ្លួន​ ​ក៏ដូចជា​ការ​គំរាមកំហែង​ដល់​ការប្រើប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​»​។​

​លោក​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យមើល​ការ​បង្ហោះ​របស់​លោក​ សុឃិ​ត​ ​ឡើងវិញ​ ​និង​ពិនិត្យមើល​ថា​តើ​មាន​នរណា​លួច​យក​គណនេយ្យ​ហ្វេសប៊ុក​របស់​គាត់​ឬ​អត់​។​

​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ ​លោក​ ​មាស​ ​សុភ័ណ្ឌ ​បាន​មានប្រសាសន៍ថា​ពលរដ្ឋ​ទាំងអស់​មាន​សិទ្ធិ​បញ្ចេញមតិ​ដោយ​មិន​មានការ​រិ​ត​ត្បិត​ ​ប៉ុន្តែ​សិទ្ធិ​បញ្ចេញមតិ​នោះ​មិន​ត្រូវ​ប្រើ​ហើយ​ប៉ះពាល់​សិទ្ធិ​អ្នកដទៃ​ឡើយ​។​

​លោក​បាន​លើកឡើង​ថា​៖​«​ដូចដែល​ខ្ញុំ​បាន​និយាយ​ចឹ​ង​ ​យើង​មាន​សិទ្ធិ​បញ្ចេញ​ទ​ស្សនៈ​របស់យើង​ ​ប៉ុន្តែ​សិទ្ធិ​នោះ​មិន​ត្រូវ​ប៉ះពាល់​សិទ្ធិ​អ្នកដទៃ​ឡើយ​។​ ​ការ​បញ្ចេញមតិ​ត្រូវ​ស្ថិត​ក្រោម​ដែន​កំណត់​នៃ​ច្បាប់​»​។​

​លោក​បាន​បន្ថែម​ទៀត​ថា​ក្រសួង​កំពុងតែ​ពិនិត្យមើល​អាជ្ញា​ប​ណ្ណ​របស់​កាសែត​ជាតិខ្មែរ​៕

Share on facebook
Share on twitter
Share on linkedin
ព័ត៌មានថ្មីៗ
ព័ត៌មានពេញនិយម