សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ឃួន ណារីម​

កងកម្លាំងនគរបាលជាតិ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបអគារមួយកន្លែង​កម្ពស់៣០ជាន់ ក្នុងក្រុងប៉ោយប៉ែត និងបានឃាត់ខ្លួនមនុស្សជិត៦០០នាក់ ដែល​តាម​ចោទ​ថា ពាក់ព័ន្ធនឹងការលេងល្បែងភ្នាល់តាមអនឡាញ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។ (រូបភាព៖ នគរបាលជាតិ)

ជន​បរទេស​​ជិត​​៦០០​នាក់ ​​ត្រូវ​​បាន​​ឃាត់​ខ្លួន​​ពាក់​​ព័ន្ធ​​ល្បែង​​ភ្នាល់​​អន​ឡាញ ​មិន​​មែន​ជា​ករ​ណីឆ​បោក​​ដូច​​សេចក្តីរាយការណ៍ព័ត៌មាន​ពី​ដំបូង​​ឡើយ​

មន្ត្រីក្រសួងមហាផ្ទៃម្នាក់បានឱ្យដឹងថា ជនបរទេសជិត៦០០នាក់ត្រូវបាននគ​របាលឃាត់​ខ្លួន​ អំឡុងពេល​ឆ្មក់​ចូល​ឆែក​ឆេរ​អគារមួយកន្លែង​កម្ពស់៣០ជាន់ក្នុងក្រុងប៉ោយប៉ែត ដែល​តាម​​ចោទថា ពាក់ព័ន្ធនឹង​ការលេងល្បែងភ្នាល់ ដែលដំបូងឡើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកហៅ​ថា ជាសកម្មភាពបោកប្រាស់តាមអនឡាញ។
កងកម្លាំងនគរបាលជាតិ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបអគារមួយកន្លែង​កម្ពស់៣០ជាន់ ក្នុងក្រុងប៉ោយប៉ែត និងបានឃាត់ខ្លួនមនុស្សជិត៦០០នាក់ ដែល​តាម​ចោទ​ថា ពាក់ព័ន្ធនឹងការលេងល្បែងភ្នាល់តាមអនឡាញ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។ (រូបភាព៖ នគរបាលជាតិ)

ជន​បរទេស​​ជិត​​៦០០​នាក់ ​​ត្រូវ​​បាន​​ឃាត់​ខ្លួន​​ពាក់​​ព័ន្ធ​​ល្បែង​​ភ្នាល់​​អន​ឡាញ ​មិន​​មែន​ជា​ករ​ណីឆ​បោក​​ដូច​​សេចក្តីរាយការណ៍ព័ត៌មាន​ពី​ដំបូង​​ឡើយ​

មន្ត្រីក្រសួងមហាផ្ទៃម្នាក់បានឱ្យដឹងថា ជនបរទេសជិត៦០០នាក់ត្រូវបាននគ​របាលឃាត់​ខ្លួន​ អំឡុងពេល​ឆ្មក់​ចូល​ឆែក​ឆេរ​អគារមួយកន្លែង​កម្ពស់៣០ជាន់ក្នុងក្រុងប៉ោយប៉ែត ដែល​តាម​​ចោទថា ពាក់ព័ន្ធនឹង​ការលេងល្បែងភ្នាល់ ដែលដំបូងឡើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកហៅ​ថា ជាសកម្មភាពបោកប្រាស់តាមអនឡាញ។
អាគារ​ខ្ពស់ៗ​នៅ​ក្រុង​ព្រះ​សីហានុ​ដែល​សាងសង់​មិន​ទាន់សម្រេច ថត​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២៦​។ (ខេមបូចា/ព្រីង សំរាំង)​​​

ក្រៅពី​ ADB ​ខាង​ IMF ក៏​ព្យាករ​ថា ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​​នៅ​ត្រឹម​៣ភាគ​រយ​

ស្ថាប័ន​មូលនិធិ​រូបីយវត្ថុ​អន្តរជាតិ​ហៅ​កាត់​ថា​ IMF ​បាន​ឲ្យ​ដឹង​នៅ​សប្ដាហ៍​នេះ​ថា​​ សេដ្ឋកិច្ច​កម្ពុជា​​​នឹង​មាន​កំណើន​យឺត​គឺ​នៅ​ត្រឹម​៣ភាគ​រយ បើធៀប​នឹង​ឆ្នាំ​២០២៥ ​មាន​៥,៣​ភាគរយ​។ មូលហេតុ​​ដែល​នាំ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ថយ​ចុះ IFM  បាន​​លើក​ហេតុ​ផល​ថា​មក​ពី​តម្លៃ​ថាម​ពល​ឡើង​ថ្លៃ វិស័យទេសចរណ៍​ធ្លាក់​ចុះ និង​​ចំនួន​ប្រាក់​បញ្ញើ​ត្រឡប់​មក​ប្រទេស​កំណើត​របស់​ពលករ​​ចំណាក​ស្រុក​ក៏​ធ្លាក់​ចុះ ដែល​បញ្ហា​នេះ​បាន​ដាក់​បន្ទុក​យ៉ាង​ខ្លាំង​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​​​​។​
ទង់ជាតិ​កម្ពុជា និង​សហរដ្ឋអាមេរិក ដាក់នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)

កម្ពុជា​នឹង​ទទួល​ជនភៀសខ្លួន​អាហ្វហ្គានីស្ថាន​ពី​កាតា ប៉ុន្តែ​ព័ត៌មាន​លម្អិត​ជុំវិញ​​កិច្ចព្រមព្រៀង​នៅ​មិនទាន់​ត្រូវ​បានបង្ហាញច្បាស់នៅឡើយ

កម្ពុជាបានបង្កើត ក្រុមការងារចំពោះកិច្ចដើម្បីទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានពីប្រទេសកាតា តាម​សំណើរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ខណៈ​អ្នកវិភាគ​បាន​លើក​ជា​ចម្ងល់​អំពី​រយៈពេល​ស្នាក់នៅ និង​ប្រភព​ថវិកា​គាំទ្រ ដោយ​យោង​ទៅ​លើ​បទពិសោធន៍​កន្លងមក​នៃ​ការ​ទទួល​យក​ជនភៀសខ្លួន​ក្រោម​កិច្ចព្រមព្រៀង​ជាមួយ​អូស្ត្រាលី និង​ករណី​ជនភៀស​ខ្លួន​​អាហ្វហ្គានីស្ថានផ្ទាល់ ដែលបានបង្ហាញថាមិន​បាន​ផ្តល់​លទ្ធផលដែលជាដុំកំភួន។
ព្រះសង្ឃមួយអង្គបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

គ.ជ.ប. ប្តេជ្ញាធានាសិទ្ធិបោះឆ្នោតស្មើគ្នា ប៉ុន្តែពលរដ្ឋខ្មែរនៅក្រៅប្រទេស​​​នៅតែមិនអាច​បោះឆ្នោត​​បាន

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) អះអាងថា ខ្លួនកំពុងធ្វើការដើម្បីធានាថា ប្រជាពល​រដ្ឋអាចចុះឈ្មោះ និងអនុវត្តសិទ្ធិបោះឆ្នោតរបស់ខ្លួនបានរួមទាំងប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ផ្លាស់ទីលំនៅ និងមិនអាចវិលត្រឡប់ទៅលំនៅឋានវិញបានដោយសារវិវាទព្រំដែន។ ទោះជាយ៉ាង​ណាក៏​ដោយ ការអំពាវនាវជាច្រើនឆ្នាំ​ពីអង្គការសង្គមស៊ីវិលនិងឥស្សរជន​គណបក្ស​​ប្រឆាំង​​ដើម្បី​ឱ្យ​ពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសអាចចុះឈ្មោះ​បោះឆ្នោតបាន នៅតែមិនទាន់មានដំណោះស្រាយនៅឡើយ។
គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ស្វាគមន៍​គ្នា​ក្នុង​អំឡុង​ពេល​បិទសន្និសីទ​អន្តរជាតិ​ស្ដី​អំពី​​ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​​នៅ​ទី​ក្រុង​ភ្នំពេញ​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២៦​​។ (ខេមបូចា/ព្រីង សំរាំង)​

សន្និសីទ​ប្រឆាំង​ការឆបោក​តាមអនឡាញ​ បញ្ចប់​ដោយ​មាន​កា​រគាំទ្រពី​ប្រទេស​​​ជា​ច្រើន ខណៈ​តំណាង​រាស្រ្តអាមេរិក​ស្វែងរកការដាក់ទណ្ឌកម្ម​បន្ថែម​

នៅ​ថ្ងៃ​បិទ​បញ្ចប់​សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​កាល​ពី​ថ្ងៃព្រហស្បតិ៍ គណៈ​ប្រតិភូ​មក​ពី​រាប់​សិប​ប្រទេស​បាន​ព្រម​ព្រៀង​គ្នា​​លើ​កិច្ច​សហប្រតិបត្តិ​ការ​ប្រឆាំង​នឹង​បណ្ដាញ​ឆបោក និង​គាំពារ​ជន​រងគ្រោះ​ដោយ​ការ​ជួញដូរ​​​នៅ​ក្នុង​ឧស្សាហកម្ម​​មួយ​នេះ​។​​
លោក ម៉ារ សុផល អ្នកគ្រប់គ្រងកម្មវិធីនៃ​អង្គការ​ NGO Forum ​(ទី៣​ពីខាងឆ្វេង) លោកស្រី Laura Castillo Cabral មន្ត្រីកម្មវិធីនៃអង្គការភាពជាដៃគូថវិកាអន្តរជាតិ(ទី៤ពីខាងឆ្វេង) និងលោកស្រី អ៊ូ ចិន្តា អ្នកឯកទេសជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ខាងស្ដាំ) ចូលរួមក្នុងកិច្ចពិភាក្សាតុមូលមួយ ក្នុងកិច្ចពិភាក្សាស្តីពីការស្ទង់មតិថវិកាបើកចំហ(OBS)។ (ខេមបូចា/ឃួន ណារីម)

តម្លាភាព​ថវិកា​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ ប៉ុន្តែ​ការ​ចូល​រួម​ពីសាធារណជន​នៅ​មានកម្រិត​ទាប​

កម្ពុជា​បាន​ជាប់​ក្នុង​កំណត់​ត្រាល្អជា​ងមុន​​គិត​ត្រឹម​ពេល​ដែលរបាយការណ៍​​ការ​ស្ទង់​មតិបើក​ចំហ(OBS)បាន​ចេញ​ផ្សាយ​ ដោយ​កម្ពុជា​បាន​ពិន្ទុ​៥៤​លើ​១០០ សម្រាប់​តម្លាភាព​ថវិកា ខណៈ​កាល​ពី​ឆ្នាំ​២០២៣​កម្ពុជា​បាន​ពិន្ទុ​​៤៣​ ហើយ​ពិន្ទុ​របស់​កម្ពុជា​ពេល​នេះ​ក៏​ខ្ពស់​ជាង​មធ្យមភាគ​សកល​ដែល​កំណត់​ត្រឹម​៤៥​ផង​ដែរ។​ ​
លោក ផន សុភាព ភ្នាក់ងារសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ និង លោក ភាព ភារ៉ា ភ្នាក់ងារសារព័ត៌មាន TSP68 TV Online ត្រូវបាននគបាលនាំចេញពីបន្ទប់ជំនុំជម្រះសាលាឧទ្ធរណ៍បាត់ដំបង ក្រោយបញ្ជប់សវនាការ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា)

សមាគមអ្នកសារព័ត៌មាន​រកឃើញ​ករណីរំលោភបំពាន​លើអ្នក​​រាយការណ៍ព័ត៌មាន​​​១២​ករណី ខណៈ​​សេរីភាព​សារព័ត៌មាន​នៅ​តែ​រង​សម្ពាធ​

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានរក​ឃើញ​ករណី​រំលោភបំពាន​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន​ចំនួន​១២​ករណី​នៅ​ក្នុង​ត្រីមាស​ទី​២​ ឆ្នាំ​២០២៦​ និង​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​​បង្កើត​បរិយាកាស​ល្អ​សម្រាប់​អ្នក​សារព័ត៌មាន​។ តាម​រយៈ​តួលេខ​នេះបង្ហាញ​ថា ​ករណី​រំលោភបំពាន​​បាន​កើន​ឡើង​ប្រាំ​បួន​ភាគរយ បើ​ធៀប​ទៅ​នឹង​ត្រីមាសទី១ ឆ្នាំ​២០២៦ ដែល​មាន​១១ករណី​​​។​
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្គ្រោះជាតិ (CNRP) ដង្ហែក្បួនឃោសនាតាមដងផ្លូវក្នុងរាជធានីភ្នំពេញ អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជាតិឆ្នាំ២០១៣។ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣។ (ខេមបូចា/ព្រីង សំរាំង)

តួនាទីថ្មីជាប្រេសិតពិសេសរបស់កញ្ញា កឹម មនោវិទ្យា ត្រូវបានគេមើលឃើញ​ថា ជាការ​ផ្សះផ្សា​សម្រាប់គ្រួសារ មិនមែនចលនានយោបាយ​ឡើយ

ការតែងតាំង កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ដែលជាអតីតមេដឹកនាំ​ប្រឆាំង​​ដ៏​លេច​​ធ្លោ​ម្នាក់​នៅកម្ពុជា ឱ្យធ្វើជាប្រេសិតពិសេស​របស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ធ្វើ​ឱ្យអ្នកគាំទ្រ​មួយ​ចំនួន​​ខកចិត្ត ខណៈអ្នកវិភាគពិពណ៌នាថា វាជាយុទ្ធសាស្ត្រ​ដែល​គណបក្ស​​ប្រជាជនកម្ពុជា ដែល​ជា​បក្សកាន់អំណាចយូរមកហើយ ប្រើប្រាស់ដើម្បីបង្ហាញ​រូបភាព​​នៃការ​រួបរួមជាតិ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម