ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងលោកស្រី ឈី វ៉ា ជាអភិបាលខេត្តកោះកុង ជំនួសលោកស្រី មិថុនា ភូថង ដែលជាភិបាលខេត្តកោះកុងច្រើនឆ្នាំមកហើយ។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញសង្គមបង្ហោះនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។
លោកស្រី ឈី វ៉ា ត្រូវបានតែងជាអភិបាលរងខេត្តកោះកុង ក្នុងឆ្នាំ២០២២ មុននឹងទទួលបានការតែងតាំងជាអភិបាលខេត្ដកោះកុងនេះ។
ចំណែក លោកស្រី មិថុនា ភូថង ដែលជាអភិបាលខេត្តកោះកុងច្រើនឆ្នំាមកហើយ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការក្រសួងកិច្ចការនារី នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដដែលនោះ៕





