សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

​​អ្នក​សារ​ព័ត៌មាន​ដែល​ជាប់​ពន្ធនាគារ​ប្រឈម​នឹង​ការ​ស្លាប់​អំឡុង​ពេល​ផ្ទុះ​កូវីដ​១៩​

​លោក​ ​សុវណ្ណ​ ​រិទ្ធី​ ​នាយក​គ្រប់គ្រង​សារ​ព័ត៌មាន​TVFB ​ដែល​ត្រូវ​បាន​នាំ​ខ្លួន​ដោយក្រុម​នគរបាល​ ​មកដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ខែ​មេសា​ ​ឆ្នាំ​២​០​២​០​។​ ​រូបថត​​ បញ្ញា​ ​ឆព័ណ្ណ

ក្រុម​អង្គការ​សិទ្ធិមនុស្ស​ ​និង​អង្គការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន​៧​៤​ ​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ក្នុង​បណ្តា​ប្រទេស​អា​ស៊ាន​រួម​មាន​ទាំង​កម្ពុជា​ផង​ឱ្យ​​ «​ដោះលែង​អ្នក​សារ​ព័ត៌មាន​ដែល​ជាប់ឃុំ​»​ ​ខណៈ​មានការ​កើន​ឡើង​នៃ​ការ​ភ័យខ្លាច​ ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​ ​ក្នុង​ពន្ធ​នាគា​រដែ​ល​ចង្អៀត​។​

ដឹកនាំ​ដោយ​គណៈកម្មាធិការ​ការពារ​អ្នក​សារ​ព័ត៌មាន​(C​P​J)​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូ​វ​យ៉​ក ​ក្រុម​អង្គការ​ដែល​រួម​មាន​ទាំង​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ ​និង​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​នៅ​ថ្ងៃចន្ទ​ ​ដោយ​អំពាវនាវ​ឱ្យ​«​ដោះលែង​ជាបន្ទាន់​នូវ​អ្នក​សារ​ព័ត៌មាន​ទាំងអស់​ដែល​កំពុង​ជាប់ឃុំ​ ​ដោយសារតែ​ការ​បំ​ពេញការ​ងារ​របស់​ពួកគេ​»​។​

​ក្រុម​អង្គការ​ទាំងនោះ​បាន​លើកឡើង​ថា​៖​«​ដោយហេតុថា​អ្នក​សារ​ព័ត៌មាន​កំពុង​ជាប់ឃុំ​ក្នុង​ចំនួនជា​ច្រើន​នៅ​តាម​បណ្តា​ពន្ធ​នាគា​រ​នានា​ក្នុង​ប្រទេស​នៅ​តំបន់​អាស៊ី​ ​ពួកយើង​សូម​អំពាវនាវ​ម្តងទៀត​ឱ្យ​រដ្ឋាភិបាល​របស់​បណ្តា​ប្រទេស​ទាំងនោះ​នៅ​ពេលនេះ​ឱ្យ​យកចិត្តទុកដាក់​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​បញ្ហា​សុខភាព​សាធារណៈ​»​។​

​របាយការណ៍​របស់​គណៈកម្មាធិការ​ការពារ​អ្នក​សារ​ព័ត៌មាន​បាន​បង្ហាញ​ថា​ ​ចាប់ពី​ថ្ងៃ​ទី​១​ ​ខែ​ធ្នូ​ ​បាន​រក​ឃើញ​ថា​អ្នក​សារ​ព័ត៌មាន​ចំនួន​៦​៣​នាក់​ក្នុង​ទ្វីបអាស៊ី​បាន​ជាប់ឃុំ​ដោយសារតែ​ពួកគេ​បាន​បំ​ពេញការ​ងារ​របស់​ពួកគេ​ ​ដែល​ក្នុង​នោះ​រួម​មាន​៤​៨​នាក់​នៅ​ប្រទេស​ចិន​ ​១​២​នាក់​នៅ​វៀតណាម​ ​២​នាក់​នៅ​ឥណ្ឌា​ ​និង​ម្នាក់​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​។​ ​ចាប់តាំង​ពី​ពេល​នោះ​រហូតដល់​ថ្ងៃ​ទី​៣​១​ ​ខែ​មីនា​ ​៥​នាក់​ក្នុងចំណោម​ពួកគេ​ ​ដែល​៤​នាក់​នៅ​ប្រទេស​ចិន​ ​និង​ម្នាក់​នៅ​វៀតណាម​ ​ត្រូវ​បាន​ដោះលែង​។​ ​ប៉ុន្តែ​ក្នុងពេលជាមួយគ្នា​នោះ​អ្នក​សារ​ព័ត៌មាន​ចំនួន​យ៉ាងហោចណាស់​៥​នាក់​ក៏​ត្រូវ​បាន​ចាប់ខ្លួន​ផង​ដែរ​។​

​ក្នុងចំណោម​ពួកគេ​ទាំងនោះ​ក៏មាន​អ្នក​សារ​ព័ត៌មាន​កម្ពុជា​លោក​ ​សុវណ្ណ​ ​រិទ្ធី​ ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ក្នុង​ខែ​នេះ​ ​បន្ទាប់ពី​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​ដែល​លោក​បាន​ធ្វើ​សេចក្តីរាយការណ៍​ដោយ​ដកស្រង់​ដំបូន្មាន​របស់​លោកនាយក​រដ្ឋ​ម​ន្រ្តី​ហ៊ុន​ ​សែន​ ​ចំពោះ​អ្នក​រត់​ម៉ូតូឌុប​អំឡុង​ពេល​មានការ​ផ្ទុះឡើង​នូវ​កូ​វី​ដ​១​៩​។​

​សេចក្តីថ្លែង​ការណ៍​ក៏បាន​លើក​ជា​ពិ​សេរ​ពី​ករណី​លោក​ ​រិទ្ធី​ ​ក៏ដូចជា​បាន​លើកឡើង​ផង​ដែរ​ថា​អ្នក​សារ​ព័ត៌មាន​មិន​ត្រូវជា​មុខសញ្ញា​ក្នុង​ការ​ទទួលទណ្ឌកម្ម​ធ្ងន់ធ្ងរ​ផ្នែក​សុខភាព​នោះ​ទេ​ ​ដែល​ក្នុង​នោះ​រួម​មានការ​ប្រឈម​នឹង​សេចក្តី​ស្លាប់​ព្រោះតែ​ការ​ឆ្លង​កូ​វី​ដ​១​៩​ ​នៅ​ក្នុង​ពន្ធ​នាគា​រដែ​ល​ចង្អៀត​ដូច​ក្នុង​ប្រទេស​កម្ពុជា​ ​ដោយសារតែ​ពួកគេ​បំ​ពេញការ​ងារ​របស់​ពួកគេ​នោះ​ទេ​។​

​ក្រុម​អង្គការ​ទាំងនោះ​បាន​អំពាវនាវ​បន្ត​ថា​៖​«​យើង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក​ ​លោកស្រី​ ​ដោះលែង​អ្នក​សារ​ព័ត៌មាន​ដែល​កំពុង​ជាប់ឃុំ​ ​ក្នុង​ប្រទេស​របស់​អស់លោក​ ​លោកស្រី​ ​ក៏ដូចជា​ការពារ​សារ​ព័ត៌មាន​ ​និង​លំ​ហូរ​ព័ត៌មាន​ដោយសេរី​ក្នុង​កាលៈទេសៈ​ដ៏​សំខាន់​នេះ​»​។​

ខេ​ម​បូ​ចា ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​ ​ឈឹម​ ​ធីតា​ ​ប្រធាន​ពន្ធ​នាគា​រ​P​J ​ដែល​កំពុង​ឃុំ​ខ្លួន​លោក​ ​រិទ្ធី​ ​បានទេ​។​ ​ទោះ​យ៉ាងណាក៏ដោយ​ ​ប្រធាន​រដ្ឋបាល​ពន្ធ​នាគា​រ​P​J ​លោក​ ​យឿន​ ​ថាន​រ​័ត្ន ​បាន​និយាយ​ថា​លោក​លោក​រិទ្ធី​មិន​មាន​បញ្ហា​សុខភាព​អ្វី​នោះ​ឡើយ​។​

​លោក​ប្រាប់​ថា​៖​«​សុខភាព​ ​សុវណ្ណ​ ​រិទ្ធី​ ​គឺ​ល្អ​ទេ​។​ ​ប្រសិនបើ​គាត់​ឈឺ​ ​ពន្ធ​នាគា​រ​នឹង​យក​គាត់​ទៅពេទ្យ​ហើយ​»​។​

​លោក​ ​ចាន់​ ​គឹម​សេង​ ​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធ​នាគា​រ​ក្រសួងមហាផ្ទៃ​ ​បាន​និយាយ​ថា​សុខភាព​របស់​លោក​រិទ្ធី​ ​មិន​មាន​បញ្ហា​អ្វី​ទេ​ ​ហើយ​គាត់​ក៏​មិន​មាន​សញ្ញា​ណាមួយ​ថា​ឈឺ​ដែរ​។​ ​លោក​បាន​បន្ថែម​ថា​លោក​អាច​ដោះលែង​អ្នក​សារ​ព័ត៌មាន​​​រូប​នោះ​បាន​ដរាបណា​មានការ​បញ្ជា​ពី​តុលាការ​។​

​លោក​ ​បាន​ថ្លែង​ថា​៖​«​វា​អាស្រ័យ​លើ​តុលាការ​ ​និង​ថា​តើ​ពួកគាត់​សម្រេច​បែប​ណា​ចំពោះ​ករណី​គាត់​»​។​
​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ ​លោក​ ​ជិន​ ​ម៉ា​លីន​ ​បាន​លើកឡើង​ថា​សំណើ​របស់​ក្រុម​អង្គការ​ទាំង​៧​៣​ ឱ្យ​ដោះលែង​ ​លោក​ ​រិទ្ធី​ ​ករណីយ​ក​សម្រង់​សម្តី​លោកនាយក​រដ្ឋ​ម​ន្រ្តី​ហ៊ុន​ ​សែន​ ​មក​រាយការណ៍​ ​មិន​សមស្រប​នឹង​ច្បាប់​នោះ​ទេ​។​

​លោក​បាន​លើកឡើង​ថា​៖​«​សំណើ​នេះ​មិន​សមស្រប​នឹង​ច្បាប់​កម្ពុជា​នោះ​ទេ​ ​ព្រោះថា​ករណី​សុវណ្ណ​ ​រិទ្ធី​ ​ស្ថិតនៅ​ក្នុង​ដំណើរការ​តុលាការ​»​ ​ដោយ​ពន្យល់​បន្ថែម​ថា​លោក​គិតថា​គណៈកម្មាធិការ​ការពារ​អ្នក​សារ​ព័ត៌មាន​គួរតែ​អប់រំ​អ្នក​សារ​ព័ត៌មាន​ឱ្យ​មាន​វិជ្ជាជីវៈ​ជាង​នេះ​ ​ទើប​វា​មានប្រយោជន៍​ជាង​។​

​លោក​បាន​ថ្លែង​ថា​៖​«​ខ្ញុំ​ស្នើ​ឱ្យ​អ្នក​សារ​ព័ត៌មាន​ទាំងអស់​គោរព​វិជ្ជាជីវៈ​របស់​ពួកគេ​ ​ក៏ដូចជា​ច្បាប់​កម្ពុជា​ ​ព្រោះថា​មិនមែន​ត្រឹមតែ​ពេល​មាន​ជំងឺ​កូ​វី​ដ​១​៩​ ​ឬ​ក្រៅពី​ពេល​មាន​កូ​វី​ដ​១​៩​នោះ​ទេ​ ​អាជ្ញាធរ​តែងតែ​ចាត់វិធានការ​ទៅ​តាមច្បាប់​»​។​

​ប្រធាន​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​អា​ដ​ហុ​ក​ ​លោក​ ​នី​ ​សុខា​ ​បាន​លើកឡើង​ថា​ផល​ប៉ះពាល់​នៃ​ការ​ឃុំ​ខ្លួន​អ្នក​សារ​ព័ត៌មាន​ដូច​ករណី​លោក​រិទ្ធី​ដែល​គ្រាន់តែ​រាយការណ៍​ព័ត៌មាន​តាមធម្មតា​អាច​នឹង​មាន​ឥទ្ធិពល​ទៅលើ​អ្នក​សារ​ព័ត៌មាន​ផ្សេងទៀត​ ​នៅពេលដែល​ពួកគេ​ពិចារណា​ពី​ការ​ធ្វើ​សេចក្តីរាយការណ៍​ពាក់ព័ន្ធ​នឹង​កូ​វី​ដ​១​៩​។​

​លោក​ ​សុខា​ ​បាន​និយាយ​ថា​៖​«​យើង​ជំរុញ​ ​ហើយ​ជំរុញ​ទៀត​ដល់​រដ្ឋាភិបាល​ ​សូម​មេត្តា​ដោះលែង​ពួកគេ​ ​រួម​ទាំង​អ្នកការពារ​សិទ្ធិមនុស្ស​ ​និង​សកម្មជន​ដីធ្លី​»​ ​ដោយ​បន្ថែម​ទៀត​ថា​ប្រសិន​ម​ន្រ្តី​រដ្ឋាភិបាល​មិន​សប្បាយចិត្ត​ជុំវិញ​សេចក្តីរាយការណ៍​ណាមួយ​របស់​អ្នក​សារ​ព័ត៌មាន​ ​អាច​ប្រាប់​ពួកគេ​ឱ្យ​កែតម្រូវ​កំហុស​របស់​ពួកគេ​បាន​។​

​លោក​បន្ថែម​ថាបើ​ធ្វើ​បាន​ដូច្នេះ​លំ​ហូរ​សេរីភាព​សារ​ព័ត៌មាន​នឹង​មាន​កាន់តែ​ច្រើន​។​

​លោក​បាន​និយាយ​ទៀត​ថា​៖​«​ប្រសិនបើ​ពួកគាត់​នៅតែ​ធ្វើ​ ​វា​នឹង​ធ្វើ​ឱ្យ​អ្នកកាសែត​ខ្លាច​ ​និង​បាក់​ស្មារតី​»​៕

77 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម