
ក្រៅពី ADB ខាង IMF ក៏ព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់នៅត្រឹម៣ភាគរយ
ស្ថាប័នមូលនិធិរូបីយវត្ថុអន្តរជាតិហៅកាត់ថា IMF បានឲ្យដឹងនៅសប្ដាហ៍នេះថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនយឺតគឺនៅត្រឹម៣ភាគរយ បើធៀបនឹងឆ្នាំ២០២៥ មាន៥,៣ភាគរយ។ មូលហេតុដែលនាំឲ្យកំណើនសេដ្ឋកិច្ចថយចុះ IFM បានលើកហេតុផលថាមកពីតម្លៃថាមពលឡើងថ្លៃ វិស័យទេសចរណ៍ធ្លាក់ចុះ និងចំនួនប្រាក់បញ្ញើត្រឡប់មកប្រទេសកំណើតរបស់ពលករចំណាកស្រុកក៏ធ្លាក់ចុះ ដែលបញ្ហានេះបានដាក់បន្ទុកយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចកម្ពុជា។











