សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រាក់ឈ្នួលអប្បបរមារបស់វិស័យកាត់ដេរនឹងកើនឡើងដល់​២០០​ដុល្លារ​​ក្នុងមួយខែនៅឆ្នាំ២០២៣

រដ្ឋមន្ត្រីការងារនិងតំណាងសហជីពនិងក្រុមហ៊ុនកាត់ដេរបោះឆ្នោតប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៣សម្រាប់កម្មកររោងចក្រកាត់ដេរកើនដល់២០០ដុល្លារក្នុងមួយខែ។ រូបថតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង
រដ្ឋមន្ត្រីការងារនិងតំណាងសហជីពនិងក្រុមហ៊ុនកាត់ដេរបោះឆ្នោតប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៣សម្រាប់កម្មកររោងចក្រកាត់ដេរកើនដល់២០០ដុល្លារក្នុងមួយខែ។ រូបថតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

ប្រាក់ឈ្នួលអប្បបរមារបស់កម្មកររោងចក្រកាត់ដេរនៅប្រទេសកម្ពុជានឹងកើនឡើងដល់​២០០ដុល្លារក្នុងមួយខែនៅឆ្នាំក្រោយ ដោយកើនបានចំនួន៦ដុល្លារ បន្ទាប់ពីកិច្ចប្រជុំដែលមាន​ការចូលរួមពីភាគីតំណាងនិយោជក សហជីពកម្មករ និងក្រសួងការងារនៅព្រឹកថ្ងៃពុធនេះ។ បើយោងតាមរដ្ឋមន្ត្រីក្រសួងការងារ អ៊ិត សំហេង ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន។

ការកើនឡើងចំនួន ៦ដុល្លារ គឺជាការដំឡើងប្រចាំឆ្នាំដ៏ធំបំផុតចាប់តាំងពីមុន​ការរាតត្បាត​ជំងឺកូវីដ១៩ ហើយការដំឡើងប្រាក់ឈ្នួលកាលពីឆ្នាំមុនចំនួនបីដងដែលបានកើនឡើងពី ១៩២ដុល្លារក្នុងមួយខែក្នុងឆ្នាំ២០២១ ដល់ ១៩៤ដុល្លារនៅឆ្នាំនេះ។

ការកើនឡើងតិចតួចកាលពីឆ្នាំមុនបានជួយគាំទ្រដល់ការប្រកួតប្រជែងខាងក្រៅរបស់កម្ពុជា​ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ នេះបើយោងតាមរបាយការណ៍សេដ្ឋកិច្ច​ខែមិថុនា​ពី​ធនាគារ​ពិភពលោក។

ប្រាក់ឈ្នួលអប្បបរមានៅក្នុងប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាម គឺទាបជាងអត្រា​អប្បបរមារបស់កម្ពុជាសម្រាប់វិស័យកាត់ដេរ។

ធនាគារពិភពលោកបាននិយាយថា នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ការនាំចេញ​សម្លៀក​បំពាក់​នៅតែជាមុខទំនិញនាំចេញដ៏ធំបំផុតរបស់កម្ពុជា ដែលឈានដល់ ២,១ ពាន់​លាន​ដុល្លារ ឬកើនឡើង ២០,៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តាមរបាយការបានឱ្យដឹងថា​៖ «​ទោះបីជា​មាន​អត្រា​កំណើន​លឿន​ក៏ដោយ ការ​នាំ​ចេញ​សម្លៀក​​បំពាក់​លែង​មាន​ចំណែក​ក្នុង​ការ​នាំ​ចេញ​ទំនិញ​ភាគច្រើន​ទៀត​ហើយ។ របាយការណ៍​នេះបាននិយាយថាភាគហ៊ុនរបស់វាបានធ្លាក់ចុះពី ៦០ភាគរយក្នុងឆ្នាំ ២០១៩ មកត្រឹម ៤៤,៤ ភាគរយនៃការនាំចេញទំនិញសរុបក្នុងឆ្នាំ ២០២២»

ប្រទេសកម្ពុជាផ្តល់ការងារដល់កម្មករប្រមាណ១លាននាក់ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតផលធ្វើដំណើរ និងផលិត​ស្បែកជើង ហើយជាឧស្សាហកម្មតែមួយគត់នៅក្នុងប្រទេស​ដែលមានប្រាក់ឈ្នួល​អប្បបរមា​ដែលបានបង្កើតឡើង។

481 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម