សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Andrew Califf

ទោះបីវាមានមាឌធំជាងខ្លាដំបងដែលធ្លាប់រស់នៅក្នុងប្រទេសកម្ពុជា សត្វខ្លាធំដូចក្នុងរូបភាព នេះដែលស្ថិតនៅក្នុងឧទ្យានជាតិ Ranthambore នៃប្រទេសឥណ្ឌា គឺជាបេក្ខជនដែលទំនងជានឹងត្រូវដឹកតាមយន្តហោះមកកាន់ប្រទេសកម្ពុជា បើផ្អែកតាមកិច្ចប្រឹងប្រែងអភិរក្សខ្លាប្រកបដោយជោគជ័យរបស់ឥណ្ឌា។ (Andrew Califf)

ស្ថានភាពខ្លារខិនបង្ហាញពីភាពមិនសូវល្អនៅក្នុងកិច្ចប្រឹងប្រែងនាំសត្វខ្លាមករស់នៅក្នុងព្រៃវិញ

របាយការណ៍មួយដែលចេញផ្សាយ​កាលពីខែមិថុនា នៅឆ្នាំនេះ បានសន្និដ្ឋានថា ខ្លារខិន (Indochinese leopards) គឺផុតពូជហើយ​នៅក្នុងប្រទេស​កម្ពុជា បន្ទាប់ពី​កាមេរ៉ាបង្កប់​មិន​បាន​ថត​ជាប់​រូបភាព​សូម្បីតែមួយ​សន្លឹកពីសត្វខ្លាប្រភេទនេះនៅក្នុង​ឆ្នាំ២០២១។ ចន្លោះ​ឆ្នាំ២០០៩ និង​ឆ្នាំ​២០១៩ សត្វខ្លា​រខិន​សរុប ៣៥ក្បាល ត្រូវបាន​ថតជាប់រូបភាព​ដោយ​ម៉ាស៊ីនកាមេរ៉ាបង្កប់ ។ នេះ​បើ​យោងតាម​ការស្រាវជ្រាវ​របស់​ អង្គភាពស្រាវជ្រាវអភិរក្ស​សត្វព្រៃ​ (WildCRU) របស់​ Panthera និង​សាកលវិទ្យាល័យ Oxford ដែល​ចុះផ្សាយ​ដោយអង្គការអភិរក្ស​ជីវសាស្ត្រ (Biological Conservation)។

កម្មករវ័យក្មេងម្នាក់បាញ់ថ្នាំសម្លាប់សត្វល្អិតនៅចម្ការចេកក្នុងខេត្តរតនគិរីរបស់ក្រុមហ៊ុន ថាកូ អាហ្គ្រី ដោយប្រើឧបករណ៍រុំមុខការពារថ្មាំពុលមិនត្រឹមត្រូវនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ Andrew Califf)

អ្នកលក់ស្រានៅខេត្តរតនគិរីត្រូវចាប់ខ្លួន ទោះបីជាមានសំណួរមិនទាន់ឆ្លើយរួចទាក់ទងនឹងការស្លាប់ច្រើននាក់ក្តី

ស្រុកកូនមុំ ខេត្តរតនគិរី – ពពក​ខ្មួល​ខ្មាញ់​នៃ​ខ្យល់​ព្យុះកាល​ពី​ខែកក្កដា អណ្តែត​វិល​វល់​ពេញ​ផ្ទៃមេឃ ខណៈ​ដែល​អ្នក​ស្រី​​ ចាន់ យ៉េន យំ​សម្រក់​​ទឹកភ្នែក ដែលអង្គុយ​ជុំ​ជិត​ដោយ​ក្រុម​គ្រួសារ និង​អ្នកជិតខាងដែល​ម្នាក់ៗ​​សុទ្ធ​តែ​ឈរ​ធ្មឹង​​ក្នុង​ទឹក​មុខ​ស្រងូតស្រងាត់ និង​ធ្វើ​មុខភ្លឹះៗ​នៅក្នុង​ភូមិស្រែអង្គ្រង​​របស់​ពួកគេ។ 
ស្នាក់ការក្រសួងបរិស្ថាននៅឃុំស្រែជិះ ខេត្តក្រចេះ បន្ទាប់ពីត្រូវដុតបំផ្លាញ ដោយប្រជាពលរដ្ឋរាប់រយនាក់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។ (រូបភាពផ្តល់ឲ្យ)

ជម្លោះ​អូសបន្លាយ​ជាយូរ​ឆ្នាំឈានដល់ការ​ដុត​ស្នាក់ការរបស់​​ក្រសួង​បរិស្ថាន​

ឃុំស្រែជិះ​ នៃខេត្តក្រចេះ៖ សំណល់ទី​ស្នាក់ការ​របស់​ក្រសួងបរិស្ថាននៅ​រាយប៉ាយ​​ ​បន្ទាប់ពី​ត្រូវ​អ្នក​​ភូមិ​ជាង៣០០នាក់​បាន​ដុតកម្ទេច​​ចោល​កាលពី​ពីរ​សប្តាហ៍​មុន។ សូម្បី​តែ​បន្ទប់​ទឹក​​ក៏​ត្រូវ​បាន​វាយ​កម្ទេច​រាបដល់​ដីដែរ ដោយ​បញ្ចប់​នូវ​​​​ជម្លោះ​ជា​ច្រើន​​ឆ្នាំ​រវាង​សហគមន៍​មូលដ្ឋាន និង​មន្ត្រី​បរិស្ថាន​។
ពេលទៅដល់ទីសក្ការៈក្នុងដីសម្បទានសង្គមកិច្ច លោក គីង វីរៈសិទ្ធ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកគ្រប់គ្រងហានិភ័យបរិស្ថានជាតិ ជាអ្នកតំណាងគម្រោង LASED III (ខាងមុខ) បានចាប់ផ្តើមគូរព្រំប្រទល់ និងផែនទីលើដី ខណៈដែលប្រធានសហគមន៍ពូនង ឈ្មោះ លីន ម៉ៅ (ពាក់អាវកាក់ និងមួកប្រពៃណី) និងសមាជិកសហគមន៍ផ្សេងទៀតឈរជុំវិញគាត់ ដើម្បីបង្ហាញពីកង្វល់របស់ពួកគេកាលពីថ្ងៃទី១៤ ខែកក្កដា។ (ខេមបូចា/ Andrew Califf)

គម្រោង​របស់​ធនាគារពិភពលោក​​មាន​ដំណើរការទៅ​មុខ​ ​ទោះបី​ជា​​​ស្ថិត​នៅ​ក្នុង​​តំបន់​បញ្ចុះសព​​ជនជាតិដើម​ភាគ​​តិច​​​​ក្តី​​

ឃុំរយ៉ ខេត្តមណ្ឌល​គិរី៖ ជន​ជាតិដើមភាគ​តិច​ពូនងមក​ពីភូមិរយ៉ ​​ដាក់​សែន​បាយ​ និង​សាច់ជ្រូក​​នៅ​ត្រង់​ទីសក្ការៈ ដើម្បី​សុំ​ឱ្យអារុក្ស ​អារក្ស​ អ្នកតា ជួយ​​ការពារដីធ្លី​របស់ពួក​គេពី​ធនាគារ​​ពិភពលោក។
អ្នកបោះឆ្នោតពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅខាងក្រៅការិយាល័យបោះឆ្នោតក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ការឆ្លើយតបពីអន្តរជាតិក្រោយការបោះឆ្នោត៖ សហរដ្ឋអាមេរិករឹតត្បិតលើទិដ្ឋាការ និងជំនួយ ខណៈអូស្ត្រាលីបង្កើនការផ្តល់មូលនិធិ

ការបោះឆ្នោតនៅកម្ពុជា សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនគ្រោងនឹងរឹត​ត្បិត​លើ​ទិដ្ឋាការ និងកម្មវិធី​ជំនួយមួយចំនួន​ ខណៈដែលប្រទេសចិន និងរុស្ស៊ីគាំទ្រដំណើរការ បោះឆ្នោត និងលទ្ធផលនៃការ​បោះឆ្នោត​។
បុរសម្នាក់កំពុងបើកមើលគេហទំព័រកំណត់ត្រាលើកុំព្យូទ័ររបស់ខ្លួននៅហាងកាហ្វេមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

រដ្ឋាភិបាលបញ្ជាឲ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតបិទគេហទំព័រសារព័ត៌មាន និងមូលដ្ឋានទិន្នន័យកំណត់ត្រា

រដ្ឋាភិបាលបានបញ្ជាឱ្យក្រុមហ៊ុន​ផ្តល់សេវាអ៊ីនធឺណិតបិទគេហទំព័រ និងទំព័របណ្តាញ​សង្គមរបស់​បណ្តាញផ្សព្វផ្សាយព័ត៌មាន​ឯករាជ្យមួយចំនួន និងមូលដ្ឋានទិន្នន័យសាធារណៈមួយ​​ នេះបើតាម​ឯកសារ​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី១២ ខែកក្កដា ដែលខេមបូចាទើប​ទទួលបាននៅ​ថ្ងៃចន្ទនេះ។
របងលួសបន្លាព័ទ្ធជុំវិញសួនជម្រើសរុក្ខជាតិនៅភ្នំតាម៉ៅដែលគ្មានដើមឈើ នៅថ្ងៃ ទី ២៧ ខែ មិថុនា ឆ្នាំ ២០២៣។ (Andrew Califf/ខេមបូចា)

រដ្ឋាភិបាលចង់ដកតំបន់គ្មានព្រៃនៅជម្រកសត្វព្រៃភ្នំតាម៉ៅចេញពីការព័ទ្ធរបង

អង្គការ​សម្ព័ន្ធ​សត្វព្រៃ និង រដ្ឋ​បាល​ព្រៃឈើ ខ្វែង​គំនិត​គ្នា​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​សង់​របង​ព័ទ្ធ​​ជុំវិញ​ជម្រក​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ​ ក្នុង​ខេត្ត​តាកែវ ដោយ​មាន​មន្ត្រី​រដ្ឋាភិបាល​ចង់​ដក​តំបន់​គ្មាន​ដើម​ឈើ​​​ចេញ​ពី​ជម្រក​សត្វ​ព្រៃ​​នេះ​ ដែល​ពេល​នេះ​ជា​សួន​ជម្រើស​រុក្ខ​ជាតិ​។
ប័ណ្ណផ្សព្វផ្សាយព័ត៌មានអំពីគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងក្នុងខេត្តកោះកុង។ (ខេមបូចា / Jack Brook)

អង្គការ Verra បើកការស៊ើបអង្កេតលើគម្រោង​រេដបូករបស់អង្គការ​សម្ព័ន្ធមិត្តសត្វព្រៃ

អង្គការអន្តរជាតិមួយ​ដែលគ្រប់គ្រងគម្រោងអភិរក្សព្រៃឈើពិភពលោកបានបើកការស៊ើប​អង្កេត​​លើគម្រោងរេដបូកជួរភ្នំ​ក្រវាញខាងត្បូង (Southern Cardamom REDD+) ដែល​ដំណើរ​ការ​​ដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន។

ព័ត៌មានថ្មី

អត្ថបទពេញនិយម