សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកសារព័ត៌មាន

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ផ្សព្វផ្សាយរបាយការណ៍ស្ដីពីផលប៉ះពាល់នៃការរឹតត្បិតសិទ្ធិឌីជីថលលើសេរីភាពសារព័ត៌មាននិងសេរីភាពបញ្ចេញមតិនៅលើអ៊ីនធឺណិត នៅសណ្ឋាគារមួយនារាជធានីភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ (ខេមបូចា / ព្រីង សំរាំង)

របាយការណ៍សមាគមអ្នកសារព័ត៌មានអះអាងថា រដ្ឋាភិបាលកម្ពុជារឹតត្បិតសិទ្ធិឌីជីថលលើប្រព័ន្ធអ៊ីនធឺណិត

សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ (ខេមបូចា) បានចេញផ្សាយ​របាយការណ៍​មួយ​ស្ដីពី​ការរឹតត្បិត​លើ​សិទ្ធិ​ឌីជីថល​និង​សេរីភាព​បញ្ចេញមតិ​នៅកម្ពុជា ដោយកត់សម្គាល់ថា រដ្ឋាភិបាលកំពុង​តាមដាន​អ្នកសារព័ត៌មាន​និងប្រជាពលរដ្ឋដែល​អនុវត្ត​សិទ្ធិ​របស់ពួកគេ​នៅលើ​ប្រព័ន្ធអ៊ីនធឺណិត ។
ម្ចាស់ស្ថានីយវិទ្យុរិទ្ធិសែន លោក សុខ ឧត្តម ត្រូវប៉ូលិសនាំខ្លួនចេញពីតុលាការខេត្តកំពង់ឆ្នាំងបន្ទាប់ពីសវនាការកាលពីថ្ងៃអង្គារ។ឃួន ណារីម

អ្នកសារព័ត៌មានខេត្តកំពង់ឆ្នាំងមួយរូបបដិសេធបទចោទថាញុះញង់ពលរដ្ឋប្រឆាំងយោធា

ខេត្តកំពង់ឆ្នាំង៖ ម្ចាស់ស្ថានីយវិទ្យុប្រចាំខេត្តកំពង់ឆ្នាំង លោក សុខ ឧត្តម ក្នុងសវនាការកាលពីថ្ងៃអង្គារ បានបដិសេធការចោទប្រកាន់ថាលោកបានញុះញង់ឲ្យប្រជាពលរដ្ឋក្នុងខេត្តនេះប្រឆាំងនឹងក្រុមយោធា ខណៈដែល សាលក្រមសំណុំរឿងរបស់លោកគ្រោងប្រកាសនៅថ្ងៃទី១៧ ខែវិច្ឆិកា ខាងមុខ។

តុលាការ​ផ្តន្ទាទោស​ចាងហ្វាងប្រព័ន្ធផ្សព្វផ្សាយ​អនឡាញម្នាក់​ឲ្យ​ជាប់ពន្ធនាគារ១៨ខែ​ ពាក់ព័ន្ធបទញុះញង់

សាលាដំបូង​រាជធានីភ្នំពេញ​បាន​ផ្តន្ទាទោស​ចាងហ្វាងបណ្តាញព័ត៌មានអនឡាញ TVFB ឲ្យជាប់ពន្ធនាគារ​រយៈ​ពេល​ ១៨ខែ ​កាលពីថ្ងៃទី ៥ ខែតុលា​ បន្ទាប់ពី​លោកបាន​ដកស្រង់ប្រសាសន៍ណែនាំរបស់​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ទៅកាន់អ្នក​រត់ម៉ូតូឌុប​ ដោយ​ប្រាប់ពួកគេឲ្យ​លក់​ទោចក្រយាន្តរបស់​ពួកគេសិន ប្រសិនបើ​មាន​បញ្ហា​ហិរញ្ញវត្ថុ​ដោយសារតែ​ជំងឺកូវីដ​១៩នោះ។

អ្នកកាសែត ៤នាក់ត្រូវបានចាប់ខ្លួនករណីជំរិតទារ​ប្រាក់​នៅ​ខេត្ត​ព្រះសីហនុ​

នគរបាល​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី​៨​ ខែ​កញ្ញា​ បាន​ចាប់​ខ្លួន​​មនុស្ស​៦​នាក់​ដែល​ក្នុង​នោះមា​ន​អ្នក​សារព័ត៌មាន​ចំនួន​៤នាក់​​ ក្រោម​បទ​ចោទ​ថា​បាន​គំរា​ម​និង​ទារ​​ប្រាក់​ពី​ជន​ជាតិ​ចិន​ម្នាក់​។

តុលាការ​កំពូល​ឱ្យ​តុលាការ​ថ្នាក់​ក្រោម​ជំនុំ​ជម្រះ​រឿង​ក្តី​លោក រ៉ាត់ រត្នមុនី ឡើងវិញ

តុលាការ​កំពូល​នៅ​ថ្ងៃ​ទី​ ១៥ ខែ​កក្កដា​បាន​សម្រេចបញ្ជូន​សំណុំ​រឿង​អ្នក​បក​ប្រែ​ឱ្យ​សារព័ត៌មាន​រុស្ស៊ី​RT​ លោក​ រ៉ាត់​ រត្នមុនី​ ឱ្យ​កាត់​សេចក្តី​​ឡើង​វិញ​ បន្ទាប់​ពី​រក​ឃើញ​ថាសេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ដែលតម្តល់​​ការផ្តន្ទាទោស​គាត់​ពីបទញុះ​ញង់គឺមិនត្រឹមត្រូវ។

​​ចាងហ្វាង​កាសែត​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់ព័ន្ធ​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​

សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ទី​២​៨​ ​ខែ​មិថុនា​ ​បាន​ចោទប្រកាន់​ចាងហ្វាង​កាសែត​ជាតិខ្មែរ​ពី​បទ​ញុះញង់​ដែល​ប្រព្រឹត្ត​តាមរយៈ​ការ​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​គាត់​នៅ​ស​ប្តាហ៍​នេះ​ដោយ​លោក​បាន​ធ្វើ​ការរិះគន់​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​។​

​​អ្នក​សារ​ព័ត៌មាន​ដែល​ជាប់​ពន្ធនាគារ​ប្រឈម​នឹង​ការ​ស្លាប់​អំឡុង​ពេល​ផ្ទុះ​កូវីដ​១៩​

​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ ​និង​អង្គការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន​៧​៤​ ​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ក្នុង​បណ្តា​ប្រទេស​អា​ស៊ាន​រួម​មាន​ទាំង​កម្ពុជា​ផង​ឱ្យ​​ «​ដោះលែង​អ្នក​សារ​ព័ត៌មាន​ដែល​ជាប់ឃុំ​»​

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម