
- នយោបាយ -
សាលាឧទ្ធរណ៍ភ្នំពេញ សម្រេចតម្កល់ការផ្តន្ទាទោសលើបុរសបីនាក់ពីបទញុះញង់
កាលពីព្រឹកថ្ងៃអង្គារ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានសម្រេចតម្កល់ការផ្តន្ទាទោសលើសកម្មជននយោបាយពីររូបមកពីគណបក្សកម្លាំងជាតិ (NPP) និងកម្មករដឹកសម្ភារៈសំណង់មួយរូប ដែលក្នុងនោះ អ្នកទាំងពីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ពីបទញុះញង់ នេះបើយោងតាមអង្គការសិទ្ធិមនុស្ស លីកាដូ។











