សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

​សមាគម​រោងចក្រ​កាត់​ដេរ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​គោល​នយោបាយ​សន្សំ​​សំចៃ​

កម្មកររោងចក្រធ្វើការក្នុងរោងចក្រមួយកន្លែង។ រូបភាពផ្តល់ឲ្យ

​នៅ​ស​ប្តាហ៍​នេះ​ ​សមាគម​រោងចក្រ​កាត់​ដេរ​បាន​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​គោល​ ​នយោបាយ​កាត់បន្ថយ​ការ​ចំណាយ​ច្រើន​ដោយ​ផ្អាក​ការ​តំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​វិ​ស័​យ​នេះ​។​

​ថ្លែង​អំឡុង​សន្និសីទ​ស្តីពី​ ​«​ការកំណត់​ទិសដៅ​អនុវត្ត​»​ ​ឆ្នាំ​២​០​២​០​របស់​​​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃអង្គារ​ ​លោក​ ​វ៉ាន់​ ​ស៊ូ​អៀង​ ​ប្រធាន​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា​(​G​MA​C) ​មានប្រសាសន៍ថា​ ​ក្រុមហ៊ុន​រំពឹង​ថា​​រដ្ឋាភិបាល​នឹង​ដាក់​ចេញ​គោល​នយោបាយ​ដែល​នឹង​ជួយ​កាត់បន្ថយ​ការ​ចំណាយ​នៅ​ក្នុង​វិស័យ​នេះ​។​

​អំឡុង​សន្និសីទ​ដែល​ចូលរួម​ជា​អធិបតី​ដោយ​លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​ប៉ាន​ ​សូរ​ស័ក្តិ ​ផង​ដែរ​នោះ​ ​លោក​ ​ស៊ូ​អៀង​ ​មាន​ប្រសាសន៍ថា​៖​ ​«​យើង​មើលឃើញ​ ​ការ​ចំណាយ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​ ​ដែល​តម្រូវ​ឲ្យ​មាន​ប្រាក់សន្សំ​សម្រាប់​ ​ទូរ​ទាត់​ទៅលើ​ផ្នែក​ផ្សេងទៀត​ ​ដូចជា​ការ​បង្កើន​ផលិតភាព​និង​កាត់បន្ថយ​ថ្លៃ​ ​ចំណាយ​លើ​ប្រតិបត្តិការ​អាជីវកម្ម​»​។​

​លោក​បន្ថែម​ថា​ ​សមាគម​នេះ​ក៏​ត្រូវការ​គោល​នយោបាយ​ ​ដើម្បី​ ​ជំរុញ​ការ​​​ដឹកជញ្ជូន​និង​ប្រតិបត្តិការ​អាជីវកម្ម​ឆាប់រហ័ស​ជាង​មុន​ ​ដើម្បី​ឆ្លើយតបនឹង​តម្រូវ​ការ​របស់​អ្នកបញ្ជា​ទិញ​។​ ​លោក​​​មានប្រសាសន៍ថា​៖​ ​«​ស្រប​ពេល​អ្នកបញ្ជា​ទិញ​ជាច្រើន​ស្នើ​កាត់បន្ថយ​ពេលវេលា​ដឹកជញ្ជូន​ទំនិញ​នោះ​ ​ផ្នែក​ផ្គត់ផ្គង់​ក្នុងស្រុក​របស់យើង​នៅ​មាន​កម្រិត​ ​យើង​ត្រូវការ​គោល​នយោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​»​។​

​កាលពី​ខែកញ្ញា​ ​សហជីព​ ​និយោជក​ ​និង​រដ្ឋាភិបាល​បាន​ឯកភាព​តំឡើង​ ​៨​ដុល្លារ​ទៀត​ទៅលើ​ប្រាក់ឈ្នួល​អប្បបរមា​ ​១​៨​២​ ​ដុល្លារ​ ​ឡើង​ដល់​ ​១​៩​០​ដុល្លារ​ដោយ​ចាប់ផ្តើម​ពី​ខែ​មករា​ទៅ​។​ ​នៅដើម​ឆ្នាំនេះ​ ​រដ្ឋាភិបាល​ក៏បាន​ដាក់​ ​ចេញ​នូវ​វិធានការ​កាត់បន្ថយ​ការ​ចំណាយ​ ​ដូចជា​កាត់បន្ថយ​ថ្ងៃបុណ្យ​ជាតិ​ពី​២៨​ថ្ងៃ​ ​មក​ត្រឹម​២​២​ថ្ងៃ​វិញ​ ​និង​បង្កើន​ប្រសិទ្ធ​ភាព​ប្រមូល​ពន្ធ​ផង​ដែរ​។​

​ទោះបីជា​យ៉ាងណា​ វិស័យ​កាត់​ដេរ​មាន​បញ្ហា​ប្រឈម​ច្រើន​នៅ​ឆ្នាំនេះ​ ​ស្រប​ពេល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទៅកាន់​តំបន់​អឺរ៉ុប​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ ​ខណៈ​សហភាព​អឺរ៉ុប​កំពុង​ពិនិត្យមើល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​«​អ្វីៗ​គ្រប់យ៉ាង​លើកលែង​អាវុធ​»​ ​ឬ​ហៅ​កាត់​ថា​ ​E​B​A​ ​សម្រាប់​ប្រទេស​កម្ពុជា​ដោយសារតែ​មានការ​បារម្ភ​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​។​ ​សេចក្តី​សម្រេច​ចុងក្រោយ​នឹង​ធ្វើឡើង​នៅ​ខែកុម្ភៈ​ ​ហើយ​អាច​នឹង​ធ្វើឲ្យ​ប្រទេស​នេះ​ខាតបង់​ប្រមាណ​ ​៦​៥​៤​លាន​ដុល្លារ​លើ​ការនាំចេញ​ ​ប្រសិនបើ​ប្រព័ន្ធ​អនុគ្រោះ​នេះ​ត្រូវ​បាន​ព្យួរ​មែន​ ​នេះ​បើ​តាម​ការ​ប៉ាន់ប្រមាណ​របស់​ធនាគារ​ពិភពលោក​។​

​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ក៏​អាច​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​ផង​ដែរ​ ​ហើយ​ ​ការ​ចាកចេញ​របស់​ប្រទេស​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ក៏​អាច​ធ្វើឲ្យ​វិបត្តិ​សេដ្ឋ​សកល​កាន់តែ​អាក្រក់​ទៅទៀត​។​

​លោក​ ​ស៊ូ​អៀង​ ​បាន​កោតសរសើរ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​​​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​ការ​សម្រួល​ ​ដល់​ការ​ធ្វើអាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា​ដោយសារតែ​បញ្ហា​ប្រឈម​នា​ពេល​ខាងមុខ​រួម​មាន​កិច្ចប្រឹងប្រែង​រួមគ្នា​ជាមួយ​ ​GMA​C ​ដើម្បី​បញ្ចុះបញ្ចូល​អ្នកបញ្ជា​ទិញ​ ​នៅ​តំបន់​អឺរ៉ុប​និង​ហុងកុង​ ​ការរៀបចំ​សិក្ខាសាលា​ស្តីពី​ប្រព័ន្ធ​ក្រុមហ៊ុន​នាំចេញ​ ​ដែល​មានការ​ចុះបញ្ជី​ ​សំដៅ​កាត់បន្ថយ​នីតិវិធី​ពាណិជ្ជកម្ម​ ​និង​ការ​តាមដាន​ ​លក្ខខណ្ឌ​ការងារ​ប្រសើរ​ជាង​មុន​។​

​លោក​ ​ស៊ូ​អៀង​ ​បាន​មានប្រសាសន៍ថា​៖​ ​«​ ​ដើម្បីឲ្យ​កាន់តែ​ងាយស្រួល​ ​ក្រសួង​បាន​ ​កែ​សម្រួល​នីតិវិធី​ការងារ​របស់​ខ្លួន​ដោយធ្វើ​ទំនើបកម្ម​របៀបរបប​ការងារ​ ​កាត់បន្ថយ​ថ្លៃ​ចំណាយ​និង​ពេលវេលា​។​ ​ការ​កែ​សម្រួល​នេះ​បាន​ជួយ​សមាជិក​របស់​ ​G​MA​C ​អំឡុង​ពេល​មាន​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​»​។​

​ដោយ​គាំទ្រ​ដល់​ការ​អះអាង​ដដែល​របស់​គណបក្ស​កាន់អំណាច​ ​លោក​បាន​ ​បន្ថែម​ថា​ ​សន្តិភាព​ ​ស្ថេរ​ភាព​នយោបាយ​និង​សណ្តាប់ធ្នាប់​ ​សង្គម​បូករួម​ជា​ ​មួយ​នឹង​ការ​ស្តារ​និង​ធ្វើ​កំណែ​ទម្រង់​ជាប្រចាំ​ក្នុង​វិ​ស​័​យ​អាជីវកម្ម​និង​បរិយាកាស​វិនិយោគ​ ​នឹង​ជួយ​កម្ពុជា​ ​បន្ត​ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​ជាង​ ​មធ្យម​ត្រឹម​ឆ្នាំ​២​០​២​៣​ ​និង​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ក​ម្រិ​ត​ខ្ពស់​ត្រឹម​ឆ្នាំ​ ​២​០​៥​០​។​

​គោលដៅ​ទាំងនោះ​ដែល​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​តែងតែ​លើកឡើង​ ​ជា​ ​រឿយៗ​នោះ​ ​ត្រូវការ​ឲ្យ​មាន​កំណើន​ចំណូល​ច្រើនជាង​ ​៩​,​១​ ​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ ​ពី​ចំណូល​ជាតិ​សរុប​ឆ្នាំ​២​០​១​៨​ក្នុង​ពលរដ្ឋ​ម្នាក់ៗ​ដែល​ទឹកប្រាក់​ ​១​.​៣​៨​០​ដុល្លារ​ដល់ក​ម្រិ​ត​ចំណូល​មធ្យម​ក​ម្រិ​ត​ខ្ពស់​បច្ចុប្បន្ន​គឺ​ ​៣​.​៩​៥​៦​ដុល្លារ​ ​នេះ​បើ​ផ្អែក​តាម​តួ​រលេ​ខ​របស់​ធនាគារ​ពិភពលោក​។​

​ទោះបីជា​យ៉ាងណាក៏ដោយ​ ​សម្រាប់​សហជីព​មួយ​ចំនួន​ ​ការចរចា​កាត់បន្ថយ​ ​ការ​ចំណាយ​នេះ​បាន​នាំឲ្យ​មានការ​បារម្ភ​ថា​ ​គោល​ន​យោ​ ​បាយ​បែប​នេះ​នឹង​ ​កាត់បន្ថយ​ចំណូល​របស់​កម្មករ​។​

​លោក​ ​ប៉ាវ​ ​ស៊ីណា​ ​ប្រធាន​ស​ម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​និយាយ​ថា​ ​ឧស្សាហកម្ម​កាត់​ដេរ​គួរ​ទទួលស្គាល់​ថា​ ​ប្រាក់ឈ្នួល​មិនមែន​តំ​ឡើង​តែ​ ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ ​ប៉ុន្តែ​នៅ​តាម​បណ្តា​ប្រទេស​ប្រកួតប្រជែង​ផង​ ​ដែរ​ក៏​មានការ​តំ​ឡើង​ដូចគ្នា​។​

​លោក​និយាយ​ថា​ ​មាន​បញ្ហា​ជាច្រើន​ដែល​វិ​ស​័​យ​នេះ​កំពុង​ប្រឈម​ដូចជា​ ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ ​ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកល​ ​ហើយ​មិនមែន​ជា​ការ​បារម្ភ​ដែល​មានតែ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​។​

​លោក​ ​ប៉ាវ​ ​ស៊ីណា​ ​បាន​និយាយ​ថា​៖​ ​«​បច្ចុប្បន្ន​ ​កម្មករ​របស់យើង​នៅ​កម្ពុជា​ ​មិនទាន់​មាន​ប្រាក់ឈ្នួល​សមរម្យ​នៅឡើយ​ទេ​ ​ពីព្រោះ​រដ្ឋាភិបាល​កាត់បន្ថយ​ ​ថ្ងៃបុណ្យ​ ​ចំណែក​ម្ចាស់ផ្ទះ​ជួល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​តំ​ឡើង​ថ្លៃឈ្នួល​ ​ទឹក​ ​និង​ភ្លើង​។​ ​អាហារ​ ​និង​ទំនិញ​នៅ​លើ​ទី​ផ្សារ​កំពុង​កើន​ឡើង​ផង​ដែរ​ ​ដូច្នេះ​ប្រាក់​ ​ឈ្នួល​នេះ​មិន​អាច​ ​ទ្រទ្រង់​ដល់​ជីវភាពរស់នៅ​របស់​កម្មករ​បានទេ​»​។​

​លោក​ ​អាត់​ ​ធន់​ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​យល់ស្រប​ថា​ ​ប្រាក់ឈ្នួល​ ​អប្បបរមា​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​ ​ហើយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ ​គ្រប់គ្រង​តម្លៃ​នៅ​លើ​ទី​ផ្សារ​ផង​ដែរ​។​

​លោក​ ​អាត់​ ​ធន់​ ​បាន​និយាយ​ថា​៖​ ​«​តម្លៃ​គ្រប់មុខ​ទំនិញ​នៅ​បន្ត​ឡើងថ្លៃ​។​ ​ដូច្នេះ​ ​ប្រសិនបើ​រដ្ឋាភិបាល​ចង់ឲ្យ​កម្មករ​អាច​រស់នៅ​សមរម្យ​ ​គាត់​ត្រូវតែ​ធានា​ថា​ ​ទំនិញ​នៅ​លើ​ទី​ផ្សារ​មិន​ឡើងថ្លៃ​ទេ​»​។​

​លោក​បាន​បន្ថែម​ថា​ ​រដ្ឋាភិបាល​គួរ​ប្រឹងប្រែង​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​E​B​A​ ​ជា​ ​មួយ​សហភាព​អឺរ៉ុប​ ​ហើយ​បង្កើន​ភាព​ត្រឹមត្រូវ​និង​តម្លា​ភាព​ ​នៅ​ក្នុង​ការ​ធ្វើ​អធិការកិច្ច​រោងចក្រ​កាត់​ដេរ​។​

​ជិន​ ​សុខ​គា​ ​អាយុ​៣​៥​ឆ្នាំ​ ​ជា​កម្មករ​កាត់​ដេរ​នៅ​ក្រុងភ្នំពេញ​បាន​និយាយ​ថា​ ​បើ​ ​តាម​ថ្លៃ​អាហារ​ ​ថ្លៃឈ្នួល​ផ្ទះ​ ​ទឹក​និង​ភ្លើង​ ​បច្ចុប្បន្ន​ ​អ្នកស្រី​ត្រូវ​ ​ការ​តំ​ឡើង​ ​យ៉ាងហោចណាស់​១​០​ដុល្លារ​ទៀត​ ​បន្ថែម​ពីលើ​ប្រាក់ឈ្នួល​អប្បបរមា​។​

​អ្នកស្រី​ ​សុខ​គា​ ​បាន​និយាយ​ថា​៖​ ​«​ខ្ញុំ​គិតថា​ ​ប្រសិនបើ​រដ្ឋាភិបាល​បង្កើន​ប្រាក់​ ​ឈ្នួល​អប្បបរមា​ដល់​ជាង​ ​២​០​០​ដុល្លារ​ ​កម្មករ​យើង​នឹង​មាន​ជី​វ​ភាពសមរម្យ​»​។​

​លោក​ ​សៀង​ ​ថៃ​ ​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ ​និង​លោក​ ​ហេង​ ​សួរ​ ​អ្នកនាំពាក្យ​ក្រសួងការងារ​ ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បានទេ​៕

95 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម