សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកសារព័ត៌មានពលរដ្ឋ

វាគ្មិនកិត្តិយសចូលរួមក្នុងកម្មវិធីសន្ទនាមតិអំពីអំពើហិង្សាក្នុងគ្រួសារ។ រូបថត៖ ទក សុគន្ធ

អំពើហិង្សាក្នុងគ្រួសារក្នុងស្រុកសូទ្រនិគមមានការថយចុះគួរឱ្យកត់សម្គាល់

អំពើ​ហិង្សា​ក្នុង​គ្រួសារនៅក្នុង​មូលដ្ឋាន​ស្រុក​សូទ្រនិគម ខេត្តសៀមរាប មានការ​ថយ​ចុះជាង​ពេល​មុន ដោយសារ​អាជ្ញាធរ​មានការ​ផ្សព្វផ្សាយ​តាមរយៈគោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និងការ​បង្កើត​ឱ្យ​មាន​ក្រុមការ​ងារ​ពហុវិស័យ​ ដើម្បី​ឆ្លើយ​តប​ទាន់​ពេល​លើ​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ។
សិស្សានុសិស្សកំពុងសិក្សាក្នុងថ្នាក់នៃវិទ្យាល័យនេតយ៉ង ក្រុងបាត់ដំបង។ រូបភាព បាន ធារ៉ា

សិស្សដែលបានចូលសិក្សាផ្ទាល់នៅតាមសាលាមានការរីករាយ ខណៈសិស្សមួយចំនួនខកចិត្តព្រោះសាលាមិនទាន់បើក

បាត់ដំបង៖ សិស្សានុសិស្សនៅក្នុងខេត្ដបាត់ដំបងដែលបានចូលសិក្សាឡើងវិញនៅតាមសាលារៀនផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ បានបង្ហាញអារម្មណ៍សប្បាយចិត្ដនឹងការសិក្សា ខណៈសិស្សមួយចំនួនអន់ចិត្ដដោយសារតែសាលារបស់ខ្លួនមិនទាន់រៀបចំរួចរាល់ដើម្បីចូលរៀន។
លោក សុខ លូ អភិបាលខេត្ដបាត់ដំបង នៅក្នុងពិធីជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មេឃុំ និងកងកម្លាំង ប្រដាប់អាវុធ នៃស្រុកមោងឬស្សីកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបថត បាន ធារ៉ា

លោកអភិបាលខេត្ដបាត់ដំបងព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះ មន្ត្រីដែលពាក់ព័ន្ធការ ទិញ-លក់ដីរដ្ឋ

បាត់ដំបង៖ លោក សុខ លូ អភិបាលខេត្ដបាត់ដំបង ព្រមាន​​ចាត់វិធានការផ្លូវច្បាប់​ចំពោះ​មន្ត្រីទាំងឡាយ​ណា​ដែល​ពាក់ព័ន្ធនឹងការទិញ-លក់ ដីរដ្ឋ និងទន្រ្ទានដីព្រៃលិចទឹក ឲ្យទៅបុគ្គលឯក​ជន​គ្រប់​គ្រង​។
លោក សុខ លូ អភិបាលខេត្ដបាត់ដំបង ដឹកនាំកិច្ចប្រជុំដើម្បីរៀបចំសណ្តាប់ធ្នាប់សាធរណៈក្នុងក្រុងបាត់ដំបង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

អភិបាលខេត្ដបាត់ដំបងនឹងបញ្ជូនជនវិកលចរិកនិងជនអនាថាទៅមណ្ឌលស្ដានីតិសម្បទាដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈ

បាត់ដំបង៖ លោក សុខ លូ អភិបាលខេត្ដបាត់ដំបង ដែលទើបតែងតាំងនាពេលថ្មីៗនេះ នឹង​រៀបចំសណ្ដាប់ធ្នាប់ទីសាធារណៈឱ្យបានល្អប្រសើរឡើងវិញ ដោយប្រមូលជនវិកលចរិក និងជនអនាថា នៅតាមទីសាធារណៈ ក្នុងក្រុងបាត់ដំបង ទៅព្យាបាលតាមមណ្ឌលស្ដានីតិសម្បទារដ្ឋ និងអង្គការដៃគូនានានៅក្នុងខេត្ដ។
អនុវិទ្យល័យមោងឬស្សី ក្នុងខេត្តបាត់ដំបង ដែលប្រើសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាល ប៉ុន្តែមណ្ឌលនេះនឹងរំសាយក្នុងពេលឆាប់ៗនេះដើម្បីបើកដំណើរការសាលាឡើងវិញ។ រូបថតដោយ បាន ធារ៉ា

ពលរដ្ឋក្នុងស្រុកមោងឬស្សីមិនពេញចិត្ដនឹងវិធានការឲ្យអ្នកជំងឺកូវីដ១៩ ទៅសម្រាកព្យាបាលនៅតាមផ្ទះ និងនៅមណ្ឌលជាយដែន

បាត់ដំបង៖ ពលរដ្ឋមួយចំនួនធំដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ១៩កម្រិតស្រាលនៅក្នុងអនុវិទ្យាល័យមោងឬស្សី ស្ថិតក្នុងស្រុកមោងឬស្សីខេត្ដបាត់ដំបង សម្តែងការមិនពេញចិត្ដចំពោះវិធានការថ្មីដែលតម្រូវ​ឲ្យពលរដ្ឋព្យាបាលជំងឺកូវីដ១៩ នៅតាមផ្ទះ និងអ្នកខ្លះត្រូវបញ្ជូនទៅតាមមណ្ឌលនៅជាយដែន ប្រសិនបើពួកគេ​ចង់ព្យាបាលនៅមណ្ឌល។
គំនរសំរាមដែលបានដាក់រាយប៉ាយនៅទីលានចាក់សំរាមដែលគ្រប់គ្រងដោយក្រុមហ៊ុន ហ្គាអ៊ីយ៉ា(Gaea) ក្នុងខេត្តសៀមរាប។ រូបថត៖ ហ៊ុន ឌីម៉ូ

ពលរដ្ឋនិងអាជ្ញាធរ ស្នើឲ្យមន្ត្រីជំនាញរៀបចំទីលានចាក់សំរាមឲ្យមានលក្ខណៈបច្ចេកទេស ដើម្បីកុំឲ្យប៉ះពាល់សុខភាពពលរដ្ឋ

សៀមរាប៖ ពលរដ្ឋនិងអាជ្ញាធរឃុំត្រពាំងធំ ក្នុងស្រុកបាគង ខេត្តសៀមរាបបានស្នើឲ្យមន្ត្រីជំនាញរៀបចំទីលានចាក់សំរាមដែលគ្រប់គ្រងដោយក្រុមហ៊ុន ហ្គាអ៊ីយ៉ា(Gaea)ឲ្យបានល្អ និងត្រូវតាមបច្ចេកទេស ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ។ ប្រជាពលរដ្ឋរស់នៅភូមិអន្លុងពីរ ឃុំត្រពាំងធំ ដែលជាទីកន្លែងចាក់សំរាម លោកនៅ អៃ បានឲ្យដឹងថា គំនរសំរាមមានក្លិនស្អុយធ្វើឲ្យប៉ះពាល់សុខភាព ជាពិសេសកុមារតូចៗ តែងមានជម្ងឺផ្លូវដង្ហើមជាប្រចាំ។  លោកបានថ្លែងថា៖«ពេលខ្យល់ប៉ើងអី មានសំរាមហើរឡើង ពេលគេដុតសំរាមអីចឹងទៅ ហុយផ្សែង ក្លិនខ្លាំង ចង់ឲ្យគេគ្រប់គ្រងឲ្យបានល្អបើលុបបណ្តោយ ឈប់ចាក់ល្អ»។ លោកបន្តថា វាប៉ះពាល់សុខភាពខ្លាំងណាស់ព្រះវាមានក្លិនស្អុយ…

សិស្សជាប់បាក់ឌុប២០២០ បន្តពុះពារសិក្សា នាបរិបទកូវីដ-១៩

ភ្នំពេញ៖ សិស្សានុសិស្សដែលបានប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយស្វ័យប្រវត្តិ ឆ្នាំសិក្សា២០១៩-២០២០ ហាក់បង្ហាញក្ដីបារម្ភ និងទុក្ខកង្វល់ ចំពោះការសិក្សារបស់ពួកគេនៅសាកលវិទ្យាល័យ ជាពិសេសបាត់បង់ឱកាសផ្សេងៗ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម