សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

ខ្លោងទ្វារចូលមណ្ឌលអប់រំកែប្រែទី១ ក្នុងរាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ (ខេមបូចា/ ព្រីង សំរាំង)

របាយការណ៍សង្គមស៊ីវិលបង្ហាញថាចំនួនកុមារជាប់ឃុំឃាំងមានការកើនឡើង

សង្គម​ស៊ីវិល​ថា «ចំនួន​អនីតិជនជាប់​ឃុំ​កើន​ឡើង​» ​នៅ​​តាម​ពន្ធនាគារ​ភាគ​ច្រើន​ដែល​នេះជា​ «អត្រាគួរ​ឱ្យ​ព្រួយបារម្ភ»។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ​។​
ផ្ទះបាក់ស្រុតចូលទន្លេបាសាក់ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ រូបភាពថតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ពលរដ្ឋរងគ្រោះដោយសារបាក់ស្រុតចូលទន្លេក្នុងខេត្តកណ្តាលស្នើ​ឱ្យ​អាជ្ញាធរជួយពន្លឿនដំណោះស្រាយ

ប្រជាពលរដ្ឋសំណូមពរដល់​អាជ្ញាធរជួយពន្លឿនការដោះស្រាយ ខណៈពេល​ដែលពលរដ្ឋ​កំពុង​ជួបផលប៉ះពាល់ជីវភាព​ប្រចាំថ្ងៃក្រោយពីផ្ទះពួកគាត់បានខូចខាតដោយសារ​បាក់​ស្រុត​ចូលទន្លេកាលពីចុងខែមេសា ហើយពួកគាត់មិនទាន់ទទួលបាន​ដំណោះ​ស្រាយ​នៅ​ឡើយ។
តំណាងសហជីពកំពុងឈរសម្ដែងមតិមុខក្រុមហ៊ុន Adidas ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ រាជធានីភ្នំពេញ ដើម្បីជំរុញឱ្យក្រុមហ៊ុនធំនៅក្រៅប្រទេស ដោះស្រាយនូវទុក្ខលំបាករបស់កម្មករ។ រូបភាពពីហ្វេសប៊ុក លោក ប៉ាវ ស៊ីណា

តំណាងសម្ព័ន្ធសហជីពឯករាជ្យនៅកម្ពុជាស្នើក្រុមហ៊ុន Adidas គិតគូរប្រយោជន៍កម្មករពេលដែលបាត់បង់ការងារ

ក្រុមតំណាងសម្ព័ន្ធសហជីពឯករាជ្យនៅកម្ពុជាប្រមាណ៣០នាក់ បានធ្វើការតវ៉ា​នៅមុខ​ក្រុមហ៊ុន Adidas កណ្ដាលទីក្រុងភ្នំពេញ ដើម្បីជំរុញឱ្យក្រុមហ៊ុនធំនៅក្រៅប្រទេស​ទទួល​ខុសត្រូវលើការបាត់បង់ប្រយោជន៍កម្មករកំឡុងពេលកូវីដ១៩ និងរៀបចំមូលនិធិ​គាំទ្រ​កម្មករ​ពេលក្រុមហ៊ុនបិទទ្វារ ឬមានវិបត្តិសកលនានាកើតឡើង។
ពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលបានចាប់ផ្តើមពីថ្ងៃទី៥ ខែឧសភា ហើយនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ប្រទេសចំនួន១១ ដែលជាប្រទេសសមាជិកអាស៊ានបានបញ្ជូនអត្តពលិករបស់ពួកគេទៅចូលរួមការប្រកួតនេះ។ ខេមបូចា/ ព្រីង សំរាំង

កម្ពុជាឈ្នះមេដាយសរុបបណ្តោះអាសន្នច្រើនជាងគេក្នុងការប្រកួតស៊ីហ្គេមលើកទី៣២

កម្ពុជាសម្រេចបានគោលដៅមួយដ៏អស្ចារ្យដោយទទួលបានមេដាយសរុបបណ្តោះអាសន្ន​ច្រើន​ជាងគេ​ក្នុងការប្រកួតស៊ីហ្គេមលើកទី៣២ ខណៈព្រឹត្តិការណ៍មួយនេះទើបតែ​បើក​ជា​ផ្លូវការបានរយៈពេលជិតមួយសប្តាហ៍។
ព្រះរាជពិធីច្រត់ព្រះនង្គ័លប្រារព្ធនៅទីព្រះស្រែ ក្នុងបរិវេណកីឡដ្ឋាន នៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ ខេត្តកំពង់ធំ។ រូបភាពពីផេក AKP

ប្រផ្នូលក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លបង្ហាញថា ទិន្នផលកសិកម្មក្នុងឆ្នាំនេះនឹងទទួលបានផលខ្ពស់

បន្ទាប់ពីខកខានប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លអស់រយៈពេល៣ឆ្នាំដោយសារបញ្ហាជំងឺកូវីដ-១៩ ចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២២ ឆ្នាំនេះពិធីបានរៀបចំឡើងក្នុងខេត្តកំពង់ធំ ហើយការ​ផ្សង​​ប្រផ្នូល​របស់គោឧសភរាជតាមជំនឿបុរាណបង្ហាញថា ដំណាំកសិកម្មនឹងមានភាព​ល្អ​ប្រសើរ​​ប្រមាណ៩៥ភាគរយ ដោយសារគោឧសភរាជបានបរិភោគស្រូវ ពោត និងសណ្ដែក ច្រើន​ជាង​គេក្នុងចំណោមអាហារទាំង៧មុខ។
អ្នកស្រី ប៉ែន ឡី កំពុងអង្គុយលើរទេះរុញ និងលោក យ៉ូត ឃុន ជាកូនច្បងរបស់អ្នកស្រី ដែលត្រូវឡានបុកបាក់ភ្លៅឈរកាន់ឈើច្រត់ថតពីក្រោយនៅខាងស្តាំ ព្រមទាំងកូនទាំង២នាក់ទៀត។ រូបភាពផ្តល់ឱ្យ

ម្តាយ និងកូនជាពលករខ្មែរនៅថៃធ្លាក់ខ្លួនពិការដេកទ្រាំជាមួយជំងឺព្រោះមិនមានលុយព្យាបាល

អ្នកស្រី ប៉ែន ឡី បានប្រាប់ថា៖ «ដើរអត់កើតទន់ជង្គង់អស់។​ លំបាកណាស់មិនដឹងមាន​អី​មើល​​​ខ្លួនទេ​ដើរ​មិន​រួច​រកអីមិនបានទេសព្វថ្ងៃនេះ​»។​
សកម្មភាពរបស់មន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ ចុះពិនិត្យរៀបចំទិន្នន័យផ្តល់ប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋ រស់នៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ រូបថតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ ខេមបូចា/ ដែន សីមា

ការបែងចែកដីធ្លី និងចុះបញ្ជីដីធ្លីជូនពលរដ្ឋរស់នៅលើកោះរ៉ុងសន្លឹម​បានបិទបញ្ចប់ជាស្ថាពរ

ខេត្តព្រះសីហនុ៖ អាជ្ញាធរក្រុងកោះរ៉ុង បានឱ្យដឹងថា ការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ឈាន​ទៅផ្តល់ប្លង់កម្មសិទ្ធិស្របច្បាប់ ជូនប្រជាពលរដ្ឋរស់នៅលើកោះរ៉ុងមានចំនួន​២១០​ក្បាល​ដី គឺក្រុមការងារ​ជំនាញ​​ស្ថាប័នពាក់ព័ន្ធ បានបិទបញ្ចប់ជាស្ថាពរហើយនៅចុងខែមេសា ឆ្នាំ​២០២៣។
បុរសម្នាក់កំពុងនិយាយទូរស័ព្ទនៅទីសាធារណៈមួយកន្លែងក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។ អាន វិចិត្រ/ ខេមបូចា

អ្នកប្រើប្រាស់ទូរសព្ទមួយចំនួនបារម្ភពីការលួចថតសំឡេងសន្ទនាឯកជនមកផ្សព្វផ្សាយជាសាធារណៈ

អ្នក​ប្រើប្រាស់ទូរសព្ទមួយចំនួន​បារម្ភពីការ​លួចថតសំឡេងសន្ទនាជាលក្ខណៈឯកជន​ ក្រោយ​ពីមានការ​បែក​ធ្លាយសំឡេងទំនាក់ទំនងជាលក្ខណៈឯកជនជាបន្តបន្ទាប់​ហើយករណីខ្លះ​ឈាន​​ដល់ការវាយប្រហារ ឬចោទប្រកាន់ផ្សេងៗ។​
សកម្មភាពប្រធានសន្តិសុខខណ្ឌដូនពេញ លោក គឹម វុត្ថា មកទទួលញត្តិជំនួសមន្ត្រីសាលារាជធានីភ្នំពេញ ដោយសារមន្ត្រីកំពុងជាប់ប្រជុំ។ រូបថតនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ រូបភាពផ្ដល់ឱ្យ

ប្រជាសហគមន៍ដូនឪក្នុងខណ្ឌដង្កោបានដាក់ញត្តិស្នើឱ្យសាលាក្រុងជួយដោះស្រាយបញ្ហាដីធ្លី

ប្រជាពលរដ្ឋប្រមាណជិត៨០នាក់តំណាងឱ្យ៥៦គ្រួសារក្នុងសហគមន៍ដូនឪ សង្កាត់​ជើងឯក ខណ្ឌដង្កោ ដែលកំពុង​បារម្ភ​ពីការ​បណ្តេញ​ចេញ បាន​ជំរុញឱ្យអាជ្ញាធររាជធានីភ្នំពេញ​ជួយ​ពន្លឿនការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិដីធ្លី​ និងការអភិវឌ្ឍនៅនឹងកន្លែង​។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម