
កម្មករកម្មការិនី នៃរោងចក្រ បូវឃើរ ប្តឹងស្វែងរកដំណោះស្រាយវិវាទការងារ ពាក់ព័ន្ធនឹងការគាបសង្កត់ពីភាគីរោងចក្រ
សហជីពប្រចាំរោងចក្រកាត់ដេរសម្លៀកបំពាក់ បូវឃើរ ហ្គាមេន ហ្វេកធើរី បានប្តឹងទៅក្រសួងការងារ នៅដើមខែសីហានេះ ពាក់ព័ន្ធនឹងវិវាទការងារចំនួន១២ចំណុច រួមទាំងការបញ្ឈប់តំណាងសហជីព និងកម្មករជាច្រើននាក់កន្លងមក ប៉ុន្តែក្រសួងការងារបានឆ្លើយតបនៅថ្ងៃទី២៥ ខែសីហា ថា សហជីពត្រូវដោះស្រាយជាមួយក្រុមហ៊ុនផ្ទាល់សិន បើមិនឯកភាពគ្នា អាចប្តឹងទៅក្រសួងបន្តទៀត។











