
នារីបើកបររ៉ឺម៉កដឹកភ្ញៀវទេសចរនៅខេត្តសៀមរាប ដើម្បីរកចំណូលជួយផ្គត់ផ្គង់គ្រួសារ
សៀមរាប៖ ជារៀងរាល់ព្រឹក អ្នកស្រី មុត ដឿន ជួយស្វាមីរបស់គាត់រៀបចំកន្លែងលក់កាហ្វេដែលនៅក្បែរដងស្ទឹងសៀមរាបសិន មុននឹងបើករ៉ឺម៉កម៉ូតូទៅយកភ្ញៀវទេសចរទៅមើលប្រាសាទ។ ដូចពលរដ្ឋផ្សេងទៀតនៅក្នុងខេត្តដែលពឹងលើវិស័យទេសចរណ៍ អ្នកស្រីបានបាត់បង់ការងារជាចុងភៅនៅហាងអ៊ីតាលីមួយកាលពីសម័យកូវីដ-១៩ ហើយបានមកដល់ចំណុចរបត់មួយនៃផ្លូវជីវិត ដោយក្លាយខ្លួនជាអ្នកបើករ៉ឺម៉កប្រជែងជាមួយបុរសក្នុងការដឹកភ្ញៀវទេសចរ ដើម្បីរកចំណូលចិញ្ចឹមគ្រួសារ។




