សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

តាំង ប៉ហ្គិច

លោក ផាន់ សារ៉ាត់ និងសមាជិកបក្ស ទទួលបានលិខិតតែងតាំងពីលោក រ៉ុង ឈុន (ឈរលេខរៀង៣ពីខាងស្តាំ) ទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ។ រូបថតមួយសន្លឹកនេះត្រូវបានគេបង្ហោះលើ Facebook របស់ NPP។

មន្ត្រី​បក្ស​កម្លាំង​ជាតិ លោក ផាន់ សារ៉ាត់ ត្រូវ​បានចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​បទ​ញុះញង់​

អាជ្ញាធរខេត្តតាកែវ បានចាប់ខ្លួនលោក ផាន់ សារ៉ាត់ អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្ស កម្លាំងជាតិ (NPP) នៃក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែមករា ពាក់ព័ន្ធនឹងការញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម ផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាញុះញង់ នាំឱ្យមានការរើសអើងថ្នាក់ដឹកនាំ និងប៉ះពាល់ដល់សន្តិសុខជាតិ។
លោក ផាន់ សារ៉ាត់ និងសមាជិកបក្ស ទទួលបានលិខិតតែងតាំងពីលោក រ៉ុង ឈុន (ឈរលេខរៀង៣ពីខាងស្តាំ) ទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ។ រូបថតមួយសន្លឹកនេះត្រូវបានគេបង្ហោះលើ Facebook របស់ NPP។

មន្ត្រី​បក្ស​កម្លាំង​ជាតិ លោក ផាន់ សារ៉ាត់ ត្រូវ​បានចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​បទ​ញុះញង់​

អាជ្ញាធរខេត្តតាកែវ បានចាប់ខ្លួនលោក ផាន់ សារ៉ាត់ អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្ស កម្លាំងជាតិ (NPP) នៃក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែមករា ពាក់ព័ន្ធនឹងការញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម ផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាញុះញង់ នាំឱ្យមានការរើសអើងថ្នាក់ដឹកនាំ និងប៉ះពាល់ដល់សន្តិសុខជាតិ។
លោកស្រី សាម៉ាន់ថា ផាវើ នាយិកាទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់ការអភិវឌ្ឍអន្តរជាតិ​ ហៅកាត់ថា USAID ជិះរ៉ឺម៉កកង់បីកាត់មុខ​ការិយាល័យដែលមានស្លាកសញ្ញា USAID នៅខេត្តសៀមរាប អំឡុងពេលលោកស្រីមកទស្សនកិច្ច​នៅ​កម្ពុជាក្នុងខែតុលា ឆ្នាំ២០២៤។ (រូបភាព​៖ USAID Cambodia)

អង្គការក្រៅរដ្ឋាភិបាលកម្ពុជាលើកឡើង​ថា ការផ្អាក​​​ជំនួយបរទេសរបស់រដ្ឋការ​លោក ត្រាំ​ គឺជា​រឿង​គួរ​ឱ្យ​បារម្ភ

ការផ្អាកផ្តល់​ជំនួយ​បរទេស​រយៈពេល៩០​ថ្ងៃរបស់រដ្ឋការ​លោក ត្រាំ​ បានធ្វើឱ្យ​កម្ម​​វិធីអភិវឌ្ឍន៍សំខាន់ៗនៅក្នុងប្រទេសកម្ពុជាជាប់គាំង ដែលបង្កឱ្យមានការព្រួយ​បារម្ភក្នុងចំណោមអង្គការក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។ រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បាន​បញ្ជាក់​ពី​ផល​ប៉ះពាល់​លើ​គម្រោង​ដែល​គាំទ្រ​ដោយទីភ្នាក់ងារ USAID ក្នុង​វិស័យ​សំខាន់ៗ​នៅ​ឡើយ​ទេ។
ស្ត្រី​ម្នាក់​ចូលរួម​រំលឹកខួបលើកទី២១នៃ​មរណភាព​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ​​រាជធានី​ភ្នំពេញ។ រូបថតនៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៥។ (ខេមបូចា/ ព្រីង សំរាំ)

ក្រុមគ្រួសារ និងសាច់ញាតិបានស្រែក​រក​យុត្តិធម៌​អស់​រយៈ​២១​ឆ្នាំ​ ខណៈឃាតកដែលសម្លាប់លោក ជា វិជ្ជា មិនទាន់រកឃើញ

ម្ភៃមួយឆ្នាំបន្ទាប់ពីអតីតមេដឹកនាំសហជីពលោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់នៅតែមិនអាចដោះស្រាយបាន។ កាល​ពីព្រឹក​ថ្ងៃ​ពុធ មេដឹកនាំ​សហជីព ក្រុម​សង្គម​ស៊ីវិល គណបក្ស​ប្រឆាំង និង​សាច់​ញាតិ បានជួបជុំគ្នារំលឹកខួប និងបានទាមទារ​យុត្តិធម៌​ចំពោះ​សកម្មជន​ដែល​ត្រូវ​គេ​សម្លាប់ ដោយ​ទទូចឱ្យ​រដ្ឋាភិបាល​ស្វែង​រក​ឃាតក​ពិត។​
អាជ្ញាធរខេត្តតាកែវ បូមទឹកចូលក្នុងអាងស្តុកទឹកសម្រាប់កសិករ បន្ទាប់ពីពួកគាត់តវ៉ាកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។ (រូបភាពផ្តល់ឱ្យ)

កសិកររាប់រយនាក់បិទផ្លូវក្នុងខេត្តតាកែវ ទាមទារទឹកបន្ថែមសម្រាប់ស្រោចស្រពស្រូវ

ប្រជាកសិកររាប់រយនាក់ក្នុងខេត្តតាកែវ បានបិទផ្លូវជាតិលេខ២ កាលពីដើមសប្តាហ៍នេះ ដោយត្រាក់ទ័រ និងម៉ូតូ ទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការលើការខ្វះខាតទឹកធ្ងន់ធ្ងរ ដែលគំរាមកំហែងដល់ដំណាំស្រូវរបស់ពួកគេ។
រូបទី១៖ កម្មករប្រមូលសំរាមតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

តំណាងសហជីពចូលធ្វើការវិញជាមួយលក្ខខណ្ឌប្រសើរជាងមុន បន្ទាប់ពីកម្មករប្រមូលសំរាមតវ៉ា និងសុំអន្តរាគមន៍ពីក្រសួង

​កម្មករប្រមាណ២០០នាក់នៃក្រុមហ៊ុន 800 Super-GAEA (Cambodia) Co., Ltd. បានតវ៉ាបន្ទាប់ពីក្រុមហ៊ុនប្រមូលសំរាមនេះបានបញ្ឈប់មេដឹកនាំសហជីពរបស់ពួកគេ បន្ទាប់ពីការបង្កើតសហជីពនៅកន្លែងធ្វើការ។​​​ កម្មករ​បាន​ទាមទារ​ឲ្យ​ទទួលយក​មេ​សហជីព​ចំនួន​បួន​នាក់​វិញ ​ជាមួយការគោរព​សិទ្ធិ ​និងអត្ថប្រយោជន៍​តាមច្បាប់​ការងារ។
ស្រ្តីជា​កសិករ​នៅ​​ខេត្ត​កំពង់ស្ពឺម្នាក់​កំពុងរោយស្រូវ​ក្រោយ​ពីបានច្រូតកាត់រួច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤​។ (ខេមបូចា/ព្រីង សំរាំង)

កសិករខេត្តបាត់ដំបងផ្ទុះការតវ៉ាដោយសារតម្លៃ​ស្រូវចុះថោក និងទាមទារឱ្យ​រដ្ឋាភិបាលជួយដោះស្រាយ

ប្រជាកសិករ​ប្រហែល​ជា​២០​នាក់​នៅ​ក្នុង​ស្រុក​មោងឫស្សី ខេត្ត​បាត់​ដំបង បាន​បិទផ្លូវជាតិ​លេខ​៥ រយៈពេល​ខ្លី ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​តម្លៃ​ស្រូវ​លើ​ទីផ្សារ ក្រោយពីពួក​គាត់បាន​ប្រមូលផល​ហើយ តែតម្លៃស្រូវ​បែរជា​ធ្លាក់ថ្លៃ​ ខណៈ​ក្រ​សួងកសិកម្ម​អះអាងថា​ពូជ​ស្រូវ​​អូអឹម​ដែល​កសិករកំពុង​ដាំដុះ​នេះមាន​តម្លៃទាប​សម្រាប់​ការនាំចេញ​។​
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយឪពុក អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសមាជិកគណបក្សប្រជាជនកម្ពុជា ចូលរួមអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ នៅទីក្រុងភ្នំពេញ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មោទនភាព​ចំពោះ​លោក ហ៊ុន ម៉ាណែត ដែលធ្វើ​ជា​នាយក​រដ្ឋមន្ត្រី

ខួបលើកទី៤៦នៃថ្ងៃ «៧ មករា» ឬ «ទិវាជ័យជម្នះ» ដើម្បីរំលឹកដល់ការបញ្ចប់របបប្រល័យពូជសាសន៍ខ្មែរក្រហម។ លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មាន​មោទនភាព​ចំពោះ​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​កូនប្រុស​ច្បង​របស់​លោក គឺលោក ហ៊ុន ម៉ាណែត បង្ហាញ​ស្នាដៃ​ដ៏​អស្ចារ្យ​ជាមួយ​នឹង​ការ​អភិវឌ្ឍ ជាពិសេស​ទាក់ទង​នឹង​កំណើន​សេដ្ឋកិច្ច និង​ស្ថិរភាព​នយោបាយ។ លោកថ្លែង​ថា ដំបូង​ឡើយ លោក​យល់​ចិត្ត​សាធារណជន​ជុំវិញ​ការ​ព្រួយ​បារម្ភ​អំពី​ការ​ផ្ទេរ​អំណាច។
អ្នកធ្វើដំណើរតាមម៉ូតូជិះកាត់អង្គភាពប្រឆាំងអំពើពុករលួយនៅរាជធានីភ្នំពេញនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

មន្រ្តីកង​រាជ​អាវុធ​ហត្ថ​ខេត្តតាកែវ​ពីរ​នាក់​ត្រូវ​បញ្ជូន​ទៅ ACU ពី​បទ​ទទួល​សំណូក និងធ្វើឲ្យបែកធ្លាយ​ការ​ស៊ើប​អង្កេត

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាប់ខ្លួនមន្ត្រីកងរាជអាវុធហត្ថចំនួន២នាក់ ពីបទទទួលសំណូក មិនបង្រ្កាបបទល្មើសគ្រឿង​ញៀន​៧គីឡូក្រាម និងល្បែងស៊ីសងខុសច្បាប់ ព្រមទាំងធ្វើឲ្យបែកធ្លាយព័ត៌មានក្នុងពេលស៊ើបអង្កេត។ ពួកគេត្រូវបានបញ្ជូនទៅអង្គភាពប្រឆាំង​អំពើពុករលួយ (ACU) ដើម្បីចាត់ការបន្ត។ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​ទីបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​តាកែវ​ដើម្បីទទួលពិន័យទៅតាមនីតិវិធី។

ព័ត៌មានថ្មី

អត្ថបទពេញនិយម