សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

សមត្ថកិច្ចកំពុងព្យាយាមពន្លត់អគ្គិភ័យដែលឆាបឆេះនៅឃ្លាំងផ្ទុកសារធាតុគីមីរបស់រោងចក្រយីដា នៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។ (រូបភាព៖ រដ្ឋបាលស្រុកកៀនស្វាយ)

កម្មការិនីម្នាក់ស្លាប់ ខណៈកម្មករ១១នាក់ទៀតរងរបួសដោយសារអគ្គិភ័យឆេះរោងចក្រនៅខេត្តកណ្ដាល

យ៉ាងហោចណាស់កម្មការិនីមួយរូបបានស្លាប់ និងកម្មករចំនួន១១នាក់ទៀតរងរបួសស្រាល​ដោយ​សារតែ​អគ្គិភ័យ​ឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់មាន​ឈ្មោះ​ថា​«យីដា»​នៅ​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ ខែមករានេះ ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ​ ខេត្តកណ្ដាល​។

បុគ្គលិក​​កាស៊ីណូ​​ណាហ្គាវើល​​ដាក់ញត្តិ​​ស្នើ​​សុំ​​ប្រាក់​ឧបត្ថម្ភ​​ពី​​រដ្ឋាភិបាល​​

បុគ្គលិក​កាស៊ីណូ​ណាហ្គាវើល​ជាង​២០០​នាក់​បាន​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ​ដើម្បី​ស្នើ​សុំប្រាក់​ឧបត្ថម្ភ​៤០​ដុល្លារ​ក្នុង​មួយ​ខែ​ដោយសារ​តែ​ឧស្សាហកម្ម​សេវាកម្សាន្ត​នៅ​តែ​បិទ​ទ្វារ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវី​ដ​១៩​ ​។

បុគ្គលិក​​ធ្វើការ​​ក្នុង​​វិស័យ​​សេវា​​កម្សាន្ត​​ស្នើ​​សុំ​​​ជា​​ថ្មី​​ឱ្យ​​រដ្ឋ​​ជួយ​​ឧបត្ថម្ភ​​

អ៊ុំ​ ម៉ានិត​ អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករ ​ចំណី​អាហារ​និងសេវាកម្ម​កម្ពុជា​​ (CFSWF) បាន​ដឹកនាំ​ក្រុម​បុគ្គលិក​សេវា​កម្សាន្ត​ទាំង​នោះ​ទៅ​ក្រសួង​ការងារ​ដើម្បី​ដាក់​ញត្តិ​ដែល​ត្រូវ​បាន​ផ្តិត​មេដៃ​ដោយ​បុគ្គលិក​ចំនួន​ ៩៩​នាក់​ ដោយ​អំពាវនាវ​ឱ្យ​ក្រសួង​ការងារ​ផ្តល់​ថវិកាជួយសង្រ្គោះដល់ពួកគេ។

ពលរដ្ឋ​កម្ពុជា​ត្រលប់​មក​ពី​ថៃ​វិញ​ព្រោះ​តម្រូវ​​ការងារ​មាន​តិច​

ពេល​សម្លេង​ទូរសព្ទ​ហៅ​ចូល​មក​អ្នក​ស្រី​ នួន​ សារឿន​ កូន​ប្រុស​តូច​របស់​គាត់​បាន​លើក​វា​ហើយ​ក៏​បាន​ហុច​ទៅ​ឱ្យ​​អ្នក​ស្រី ​ខណៈ​ដែល​សមាជិក​ដទៃ​ទៀត​ក្នង​គ្រួសារ​ជជែក​គ្នា​លឺៗ​នៅ​ក្នុង​ផ្ទះ​របស់​អ្នកស្រី​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​។

ក្រុម​និយោជក​ផលិត​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​អំពាវនាវ​ឱ្យ​ពន្យា​ពេល​ព្យួរ​ EBA

សមាគម​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ ផលិត​ស្បែកជើ​ង​ និង​ក្រុម​អ្នក​ជំនួញ​អឺរ៉ុប​នៅ​កម្ពុជា​ បាន​​អំពាវ​នាវ​ឱ្យ​សហភាព​អឺរ៉ុប​ពន្យា​ពេល​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ពី​កម្ពុជា​ ដោយ​លើក​ហេតុ​ផល​ថា​វិបត្តិ​កូវីដ​១៩​កំពុង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​។

វិស័យ​ទេសចរណ៍​កម្ពុជា​រង​វិបត្តិ ​ក្រោយ​មាន​វិធានការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ដោយ​សារ​ជំងឺ​កូវីដ១៩

ចំនួន​អ្នក​ទេសចរ​មក​លេង​ខេត្ត​សៀមរាប​បាន​ធ្លាក់ចុះ​ប្រមាណ​ ៦០​ភាគរយ​​ក្នុង​រយៈពេល​ប្រាំ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២០ ធៀប​នឹង​ឆ្នាំ​មុន ដោយសារ​​វិធានការ​រឹតត្បិត​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ដោយ​មាន​អ្នក​ទេសចរ​បរទេស​ចំនួន​តែ​ប្រាំបី​នាក់​ប៉ុណ្ណោះ​បាន​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​អំឡុងពេល​ពិធី​​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ។

យុវជន ​៦​​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ក្រោយ​ធ្វើ​បាតុកម្ម​ជុំវិញ​រឿង​បំណុល​មីក្រូហិរញ្ញ​វត្ថុ​

ក្រុម​យុវជន​៦​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​នគរបាល​ខេត្ត​បាត់​ដំបង​កាល​ពី​សប្តាហ៍​មុន​ បន្ទាប់​ពីពួក​គេ​បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​សាខា​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​២​កន្លែង​ ដែល​ពួក​គេ​បាន​ចោទ​ប្រកាន់​ថា​មិន​បាន​យក​ចិត្ត​ទុក​ដា​ក់​ចំពោះ​សំណើ​ពន្យា​ពេល​សង​កម្ចី​មី​ក្រូ​ហិរញ្ញ​វត្ថុ​អំឡុង​ពេល​មា​​ន​វិបត្តិ​កូវីដ​១៩​។

នៅក្នុង​វិស័យ​ជាច្រើន៖ ជំងឺ​ឆ្លងរាតត្បាត​កូវីដ១៩ ​បាន​ធ្វើ​ឲ្យ​កម្មករ​ជំពាក់​បំណុល

នៅគ្រា​ដែល​ ហៃ សុភាព មានអារម្មណ៍ថា ការងាររបស់នាង​មាន​សុវត្ថិភាព​នៅ​ក្នុង​កាស៊ីណូ​ ណាហ្គាវើលដ៍ (NagaWorld) កាលពីពីរបីឆ្នាំមុន ហើយក៏​បាន​សម្រេចចិត្ត​ទិញផ្ទះរួមគ្នាជាមួយស្វាមី ដោយសង​បំណុល​ដែលជំពាក់ធនាគារ​ចំនួន ៤ម៉ឺនដុល្លារ គឺ​វាច្រើន​លើសលប់ស្រាប់ទៅហើយ ប៉ុន្តែ វាជាការចំណាយ​ដែល​អាចគ្រប់គ្រង​បាន ។

កម្មករកាត់ដេរជិត ១សែននាក់ត្រូវព្យួរការងារ ខណៈដែល​ការបញ្ជាទិញ​ធ្លាក់​ចុះ​ពាក់កណ្ដាល

រោងចក្រកាត់ដេរជាង១៣០ នៅក្នុងប្រទេស​កម្ពុជា​បាន​ព្យួរប្រតិបត្តិការរបស់ខ្លួន​ នៅចំពេល​ដែល​សេដ្ឋកិច្ច​ពិភពលោក​កំពុងធ្លាក់ចុះដោយសារវិបត្តិជំងឺ​រាតត្បាត​ កូវីដ១៩ ដែល​បណ្ដាល​ឲ្យ​កម្មករ​ជិត ១សែននាក់គ្មានការងារធ្វើ និង​រស់នៅពឹងផ្អែកលើ​ប្រាក់ឧបត្ថម្ភបន្តិចបន្តួច​បណ្ដោះអាសន្ន ចំនួន ៧០ដុល្លារក្នុងមួយខែ ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម