សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោកស្រី មូរ សុខហួរ អះអាងថា កម្ពុជាប្រឈមទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត បន្ទាប់ពីរារាំងលោកស្រីមិនឲ្យចូលប្រទេស

លោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិបានជួបជាមួយអ្នកគាំទ្រនៅឯអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុងឡូសអាន់ជឺឡេសកាលពីសប្តាហ៍មុន មុនពេលលោកស្រីចេញដំណើរតាមការគ្រោងទុក មកប្រទេសកម្ពុជា។ រូបភាព៖ហ្វេសប៊ុក
លោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិបានជួបជាមួយអ្នកគាំទ្រនៅឯអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុងឡូសអាន់ជឺឡេសកាលពីសប្តាហ៍មុន មុនពេលលោកស្រីចេញដំណើរតាមការគ្រោងទុក មកប្រទេសកម្ពុជា។ រូបភាព៖ហ្វេសប៊ុក

លោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិបានលើកឡើងថា ការសម្រេចរបស់រដ្ឋាភិបាលកម្ពុជាក្នុងការរារាំងការវិលត្រឡប់របស់លោកស្រីមកប្រទេសកម្ពុជានាពេលថ្មីៗនេះ អាចនាំឱ្យមានការដាក់ទណ្ឌកម្មហិរញ្ញវត្ថុបន្ថែមទៀតមកលើប្រទេសនេះ ដែលស្រដៀងនឹងការលុប ចោលផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធដែលគេហៅថា «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ»។

លោកស្រី មូរ សុខហួរ និងសហការីមួយចំនួនរបស់លោកស្រីមកពីគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយនោះ  បានព្យាយាមជាលើកទី២ ដើម្បីវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីចុងសប្តាហ៍។ ពួកគាត់ចង់ចូលរួមដំណើរការជំនុំជម្រះដ៏ធំលើអតីតសកម្មជននិងសមាជិកគណបក្ស។

រដ្ឋាភិបាលកម្ពុជាមិនបានផ្តល់ទិដ្ឋាការដល់ពួកគាត់ទេ ហើយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិក៏មិនអនុញ្ញាតឱ្យពួកគាត់ឡើងជិះយន្តហោះកាលពីសប្តាហ៍មុនដែរ។

លោកស្រី មូរ សុខហួរ បានថ្លែងទៅកាន់អ្នកគាំទ្រតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីយប់ថ្ងៃចន្ទថា រដ្ឋាភិបាលមានកំហុសក្នុងការបដិសេធមិនឲ្យពួកគាត់ចូលក្នុងប្រទេសវិញ។

លោកស្រីបានមានប្រសាសន៍ថា៖ «លោក ហ៊ុន សែន មិនអនុញ្ញាតឲ្យយើងចូលក្នុង [ប្រទេសកម្ពុជា] ទេ ពីព្រោះការចោទប្រកាន់មកលើយើងគឺគ្មានមូលដ្ឋានទេ»

លោកស្រី មូរ សុខហួរ ស្ថិតនៅឯអាកាសយានដ្ឋានអន្តរជាតិក្រុងឡូសអាន់ជឺឡេសនៅសហរដ្ឋ អាមេរិកកាលពីសប្តាហ៍មុន ដោយព្យាយាមធ្វើដំណើរតាមជើងហោះ ដែលនឹងនាំលោកស្រី មកទីក្រុងភ្នំពេញ។ នៅក្នុងការផ្សាយផ្ទាល់តាមហ្វេសប៊ុកមន្រ្តីអាកាសចរណ៍បានប្រាប់លោកស្រី មូរសុខហួរ ថា លោកស្រីមិនអាចឡើងយន្តហោះបានទេ ពីព្រោះលោកស្រីមិនមានទិដ្ឋាការ។

រដ្ឋាភិបាលកម្ពុជាបានលុបចោលលិខិតឆ្លងដែនកម្ពុជារបស់អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ ២០១៩ ហើយយោងតាមតម្រូវការថ្មីទាក់ទងនឹងជំងឺកូវីដ-១៩ ភ្ញៀវទេសចរទាំងអស់ឬអ្នកដែលប្រើលិខិតឆ្លងដែនបរទេសត្រូវការទិដ្ឋាការមុនពេលចូលមកប្រទេសកម្ពុជា។

លោកស្រី មូរ សុខហួរ និងអតីតមន្ត្រីនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិចំនួន ១៣៦ នាក់ប្រឈមនឹងបទចោទរួមគំនិតក្បត់និងបទញុះញង់ដោយសារតែគាំទ្រការប៉ុនប៉ងវិលត្រឡប់មិនបានសម្រេចរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សនេះកាលពីឆ្នាំ ២០១៩ ។ លោក សម រង្ស៊ី ត្រូវបានរា រាំងមិនឱ្យចូលប្រទេសកាលពីឆ្នាំ ២០១៩ នៅពេលដែលរដ្ឋាភិបាលបានដាក់បម្រាមលើការធ្វើដំ ណើររបស់លោកនិងបានណែនាំក្រុមហ៊ុនអាកាសចរណ៍នានាឱ្យរារាំងលោកមិនឲ្យឡើងជិះយន្ត ហោះមកកាន់ប្រទេសកម្ពុជា។

រដ្ឋាភិបាលនៅពេលនោះក៏បានលុបចោលលិខិតឆ្លងដែនមួយចំនួនដែលជាកម្មសិទ្ធិរបស់មេដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរស់នៅក្រៅប្រទេសផងដែរ។ លោកស្រី មូរ សុខហួរ និងសហការីរបស់លោកស្រី ដែលមានសញ្ជាតិពីរបានព្យាយាមសុំទិដ្ឋាការស៼៼៼ម្រាប់លិខិតឆ្លងដែនបរទេសរបស់ពួកគេ។

លោកស្រី មូរ សុខហួរ មានប្រសាសន៍ថា សហគមន៍អន្តរជាតិកំពុងឃ្លាំមើលការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបដិសេធមិនផ្តល់ទិដ្ឋាការដល់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សហើយវាអាចបណ្តាលឱ្យមានផលប៉ះពាល់សេដ្ឋកិច្ច។

ដោយសំដៅដល់ប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ» និងការអនុគ្រោះពាណិជ្ជកម្មមិនកំណត់កូតាទៅសហភាពអឺរ៉ុប លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា៖ «សហភាពអ៊ឺរ៉ុបនឹងដក EBA បន្ថែមទៀតនៅឆ្នាំនេះ»។

មេដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិប្រឈមនឹងការចោទប្រកាន់និងសវនាការជាច្រើននៅក្នុងតុលាការកម្ពុជារួមទាំងការចោទប្រកាន់ពីបទញុះញង់យោធាឲ្យបះបោរប្រឆាំងនឹងរដ្ឋាភិបាល។ សវ នាការជំនុំជម្រះគ្រោងនឹងធ្វើឡើងនៅថ្ងៃសុក្រនេះ ដើម្បីពិនិត្យលើការចោទប្រកាន់នេះ។

កាលពីសប្តាហ៍មុន តុលាការកម្ពុជាបានចាប់ផ្តើមបើកសវនាការមួយក្នុងចំណោមសវនាការពីរដែលគ្រោងដេញដោលលើអតីតសមាជិកនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ១៣៧ ដែលព្រះរាជអាជ្ញាបានចោទប្រកាន់ថា មានផែនការប្រមូលផ្តុំប្រជាជនសម្រាប់ការវិលត្រឡប់របស់លោក សម រង្ស៊ី កាលពីឆ្នាំ ២០១៩ ដើម្បីវាយប្រហាររដ្ឋាភិបាល។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបដិសេធដែលថាលោកស្រី មូរ សុខហួរ ព្យាយាមវិលត្រឡប់មកកម្ពុជា ប៉ុន្តែថា វាជាយុទ្ធនាការរៃអង្គាសប្រាក់។ លោកបានចោទប្រកាន់ថា ការប៉ុនប៉ងជាច្រើនលើកដើម្បីវិលត្រឡប់មកប្រទេសកម្ពុជា គឺគ្រាន់តែដើម្បីញុះញង់អ្នកគាំទ្រគណបក្សឱ្យរំខានដល់សណ្តាប់ធ្នាប់សង្គមប៉ុណ្ណោះ។

លោកបានមានប្រសាសន៍ថា«គេមានចេតនាកសាងក្តីសង្ឃឹមឲ្យសកម្មជន ញុះញង់ឲ្យពួកគេធ្វើសកម្មភាពដើម្បីបង្កភាពចលាចលដល់សន្តិសុខសង្គមនៅកម្ពុជា។ ជាលទ្ធផល អ្នកខ្លះត្រូវបានផ្តន្ទាទោសពីបទប្រព្រឹត្តិសកម្មភាពខុសច្បាប់»។

លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានកម្ពុជា ដើម្បីលទ្ធិប្រជាធិបតេយ្យបានមានប្រសាសន៍ថាមេដឹកនាំគណបក្សសង្គ្រោះជាតិដែលព្យាយាមវិលត្រឡប់មកប្រទេសវិញគឺជា «យុទ្ធនាការនយោបាយ» ដើម្បីបង្ហាញអ្នកពាក់ព័ន្ធក្នុងស្រុកនិងអន្តរជាតិថា រដ្ឋាភិបាលកំពុងបដិសេធសំណើរបស់ពួកគេ។

លោកបានមានប្រសាសន៍ថា៖ «គេដឹងច្បាស់ថា ផែនការរបស់ពួកគាត់ក្នុងការវិលត្រឡប់មកវិញគឺមិនអាចទៅរួចទេ ពីព្រោះរដ្ឋាភិបាលមិនបានផ្តល់សុពលភាពលិខិតឆ្លងដែននិងទិដ្ឋាការK របស់ពួកគាត់វិញទេ»។ ៽ទិដ្ឋាការK គឺសម្រាប់ប្រជាជនកម្ពុជាដែលកាន់លិខិតឆ្លងដែនបរទេស។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយបានថ្លែងថា គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់ អំណាចនឹងមិនទំនងជាផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការបដិសេធការវិលត្រឡប់របស់អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសនោះទេ ខណៈកំពុងបន្តចាប់ខ្លួនអ្នកដែលគាំទ្រគណបក្សនេះ។

លោកមានប្រសាសន៍ថា៖ «គណបក្សប្រជាជនកម្ពុជាមានយន្តការមួយ ដើម្បីរក្សាឥទ្ធិពលនិងអំណាចរបស់ខ្លួន។ ដើម្បីធ្វើឱ្យប្រជាជនភ័យខ្លាចនិងដើម្បីបំភិតបំភ័យពួកគេនិងបំបែកអ្នកគាំទ្រគណបក្សប្រឆាំង»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ CNRP’s Sochua says economic sanctions likely after being blocked entry

214 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម