
អត្រាកុមារក្រិសក្រិនក្នុងឃុំសសរស្តម្ភ ដោយសារកង្វះអាហាររូបត្ថម្ភនៅតែជាបញ្ហាប្រឈម
«ខ្ញុំបារម្ភ ខ្ញុំខ្លាចថាខ្ញុំងាប់ទៅវិញ គ្មានអ្នកណាចិញ្ចឹមចៅនេះអែង។ គេចិញ្ចឹមដែរ តែគេមិនចិញ្ចឹមដូចខ្ញុំ ខ្លាចគេធ្វើបាបធ្វើអុយ»។ នេះជាសម្ដីរបស់លោក គិត ថា ស្ថិតក្នុងវ័យ៥៥ឆ្នាំ ទទួលបន្ទុកចិញ្ចឹមចៅស្រីពីរនាក់លើកឡើងបែបនេះ នៅពេលដែលដឹងថាបច្ចុប្បន្នខ្លួនកំពុងកើតជំងឺរបេង ហើយព្រួយបារម្ភពីចៅស្រីម្នាក់ដែលកំពុងប្រឈមនឹងបញ្ហាកង្វះអាហារូបត្ថម្ភ ហើយខ្លាចគ្មានអ្នកមើលថែពេលដែលគ្មានរូបលោក។




