
ការរៀនតាមអនឡាញ៖ បន្ទុកធ្ងន់របស់អាណាព្យាបាលនៃគ្រួសារក្រីក្រ ខណៈគុណភាពអប់រំក៏ធ្លាក់ចុះ
សៀមរាប៖ ស្របពេលដែលជំងឺកូវីដ-១៩ មិនទាន់ស្រាកស្រាន្ត រាជរដ្ឋាភិបាលកម្ពុជាមិនទាន់មានទំនុកចិត្តក្នុងការបើកសាលារៀនឡើងវិញពេញលេញទេ បើទោះបីជារាជរដ្ឋាភិបាលបានចាក់ស្រោចវ៉ាក់សាំងបង្ការកូវីដ-១៩ បានយ៉ាងច្រើនក៏ដោយ។ សិស្សនៅតែបន្តរៀនតាមអនឡាញ ទោះបីដឹងថាការរៀនដោយវិធីនេះមានលទ្ធផលតិចតួច តែក្រសួងអប់រំ យុវជន និងកីឡា យល់ថាវាអាចជួយសិស្សបានមួយផ្នែកដែរ។ យ៉ាងណា គ្រួសារដែលខ្វះខាត ពួកគេត្រូវចំណាយប្រាក់កាន់តែច្រើនដើម្បីទិញសម្ភារឱ្យកូនរៀនតាមបច្ចេកវិទ្យាថ្មីនេះ។