សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

​​ក្រុម​ជួយ​សង្គ្រោះ​យក​សាកសព​ចេញ​ពី​គំនរ​បាក់បែក​ ​ខណៈ​ម្ចាស់​អគារ​ត្រូវ​បាន​ចាប់​ខ្លួន​

​ក្រុម​អ្នក​ជួយសង្គ្រោះ​យក​សាកសព​ចេញពី​អគារ​បាក់​រលំ​ ​នៅ​ខេត្ត​កែប​។​ ​រូបភាព​ផ្ត​ល់​ឲ្យ​

​មនុស្ស​ប្រាំពីរ​នាក់​បាន​ស្លាប់​និង​១៨​នាក់​ផ្សេងទៀត​រង​របួស​ ​បន្ទាប់ពី​អគារ​កំពុង​ដំណើរការ​សាងសង់​មួយ​កន្លែងនៅ​ទីក្រុង​កែប​បាន​បាក់​រលំ​ ​កាលពី​ថ្ងៃសុក្រ​ ​ខណៈ​ម្ចាស់​អគារ​ត្រូវ​បាន​ឃាត់ខ្លួន​និង​កំពុង​សាកសួរ​នៅ​ស្នងការ​នរ​គ​បាល​ខេត្ត​កាលពី​ថ្ងៃសៅរ៍​។​

យោង​តាម​របាយការណ៍​របស់​ក្រុម​ជួយ​សង្គ្រោះ​បាន​បង្ហាញ​ថា​ ​សាកសព​ជន​រង​ ​គ្រោះ​ប្រាំពីរ​នាក់​ត្រូវ​បាន​យកចេញ​ពី​គំនរ​បាក់បែក​ ​ចំណែក​ជនរងគ្រោះ​១​៨​នាក់​ផ្សេងទៀត​ត្រូវ​បាន​បញ្ចូន​ទៅកាន់​មន្ទីរពេទ្យ​។​
​ស្នងការ​រង​នគរបាល​ខេត្ត​កែប​ ​លោក​ ​សែ​ស​ ​ញ៉ន​ ​មានប្រសាសន៍ថា​ ​ក្រុម​ជួយសង្គ្រោះ​នឹង​បន្ត​ធ្វើការងារ​នេះ​ ​ដើម្បី​ស្វែងរក​អ្នកនៅរស់​ ​ខណៈ​អ្នក​ដែល​ត្រូវ​បាន​សង្គ្រោះ​រួចហើយ​បាន​អះអាង​ថា​ ​មាន​មនុស្ស​ពី​៣​០​ទៅ​៤​០​នាក់​ស្ថិត​ក្នុង​អគារ​នោះ​ ​នៅ​ពេល​មានការ​បាក់​រលំ​។​

​លោក​ ​ញ៉ន​ ​បាន​មានប្រសាសន៍ថា​៖​ ​«​ពួកគាត់​ភាគច្រើន​ស្ថិតនៅ​ជាន់ក្រោម​ដោយសារ​ ​តែ​ពួកគាត់​ប្រមូលផ្តុំ​គ្នា​នៅ​ទីនោះ​ ​បន្ទាប់ពី​បាន​បញ្ចប់​ការងារ​របស់​ខ្លួន​»​។​

​លោក​ ​ញ៉ន​ ​បាន​បន្ថែម​ថា​ ​ក្រុម​មន្ត្រី​បាន​ឃាត់ខ្លួន​ម្ចាស់​អគារ​រួចហើយ​។​

​លោក​ ​សំ​ ​សារិន​ ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កែប​បាន​និយាយ​កាលពី​ថ្ងៃសុក្រ​ថា​ ​អគារ​ក​ម្ពស់​ប្រាំពីរ​ជាន់​ដែល​បាក់​រលំ​នេះ​ ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សាងសង់​ត្រឹម​ប្រាំ​ជាន់​ប៉ុណ្ណោះ​។​

​លោក​​​មានប្រសាសន៍ថា​៖​ ​«​ម្ចាស់​អគារ​បាន​ស្នើសុំ​អាជ្ញា​ប​ណ្ណ​សម្រាប់​ការ​សាងសង់​ត្រឹម​ក​ម្ពស់​ប្រាំ​ជាន់​ ​ប៉ុន្តែ​គាត់​បន្ត​សាងសង់​រហូតដល់​ក​ម្ពស់​ប្រាំពីរ​ជាន់​»​។​

​លោក​ ​សារិន​ ​បាន​មានប្រសាសន៍ថា​ ​ម្ចាស់​អគារ​គឺជា​ជន​ជាតិខ្មែរ​រស់នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​ប៉ុន្តែ​លោក​មិន​ស្គាល់ឈ្មោះ​ទេ​។​

​លោក​បាន​បន្ថែម​ថា​ ​លោក​ ​គន់​ ​គីម​ ​ជា​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់​ ​គ្រង​គ្រោះ​មហន្តរាយ​បាន​មក​ដល់កន្លែង​កើតហេតុ​នៅ​ម៉ោង​ប្រហែល​៧​ល្ងាច​។​

​លោក​បាន​មានប្រសាសន៍ថា​ ​អាជ្ញាធរ​មកពី​ខេត្ត​កែប​និង​មកពី​ខេត្ត​កំពត​ក្បែរ​ខាង​កំ ​ពុង​សហការ​គ្នា​ក្នុង​កិច្ចប្រឹងប្រែង​ជួយសង្គ្រោះ​នេះ​។​

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​ ​លោក​នឹង​ធ្វើដំណើរ​ទៅ​កន្លែង​កើតហេតុ​។​

​កាលពីឆ្នាំមុន​ ​អគារ​ក​ម្ពស់​ប្រាំពីរ​ជាន់​នៅ​ខេត្ត​ព្រះ​សី​ហ​នុ​បាន​បាក់​រលំ​ ​ដោយ​សង្កត់​លើ​កម្មករ​ដែល​រស់នៅ​ក្នុង​ការដ្ឋាន​នោះ​ ​បណ្តាលឲ្យ​ស្លាប់​២​៨​នាក់​និង​របួស​២​៦​នាក់​៕

172 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម