សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

លោក ជា មុនី ប្អូនប្រុសរបស់មេដឹកនាំសហជីព ជា វិជ្ជា ថ្លែងនៅក្នុងពិធីប្រារព្ធខួបទី២០នៃមរណភាពរបស់លោក ជា វិជ្ជា នៅរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

កម្មករ កម្មការិនីប្រារព្ធខួប២០ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា និងស្នើឱ្យកសាងស្ដូបនិមិត្តរូបដើម្បីបញ្ចប់និទណ្ឌភាព

កម្មករ កម្មការិនី តំណាងសហជីព និង​​សង្គមស៊ីវិល ព្រមទាំង​សាច់ញាតិជាច្រើននាក់បាន​​ជួប​ជុំ​​គ្នានៅមុខរូបសំណាករបស់​លោក ជា វិជ្ជា កាលពីថ្ងៃចន្ទ ដើម្បីប្រារព្ធខួប២០ឆ្នាំ​​នៃ​ការ​បាញ់​សម្លាប់រូបលោក នៅក្បែរវត្តលង្កា នៅឆ្នាំ​២០០៤។ កម្មវិធីបានប្រព្រឹត្តទៅនៅ​មិន​ឆ្ងាយ​ប៉ុន្មានពី​ទីកន្លែង​ដែល​លោក ជា វិជ្ជា ត្រូវបាន​ឃាតក​បាញ់សម្លាប់ មានការនិមន្តចូលរួម​ពីព្រះសង្ឃ​ធ្វើ​ពិធីសូត្រមន្ត​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា។

មន្ទីរការងារខេត្តសៀមរាបព្រមានមេដឹកនាំសហជីពជុំវិញការតវ៉ា

មន្ទីរការងារ​ខេត្តសៀមរាប​កាលពីថ្ងៃទី​៦ខែសីហា​ បាន​ព្រមាន​មេដឹកនាំ​​សហជីព​ការងារ​ចំនួន​ពីរ​រូបថា ពួកគេ​បាន​រំលោភច្បាប់​សហជីព​ដោយ​រៀប​ចំ​ការតវ៉ា​នៅសណ្ឋាគារ ឡឺ ម៉េរីឌាន អង្គរ​ ដែលកំពុង​ជាប់គាំងក្នុង​ជម្លោះការ​ងារ​ចាប់តាំងពី​មាន​ការ​បណ្តេញ​បុគ្គលិក​ជា​សកម្មជនសហជីព​បីរូប​​កាល​ពីខែ​កក្កដា​។

សមត្ថកិច្ចរារាំងកម្មករ​កាត់​ដេរ​មិន​ឲ្យ​យកញត្តិ​ទៅ​ដាក់​នៅ​គេហដ្ឋាន លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

សមត្ថកិច្ច និង​សន្តិសុខ នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បាន​រារាំង​កម្មករ​កាត់​ដេរ​ប្រហែល​១០០នាក់​ មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដើម្បី​ដាក់​ញត្តិ​ស្វែង​រក​កិច្ច​អន្តរា​គមន៍​បន្ទាប់​ពី​រោង​ចក្រ​របស់​ពួកគេ​បាន​បិទ​ទ្វារ​ដោយ​មិន​បាន​ផ្ដល់​សំណង​អ្វីទាំង​អស់។

សកម្មជន​បរិស្ថាន​ដាក់​ពាក្យ​ប្តឹង​មន្ត្រី​មូលដ្ឋាន​​ និង​អ្នក​ភូមិ​មួយ​ចំនួន​ពី​បទ​បង្ក​ហិង្សា​និង​គំរាម​កំហែង​

​សកម្មជន​បរិស្ថាន​ម្នាក់​នៅ​ខេត្ត​រតនគិរី​បាន​ដាក់ពាក្យ​ប្តឹង​មន្ត្រី​មូលដ្ឋាន​ប្រាំមួយ​រូប​ និង​អ្នកភូមិ​១​០​នាក់​ផ្សេងទៀត​ ​ដែល​តាម​ចោទ​ថា​ ​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ ​គំរាម​ឲ្យ​ដក​ពាក្យបណ្តឹង ​និង​គំរាមកំហែង​ ​នឹង​សម្លាប់​លោក​។​

​ចម្ងល់​ជុំវិញ​ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ឲ្យ​ពលករ​ចំណាកស្រុក​ងាក​មក​ធ្វើ​កសិកម្ម​ និង​ចិញ្ចឹម​សត្វ​

​លោក​ ​ប៉ៃ​ ​ពន់​ ​មាន​អារម្មណ៍​សប្បាយចិត្ត​មែនទែន​នៅ​ពេល​លោក​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ចប្រជុំ​មួយ​កាលពី​ខែ​ឧសភា​ ​ស្តីពី​ឱកាស​ការងារ​ថ្មី​នៅ​សាលាឃុំ​កន្ទ្រាំង​ ​ក្នុងស្រុក​ប្រាសាទ​បាគង​ ​ខេត្ត​សៀមរាប​ ​បន្ទាប់ពី​លោក​វិលត្រឡប់​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា​វិញ​ ​ចាប់តាំង​ពី​ពេល​ថៃ​ចាប់ផ្តើម​បិទ​ប្រទេស​ដោយសារ​វី​រុ​ស​កូ​វី​ដ​១​៩​ ​កាលពី​ពីរ​ខែ​មុននេះ​។​

​ខណៈ​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ កម្មករ​កាត់ដេរ​រាប់ពាន់​នាក់​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់ឈ្នួល​

នៅ​ឆ្នាំ​នេះ កម្មករ​រាប់ពាន់​នាក់​នៅ​រោងចក្រ​សម្លៀក​បំពាក់ និង​ស្បែកជើង​ចំនួន១២ដែល​បិទទ្វារ បាន​ធ្វើការ​តវ៉ា​​ បន្ទាប់​ពី​ម្ចាស់រោងចក្រ​ខកខាន​បង់ថ្លៃ​ប្រាក់ខែ និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ ដែល​រោងចក្រ​បាន​ជំពាក់ ខណៈ​​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ជា​សាកល បាន​បង្ក​ឲ្យ​រោងចក្រ​ចំនួន​រាប់រយ​ផ្អាក​ដំណើរការ។

សង្គម​ស៊ីវិល​អំពាវនាវ​លើក​ចុង​ក្រោយ​សម្រាប់​វិសោធនម្ម​ច្បាប់​ស្ដីពី​សមាគម និងអង្គការ​មិនមែន​រដ្ឋាភិបាល ខណៈ​សកម្មភាព​របស់​ខ្លួន​កំពុង​មាន​ការ​រឹត​ត្បិត

អង្គការ​សង្គម​ស៊ីវិល​បាន​អះ​អាង​ថា​សេរី​ភាព​នៃ​ការ​ជួបជុំ​របស់​ពួកគេ​ត្រូវ​បាន​រឹតត្បិត​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ ខណៈ​ការ​ធ្វើ​វិសោធ​នកម្ម​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ហៅ​កាត់​ថា​ Lango ត្រូវ​ក្រុម​ការងារ​រដ្ឋាភិបាល​លើក​យក​មក​ពិភាក្សា​នៅ​ក្នុង​សប្ដាហ៍​នេះ។

តុលាការ​កំពូល​ឱ្យ​តុលាការ​ថ្នាក់​ក្រោម​ជំនុំ​ជម្រះ​រឿង​ក្តី​លោក រ៉ាត់ រត្នមុនី ឡើងវិញ

តុលាការ​កំពូល​នៅ​ថ្ងៃ​ទី​ ១៥ ខែ​កក្កដា​បាន​សម្រេចបញ្ជូន​សំណុំ​រឿង​អ្នក​បក​ប្រែ​ឱ្យ​សារព័ត៌មាន​រុស្ស៊ី​RT​ លោក​ រ៉ាត់​ រត្នមុនី​ ឱ្យ​កាត់​សេចក្តី​​ឡើង​វិញ​ បន្ទាប់​ពី​រក​ឃើញ​ថាសេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ដែលតម្តល់​​ការផ្តន្ទាទោស​គាត់​ពីបទញុះ​ញង់គឺមិនត្រឹមត្រូវ។

កម្មករមិនទទួលបានប្រាក់ឈ្នួលខណៈវិស័យសំណង់ធ្លាក់ចុះ​

កម្មករ​ជាង​៤០​នាក់​បាន​ធ្វើ​ការតវ៉ា​នៅ​សប្តាហ៍​នេះ​ប​ន្ទាប់​ពី​ធ្វើការ​មិន​ទទួល​បាន​ប្រាក់​ឈ្នួលជា​ច្រើន​ខែ កំឡុងពេលបំពេញការងារនៅការដ្ឋានផ្សារទំនើប DNC Mall ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ​ដែលជាឧទាហរណ៍មួយនៃផលប៉ះពាល់បណ្តាលមកពីការធ្លាក់ចុះនៃសេដ្ឋកិច្ចមកលើកម្មករសំណង់។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម