សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

ប៉ាណូផ្សាយពាណិជ្ចកម្មគ្រឿងស្រវឹង ត្រូវបានដាក់បង្ហាញនៅតាមផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ក្រសួងពីរប្រកាសពីផលប៉ះពាល់នៃការផ្សព្វផ្សាយនិងប្រើ​ប្រាស់គ្រឿងស្រវឹង ក្រោយកម្មវិធីទូរទស្សន៍មួយលើកទឹកចិត្តឱ្យយុវជន​ផឹកស្រា

ក្រសួងចំនួនពីរបានជូនដំណឹងដល់ប្រព័ន្ធផ្សាព្វផ្សាយដែលផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ត្រូវ​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នៃ​គោលការណ៍​​ដែល​​បានចេញផ្សាយ និងផលប៉ះពាល់ពីការប្រើ​ប្រាស់គ្រឿងស្រវឹង ការណ៍នេះ​បន្ទាប់ពី​​​មាន​ទូរទស្សន៍​មួយ​បង្ហាញ​សកម្មភាពយុវជនផឹកស្រា។

ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ជីវភាព​កើន​ឡើង​ ​ខណៈ​មាន​ការ​រឹតត្បិត​សកម្មភាព​សង្គម​ដោយ​សារ​វីរុស​កូរ៉ូណា

រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឲ្យ​បិទ​ក្លឹប​ខារ៉ា​អូខេ​ ​និង​រោង​ភាពយន្ត​ទាំងអស់​នៅ​ក្នុង​ប្រទេស​ ​ខណៈ​ពេល​មានការ​កើន​ឡើង​នូវ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ ​ដោយ​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ការ​បាត់បង់​ការងារ​ក្នុង​ចំណោម​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​សេវា​កម្សាន្ត​។​

ចំនួន​កូដកម្មនិង​បាតុកម្ម​កើន​ឡើង ប៉ុន្តែ​សហជីព​ថា ការ​រឹត​ត្បិត​នៅ​តែ​បន្ត​មាន​

ចំនួន​កូដកម្ម និង​បាតុកម្ម​បាន​កើន​ឡើង​យ៉ាង​គំហុក​នៅ​ឆ្នាំ​២០១៩ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​​មួយ​របស់​ក្រសួង​ការងារ។ ប៉ុន្តែ​ក្រុម​សហជីព​និយាយ​ថា ការ​កើន​ឡើង​នេះ​គឺ​កើត​ឡើង​ស្រប​ពេល​មាន​ការ​រឹតត្បិត​ប្រឆាំង​នឹង​កម្មករ ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ការ​រៀបចំ​​ដោយ​សេរី។
Factory's workers

ក្រសួង​ការងារ​៖​ ​រោងចក្រ​ចំនួន​ ​២០០​ ​អាច​ផ្អាក​ដំណើរ​ការ​

រោងចក្រ​ចំនួន​២​០​០​ ​អាច​ផ្អាក​ផលិតកម្ម​នៅ​ខែ​មីនា​នេះ​ ​ដោយ​សារ​តែ​កង្វះ​ខាត​វត្ថុ​ធាតុ​ដើម​នាំ​ចូល​ពី​ប្រទេស​ចិន​។​ ​នេះ​បើ​យោង​ទៅ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​។​

រោងចក្រ​កាត់ដេរ​កាត់​បន្ថយ​ម៉ោង​ធ្វើ​ការ​បន្ថែម​របស់​កម្មករ

កម្មករ​រោចក្រ​កាត់ដេរ​កំពុង​ប្រឈម​នឹង​ការ​កាត់​បន្ថយ​ម៉ោង​ធ្វើ​ការ​ ខណៈ​ពេល​មាន​ការ​ភ័យខ្លាច​វីរុស​កូរ៉ូណា​ និង​សេចក្តី​​ប្រកាស​របស់​សហភាព​អឺរ៉ុប​ថា នឹង​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ​មួយ​ផ្នែក​ពី​កម្ពុជា។​

សហជីព​រិះគន់​ការ​ជាប់​គាំង​ក្នុង​ការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​អតីត​មេ​ដឹក​នាំ​សហជីព​លោក​ ​ជា​ ​វិជ្ជា​ ​អំឡុង​ពេល​ប្រារព្ធ​ខួប​​ ១៦​ឆ្នាំ​

កាលពី​ថ្ងៃពុធ​ ​ក្រុម​សហជីព​បាន​រិះគន់​ភាព​អសកម្ម​របស់​គណៈកម្មការ​មួយ​ ​ដែល​រដ្ឋាភិបាល​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២​០​១​៧​ ​ជា​ផ្នែក​មួយ​ដើម្បី​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព​ការងារ​លោក​ ​ជា​ ​វិជ្ជា​ ​ខណៈ​ពេល​ពួកគេ​ប្រមូលផ្តុំ​សមាជិក​សហជីព​និង​បុគ្គលិក​សិទ្ធិមនុស្ស​ ​ប្រារព្ធ​ខួប​១​៦​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក​។​

​ក្រុមហ៊ុន​ណាហ្គាវើលដ៍​យល់ព្រម​ទទួល​យក​តំណាង​សហជីព​ចូល​ធ្វើការ​វិញ​និង​តំឡើង​ប្រាក់ឈ្នួល​ដល់​បុគ្គលិក​

កាលពី​រសៀល​ថ្ងៃសុក្រ​ ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​បាន​យល់ព្រម​ទទួលយក​តំណាង​សហជីព​ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​ចូល​ធ្វើការ​វិញ​ ​និង​តំ​ឡើង​ប្រាក់ឈ្នួល​ចន្លោះ​ពី​ ១​៨​ ​ទៅ​ ៣​០​ភាគរយ​ដល់​បុគ្គលិក​ទាំងអស់​ ​បន្ទាប់ពី​ពួកគេ​ធ្វើ​កូដកម្ម​អស់​រយៈពេល​ពីរ​ថ្ងៃ​។​

សហជីព​ទទូច​ឲ្យ​មាន​ការ​ពង្រឹង​បទដ្ឋាន​សាងសង់​តឹងរ៉ឹង​ជាង​មុន​ ​បន្ទាប់​ពី​មាន​មនុស្ស​ ​៣៦​នាក់​ទៀត​ស្លាប់​ដោយ​សារ​ការ​បាក់​រលំ​អគារ​

​កាលពី​ថ្ងៃពុធ​ ​ក្រុម​សហជីព​ការងារ​បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​ឲ្យ​ពង្រឹង​បទដ្ឋាន​សាងសង់​ឲ្យបាន​តឹងរ៉ឹង​ជាង​នេះ​ ​ដើម្បី​ទប់​ស្កាត់​សោកនាដកម្ម​នា​ពេល​អនាគត​ ​ដូចជា​ករណី​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប​ដែល​បណ្តាលឲ្យ​មនុស្ស​ ៣​៦​នាក់​ស្លាប់​កន្លងមក​នេះ​។​

​កិច្ច​ប្រឹងប្រែង​​ជួយ​សង្គ្រោះ​​បាន​បញ្ចប់​​ខណៈ​មនុស្ស​ ​៣​៦​នាក់​​ស្លាប់​​រួម​ទាំង​​កុមារ​​ ៦​​នាក់​​បន្ទាប់​​ពី​ការ​បាក់​​រំលំ​ អគារ​​នៅ​ខេត្ត​កែប​

កិច្ចប្រឹងប្រែង​ជួយសង្គ្រោះ​ត្រូវ​បាន​បញ្ចប់​នៅមុន​ថ្ងៃត្រង់​កាលពី​ថ្ងៃអាទិត្យ​ដោយក្រុម​ជួយសង្គ្រោះ​បាន​រក​ឃើញ​សាកសព​៣​៦​នាក់​ពី​គំនរ​បាក់បែក​នៃ​អគារ​ដែល​ដួល​រ​លំនៅ​ក្រុង​កែប​ ​ខណៈ​អ្នកនៅរស់​រាន​មានជីវិត​២​៣​នាក់​ត្រូវ​បាន​បញ្ចូន​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​។​

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម