សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នង ម៉ៃចរីយា

សកម្មភាពហាត់សមក្នុងវគ្គបណ្តុះបណ្តាលសង្គ្រោះបឋមនៅចុងឆ្នាំ២០២២។ រូបភាពពីហ្វេសប៊ុក កាកបាទក្រហមកម្ពុជា

អ្នកជំនាញបញ្ជាក់ថាគួរតែបង្កើនអ្នកជំនាញសង្គ្រោះបឋម ខណៈរថយន្តសង្គ្រោះបន្ទាន់តែងតែយឺតយ៉ាវ

ជាអ្នកធ្លាប់មានបទពិសោធន៍ជួយសង្គ្រោះបឋមដល់ជនរងគ្រោះនៅពេលជួបគ្រោះថ្នាក់នៅលើដងផ្លូវ អ្នកនាង ប៉ាត់ ស្រីមុំ ជាមគ្គុទេស្ទក៏ទេសចរណ៍បានរៀបរាប់ថា នៅក្នុងឆ្នាំ២០១៨ អ្នកនាង​ជួបករណីភ្ញៀវរបស់អ្នកនាងពេលកំពុងជិះកង់នៅកោះដាច់ ខេត្តកណ្តាល បានដួល​សន្លប់​ដោយសាររោគប្រចាំកាយ។ ពេលនោះអ្នកនាងបានទាក់ទង​ទៅឡានសង្គ្រោះ​បន្ទាន់​នៅ​ភ្នំពេញដោយមានការឱ្យយោបល់ពីក្រុមហ៊ុន ប៉ុន្តែខាងមន្ទីរពេទ្យបានប្រើរយៈពេលយូរក្នុង​ការសួរនាំទើបរថយន្តសង្គ្រោះបន្ទាន់មកដល់ទីកន្លែងកើតហេតុដែលត្រូវចំណាយពេលជាង​មួយម៉ោងកន្លះ។

មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) នៃក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យ បន្លែ ត្រី សាច់ នៅតាមផ្សារ។ រូបភាពផ្តល់ឱ្យ

ប្រជាពលរដ្ឋកំពុងប្រឈមនឹងចំណីអាហារបរិភោគប្រចាំថ្ងៃមាន​សារជាតិគីមីច្រើន

ប្រជាពលរដ្ឋមានការព្រួយបារម្ភពីផលប៉ះពាល់សុខភាពដោយសារតែសារជាតិគីមីដែលមាននៅ​ក្នុង បន្លែ សាច់ ផ្លែឈើ ដែលមានលក់នៅលើទីផ្សារបច្ចុប្បន្ន ព្រោះជាម្ហូបអាហារចម្បង​ប្រចាំ​ថ្ងៃដែលពលរដ្ឋមិនអាចអត់បាន ហើយមិនដឹងថាមាន​ប្រភពពីណា​ច្បាស់​លាស់និងការ​ផលិត​ត្រឹមត្រូវកម្រិតណា។
អ្នកជំងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរដ្ឋនៅក្នុងអាគាររួមមួយ កាលពីដើមឆ្នាំ២០២១។ ខេមបូចា/ នង ម៉ៃចរីយា

ប្រជាពលរដ្ឋក្រីក្រ និងអ្នកមានចំណូលតិចព្រួយបារម្ភគ្មានប្រាក់ព្យាបាលនៅពេលធ្លាក់ខ្លួនឈឺធ្ងន់

ប្រជាពលរដ្ឋក្រីក្រ និងមានចំណូលតិចតួច មានការព្រួយបារម្ភ​នៅពេលមាន​ជំងឺ​ឈឺ​ស្កាត់ និងពេលធ្លាក់ខ្លួនឈឺធ្ងន់ ខណៈពេលដែលពួកគាត់មិនមានបណ្ណសមធម៌ ឬបណ្ណ​អ្វីផ្សេងៗ ដើម្បីយកទៅប្រើប្រាស់នៅមន្ទីរពេទ្យ។  
ច្រកចូលពន្ធនាគារខេត្តសៀមរាប ថតកាលពីខែសីហា ឆ្នាំ ២០២១។នង ម៉ៃចរីយា

អតីតអ្នកជាប់ឃុំត្អូញត្អែរករណីពន្ធនាគារណែនចង្អៀត ខណៈអាជ្ញាធរថាខ្លួនកំពុងកែលម្អលើបញ្ហានេះ

អតីតអ្នកជាប់ឃុំបានលើកឡើងថាពន្ធនាគារក្នុងប្រទេសកម្ពុជានៅតែណែនចង្អៀត ខណៈដែលសង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលដោះស្រាយសំណុំរឿងដែលកកស្ទះឲ្យបានឆាប់រហ័ស ព្រមទាំងអនុញ្ញាតអ្នកដែលមានទោសស្រាល ឬជិតផុតទោសឲ្យអនុវត្តនៅក្រៅពន្ធនាគារ។
តារាងតម្លៃសម្រាប់ផ្តល់សេវារដ្ឋបាល ដែលប្រកាសដោយអន្តរក្រសួង បិទផ្សព្វផ្សាយនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ រូបភាពថត កាលពីខែសីហា ឆ្នាំ ២០២១។ នង ម៉ៃចរីយា

សេវាសាធារណៈនៅតែជាបញ្ហាស្មុគស្មាញសម្រាប់ពលរដ្ឋក្នុងការស្នើសុំលិខិតផ្សេងៗ

លោកស្រឿន បានបន្ថែមថា៖ «មូលហេតុប្រហែលយើងមិនបានឱ្យលុយគេមើលទៅ បានគេចេះតែដេញឱ្យយើងរកម្តងនេះម្តងនោះរករហូត ។ គេឱ្យយើងរកមួយចំនុច ពេលយើងរកបានគេឱ្យទៅរកមួយចំនុចទៀត ពេលបានគេប្រាប់ឱ្យរកមួយចំនុចទៀត»។
អ្នកស្រី ហែម ហាន់ អង្គុយក្រោមផ្ទះរបស់គាត់ ក្នុឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប កាលពីខែសីហា ឆ្នាំ២០២១។ នង ម៉ៃចរីយា

ពលករចំណាកស្រុកខ្មែរត្រឡប់ពីថៃប្រឈមជីវភាពគ្រួសារ និងជំពាក់បំណុលកាន់តែច្រើន

អ្នកស្រី ហាន់ និយាយថា៖ «ពេលណាខ្ញុំអត់មាន ខ្ញុំខ្ចីប្អូនចាយខ្លះទៅ ជួនកាលប្តីទំលាក់មកឱ្យបួនប្រាំពាន់(បាត)ទៅ [ ] ពេលកូវីដអញ្ចេះរកអត់សូវបាន(ការងារ) ជួនកាលខែខ្លះក៏អត់ ខ្លះជួនកាលការងារក៏មានពេញ១ខែ»។
លោក ប៉ិន ស៊ីម អង្គុយនៅក្នុងវត្តអារញ្ញសាគរ ក្រុងសៀមរាប ជាកន្លែងដែលលោកស្នាក់នៅបណ្តោះអាសន្ន។ រូបភាពថត កាលពីថ្ងៃទី ២១ខែមិថុនា២០២១។ ខេមបូចា/ នង ម៉ៃចរីយា

អ្នកពិការដោយសារគ្រោះថ្នាក់ចរាចរណ៍មិនត្រូវបានយកចិត្តទុកដាក់ ខណៈកង្វះថវិកាបង្ខំចិត្តព្យាបាលដោយគ្រូខ្មែរ

លោកបន្ថែមថា៖ «ចេញពីពេទ្យមិនទាន់បាន២ថ្ងៃទៅគ្រូខ្មែរ ឡើងខូចជើងខ្ញុំ ដាក់ថ្នាំពីលើរបួស ឡើងរលួយជើង។ ខមាលទោសសុទ្ធតែដង្កូវ ហើយខ្ញុំនៅក្នុងមុង(ការពាររុយរោម)ជាង៥ខែ»។

ព័ត៌មានថ្មី

អត្ថបទពេញនិយម