សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ហុង សេរីហ្វុង

វាគ្មិនកំពុងជជែកគ្នានៅក្នុងកិច្ចពិភាក្សាមួយស្តីពី «កិច្ចសន្យាការងារក្នុងបរិបទជំនួសកម្លាំងពលកម្មដោយម៉ាស៊ីននិងបច្ចេកវិទ្យាអេអាយ» នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ (ខេមបូចា/ហុង សេរីហ្វុង)

កម្មករវិស័យចំណីអាហារ និងសេវាកម្មថា ពួកគេប្រឈម​ការ​ប្រែ​ប្រួលការងារដោយសារ​បច្ចេកវិទ្យា​ទំនើប

កម្មករមួយចំនួនពីវិស័យចំណីអាហារ ភេសជ្ជៈ និងដឹកជញ្ជូនជាដើម បានលើកឡើងពីការប្រឈម​មុខ​នឹង​​ការ​ប្រែ​ប្រួល​ស្ថានភាពការងារ ឬអាចបាត់បង់ការងារ ខណៈដែលកន្លែងការងារពួកគេធ្វើទំនើបកម្មដោយប្រើប្រាស់បច្ចេកវិទ្យា និងសម្ភារ​បរិក្ខារទំនើបៗ។
វាគ្មិនកំពុងជជែកគ្នានៅក្នុងកិច្ចពិភាក្សាមួយស្តីពី «កិច្ចសន្យាការងារក្នុងបរិបទជំនួសកម្លាំងពលកម្មដោយម៉ាស៊ីននិងបច្ចេកវិទ្យាអេអាយ» នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ (ខេមបូចា/ហុង សេរីហ្វុង)

កម្មករវិស័យចំណីអាហារ និងសេវាកម្មថា ពួកគេប្រឈម​ការ​ប្រែ​ប្រួលការងារដោយសារ​បច្ចេកវិទ្យា​ទំនើប

កម្មករមួយចំនួនពីវិស័យចំណីអាហារ ភេសជ្ជៈ និងដឹកជញ្ជូនជាដើម បានលើកឡើងពីការប្រឈម​មុខ​នឹង​​ការ​ប្រែ​ប្រួល​ស្ថានភាពការងារ ឬអាចបាត់បង់ការងារ ខណៈដែលកន្លែងការងារពួកគេធ្វើទំនើបកម្មដោយប្រើប្រាស់បច្ចេកវិទ្យា និងសម្ភារ​បរិក្ខារទំនើបៗ។
ព្រះសង្ឃពីរអង្គកំពុងនិមន្តឆ្លងកាត់មុខអគារបណ្ណាល័យជាតិ នាពេលពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិនៃកម្ពុជា (១៩២៦ – ២០២៦) នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ (ខេមបូចា/ហុង សេរីហ្វុង)

ប្រមុខរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តពលរដ្ឋខ្មែរឱ្យសិក្សា និងចងក្រងប្រវត្តិសាស្ត្រដោយខ្លួនឯង

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញឱ្យពលរដ្ឋសិក្សា​ស្រាវជ្រាវនិងបង្កើតស្នាដៃអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាដោយខ្លួនឯង ខណៈលោកសង្កេតឃើញកន្លងមក ប្រជាជនខ្មែរសិក្សាពីប្រវត្តិសាស្ត្ររបស់ខ្លួនពីស្នាដៃសរសេរដោយបរទេស។
អ្នកលេងបណ្ដាញសង្គមថតបង្ហោះរូបភាពសន្លឹកបៀ និងក្រដាសប្រាក់រៀលកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ។ រូបភាពបានមកពីការបង្ហោះលើបណ្ដាញសង្គមInstagram។

អ្នកជំនាញថា ការផុសរូបល្បែងស៊ីសងពេលបុណ្យទានធ្វើឱ្យបាត់បង់តម្លៃប្រពៃណី និងខុសច្បាប់

ការបង្ហោះរូបភាព ឬវីដេអូពាក់ព័ន្ធនឹងការលេងល្បែងស៊ីសងដូចជាការលេងបៀ នៅលើបណ្ដាញសង្គមក្នុងរដូវបុណ្យទាន ត្រូវបានអ្នកជំនាញសង្គម និងអ្នកពាក់ព័ន្ធចាត់ទុកថាជារឿងខុសច្បាប់។ ទង្វើនេះមិនត្រឹមតែប៉ះពាល់ដល់ខ្លួនឯង និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជះឥទ្ធិពលអវិជ្ជមានដល់ក្មេងៗ និងធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃពិធីបុណ្យប្រពៃណីជាតិ។
អ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវទេសចរណ៍នៅខេត្តសៀមរាប ជាង៥០នាក់មកសាលាខេត្តសៀមរាប ដើម្បីចូលរួមស្នើសុំអន្តរាគមន៍ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។ (រូបភាពផ្តល់​ឱ្យ)

អ្នកដឹកជញ្ជូនភ្ញៀវទេសចរនៅសៀមរាបស្នើឱ្យលុបចោលថ្លៃសេវាផ្លូវចូល-ចេញអាកាសយានដ្ឋាន ខណៈចំណាយកើនឡើង

អ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវទេសចរ ជាង៥០នាក់ តំណាងឱ្យ៤៦៧នាក់ នៅខេត្តសៀមរាប បានជួបជុំគ្នានៅសាលាខេត្ត នាព្រឹកថ្ងៃទី៣១ ខែតុលា ដើម្បីស្នើសុំអន្តរាគមន៍ឱ្យលុបចោលការដំឡើងថ្លៃសេវាផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលគ្រោងអនុវត្តពីថ្ងៃទី១ ខែវិច្ឆិកា ខណៈពួកគាត់បារម្ភពីការកើនឡើងនៃបន្ទុកចំណាយ ក្នុងពេលចំណូលពីការដឹកភ្ញៀវមានតិចតួច។​
ស្រ្តីជនបរទេសទាំង៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរកឃើញទីតាំងខុសច្បាប់សម្រាប់កេងប្រវ័ញ្ច និងអន្តរការរវាងអ្នកសុំកូន និងស្រ្តីពពោះ។ រូបភាពនេះស្នងការនគរបាលរាជធានីភ្នំពេញបានផុសនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។

អ្នកឃ្លាំមើលសង្គម​ជំរុញ​ឱ្យមានការបង្កើតច្បាប់ស្ដីពីការទប់ស្កាត់ការពពោះជំនួស ​ក្នុងប្រទេសកម្ពុជា

អ្នកឃ្លាំមើលសង្គម ជំរុញ​ឱ្យពន្លឿនការបង្កើតច្បាប់ស្ដីពីការពពោះជំនួសក្នុងប្រទេសកម្ពុជា និងពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការពពោះជំនួសខុសច្បាប់ ការកេងប្រវ័ញ្ច និងផលប៉ះពាល់ដល់សុខភាពរបស់ស្រ្តី។
ប្រជាសហគមន៍ស្ទឹងកំបុត នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប្រមាណ៥០នាក់ ប្រមូលគ្នាទៅតាមដានញត្តិនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើសុំចុះបញ្ជីដីធ្លីជាប្រព័ន្ធ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ (ខេមបូចា/ពូ សូរាជីនី)

ពល​រដ្ឋ​នៅ​សហគមន៍ស្ទឹងកំបុត​១១៨​គ្រួសារ​បន្ត​ស្នើចុះបញ្ជីដីធ្លីជាប្រព័ន្ធ បន្ទាប់​ពី​អូសបន្លាយជិត​២០ឆ្នាំមក​ហើយ​

ប្រជាពលរដ្ឋចំនួន ១១៨គ្រួសារ នៅសហគមន៍ស្ទឹងកំបុត រាជធានីភ្នំពេញ បាន​បន្ត​ដាក់ញត្តិ និងឯកសារបន្ថែមទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើសុំចុះបញ្ជីដីធ្លីជាប្រព័ន្ធ និងស្វែងរកដំណោះស្រាយចំពោះបញ្ហា​ដីធ្លីដែលអូសបន្លាយតាំងពីឆ្នាំ២០០៧មក។
ភ្ញៀវទេសចរអន្តរជាតិកំពុងទស្សនាដើមស្ពង់នៅប្រាសាទតាព្រហ្ម នាខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ (ខេមបូចា/ហុង សេរីហ្វុង)

ចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជារយៈពេល៩ខែឆ្នាំ២០២៦ ថយចុះជិតពាក់​កណ្ដាល ខណៈការដើរកម្សាន្ត​របស់ទេសចរជាតិកើនឡើង

ក្រសួងទេសចរណ៍ឱ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិចូលមកប្រទេសកម្ពុជា​មាន​ចំនួន​ជាង ២,៤លាននាក់ក្នុងរយៈពេល៩ខែ​នៃឆ្នាំ២០២៦នេះ ដែលតួលេខនេះថយចុះប្រមាណជាង ៤៣,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានភ្ញៀវសរុបចំនួន​ដល់ទៅ​ប្រមាណជិត ៤,៤លាន​នាក់។
ក្រុមសហភាពអង្គការសង្គមស៊ីវិលកំពុងឈរលើកបដានៅមុខស្នាក់ការគណបក្សកម្លាំងជាតិ​ កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។ (រូបភាពផ្ដល់ឱ្យ)

បក្សកម្លាំងជាតិលើកឡើងថា មិនទទួលបានញត្តិដែលសហភាពអង្គការសង្គមស៊ីវិល​ស្នើសុំឱ្យផ្ដាច់​ទំនាក់ទំនងពីលោក សម រង្ស៊ី

គណបក្សកម្លាំងជាតិបានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែតុលានេះថា គណបក្សមិនទាន់ទទួលបាន​ញត្តិផ្លូវការណាមួយពីសហភាពអង្គការសង្គមស៊ីវិលដែលស្នើសុំបក្សរបស់ខ្លួនផ្ដាច់​ទំនាក់​ទំនង​ជាមួយ​លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង នៅឡើយ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម