ពលរដ្ឋសហគមន៍ថ្លាន់១០០ជាង៤០នាក់ មកតាមដានញត្តិនៅក្រសួងដែនដី និងស្នើសុំអន្តរាគមន៍ពីទីស្តីការគណៈរដ្ឋមន្ត្រី
- ២៩ កញ្ញា ២០២៦ ម៉ោង ៣:០៤ ល្ងាច|
ប្រជាពលរដ្ឋសហគមន៍ថ្លាន់១០០ពីខេត្តកំពត ប្រមាណ ៤០នាក់ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានមកតាមដានសំណើរបស់ពួកគេនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបន្តដាក់ញត្តិនៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយស្នើឱ្យអាជ្ញាធរពន្លឿនការចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពួកគេ ខណៈពួកគេលើកឡើងថា បានដាក់សំណើតាំងពីឆ្នាំ២០១៩មក ប៉ុន្តែមិនទាន់ទទួលបានដំណោះស្រាយជាក់លាក់នៅឡើយ។ អ្នកស្រី ង៉ែត យៀត ជាពលរដ្ឋរស់នៅសហគមន៍ថ្លាន់១០០ បានប្រាប់ថា គោលបំណងដែលពួកគេមកកាន់រាជធានីភ្នំពេញនៅពេលនេះ គឺដើម្បីតាមដានថា ដំណើរការដោះស្រាយករណីដីធ្លីរបស់ពួកគេបានឈានដល់ដំណាក់កាលណា និងស្នើឱ្យមានការពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ។ អ្នកស្រីប្រាប់ថា ប្រជាពលរដ្ឋចង់ឱ្យអាជ្ញាធរពន្លឿនការចុះបញ្ជី ដើម្បីឱ្យពួកគេទទួលបានកម្មសិទ្ធិស្របច្បាប់ និងអាចរស់នៅលើដីដែលពួកគេអះអាងថាបានកាន់កាប់អាស្រ័យផល។ អ្នកស្រីមានប្រសាសន៍ថា៖ «ពន្លឿនជួយចុះបញ្ជីដីធ្លីប្រជាពលរដ្ឋនឹងផ្តល់ដីកម្មសិទ្ធិស្របច្បាប់នឹងឲ្យប្រជាពលរដ្ឋកុំរស់នៅទាំងភ័យខ្លាច…