ក្រសួងរៀបចំដែនដីផ្ទេរមុខតំណែងថ្នាក់ដឹកនាំមន្ទីរជាច្រើនរូប បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតពាក់ព័ន្ធអំពើពុករលួយ
ក្រសួងរៀបចំដែនដីបានសម្រេចផ្ទេរលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ និងអនុប្រធានមន្ទីរចំនួន៥រូប រួមទាំងប្រធានការិយាល័យ២រូបទៀតឱ្យមក បម្រើការងារនៅទីស្ដីការក្រសួងដែនដីវិញ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការស៊ើបអង្កេតមានរយៈពេលជាង១ខែ ពាក់ព័ន្ធនឹងបណ្ដឹងនៃមន្រ្តីក្រោមឱវាទដែលចោទលោក ណារិទ្ធ ថាបានប្រព្រឹត្តអំពើពុករលួយ។