សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ខេមបូចា ព័ត៌មាន

លោក ហ៊ុន ម៉ានី ទៅដល់រដ្ឋសភាសម្រាប់កិច្ចប្រជុំលើកទី១ សម្រាប់រដ្ឋាភិបាលថ្មី នៅរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

រដ្ឋសភានឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រីនៅសប្តាហ៍ក្រោយ

រដ្ឋសភានឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងរដ្ឋមន្ត្រីក្រសួងមុខងារ​សាធារណៈ លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសពៅ​អតីតនាយករដ្ឋមន្ត្រី ឱ្យក្លាយជាឧបនាយករដ្ឋមន្ត្រី នៅថ្ងៃ​ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤​​ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា។

ព្យុះថ្មីអាចនឹងធ្វើ​ឲ្យ​ស្ថានភាពទឹកជំនន់​កាន់តែអាក្រក់ ខណៈពលរដ្ឋរាប់ពាន់គ្រួសារត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព

គេរំពឹងថា នឹងមាន​ភ្លៀងធ្លាក់ច្រើនទៀតនៅចុងសប្តាហ៍​នេះ​នៅពេលដែល​ព្យុះត្រូពិចមកដល់ប្រទេសកម្ពុជា​ ហើយវានឹងធ្វើឲ្យ​ស្ថានភាព​ទឹកជំនន់កាន់តែអាក្រក់ជាងនេះ​ បន្ទាប់ពី​ជំនន់ទឹកភ្លៀងបាន​សម្លាប់មនុស្ស្១៨នាក់និង​បង្ខំឲ្យ​ពលរដ្ឋជាងពីរម៉ឺន​ប្រាំពាន់នាក់ផ្សេងទៀតជម្លៀសទៅរកទីទួលសុវត្ថិភាព​ក្នុង​១៩​ខេត្ត​ ចាប់តាំងពី​ដើម​ខែ​តុលា។​ នេះបើតាម​របាយការណ៍​របស់​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ។

វិបត្តិកូវីដ ១៩ ធ្វើឲ្យមគ្គុទេសក៍ទេសចរ គ្មានប្រាក់ចំណូលបង់ធនាគារ

«ការបង់លុយធនាគារ ដែលជួបបញ្ហាធ្ងន់ ប្រាក់កម្ចីគេ​ដែលយើង​មិនគិតថា​វិស័យ​ហ្នឹងដួលរលំ អញ្ចឹងដើម្បី​បាន​គេហដ្ឋាននៅ យើងសុខចិត្ត​ខ្ចីលុយធនាគារ​មកទិញផ្ទះ បង់ថ្លៃផ្ទះគេ​ទាំងអស់ បង់ទាំងការ​ទាំងដើម​ចូលធនាគាវិញ អាហ្នឹងវិបត្តិ​ខ្លាំងជាងគេ» នេះគឺជា​ការរៀបរាប់ទុកលំបាក​របស់មគ្គុទេសក៍ម្នាក់​នៅខេត្តសៀមរាប។

​ចម្ងល់​ជុំវិញ​ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ឲ្យ​ពលករ​ចំណាកស្រុក​ងាក​មក​ធ្វើ​កសិកម្ម​ និង​ចិញ្ចឹម​សត្វ​

​លោក​ ​ប៉ៃ​ ​ពន់​ ​មាន​អារម្មណ៍​សប្បាយចិត្ត​មែនទែន​នៅ​ពេល​លោក​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ចប្រជុំ​មួយ​កាលពី​ខែ​ឧសភា​ ​ស្តីពី​ឱកាស​ការងារ​ថ្មី​នៅ​សាលាឃុំ​កន្ទ្រាំង​ ​ក្នុងស្រុក​ប្រាសាទ​បាគង​ ​ខេត្ត​សៀមរាប​ ​បន្ទាប់ពី​លោក​វិលត្រឡប់​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា​វិញ​ ​ចាប់តាំង​ពី​ពេល​ថៃ​ចាប់ផ្តើម​បិទ​ប្រទេស​ដោយសារ​វី​រុ​ស​កូ​វី​ដ​១​៩​ ​កាលពី​ពីរ​ខែ​មុននេះ​។​

​ខណៈ​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ កម្មករ​កាត់ដេរ​រាប់ពាន់​នាក់​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់ឈ្នួល​

នៅ​ឆ្នាំ​នេះ កម្មករ​រាប់ពាន់​នាក់​នៅ​រោងចក្រ​សម្លៀក​បំពាក់ និង​ស្បែកជើង​ចំនួន១២ដែល​បិទទ្វារ បាន​ធ្វើការ​តវ៉ា​​ បន្ទាប់​ពី​ម្ចាស់រោងចក្រ​ខកខាន​បង់ថ្លៃ​ប្រាក់ខែ និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ ដែល​រោងចក្រ​បាន​ជំពាក់ ខណៈ​​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ជា​សាកល បាន​បង្ក​ឲ្យ​រោងចក្រ​ចំនួន​រាប់រយ​ផ្អាក​ដំណើរការ។

ពលរដ្ឋ​កម្ពុជា​ត្រលប់​មក​ពី​ថៃ​វិញ​ព្រោះ​តម្រូវ​​ការងារ​មាន​តិច​

ពេល​សម្លេង​ទូរសព្ទ​ហៅ​ចូល​មក​អ្នក​ស្រី​ នួន​ សារឿន​ កូន​ប្រុស​តូច​របស់​គាត់​បាន​លើក​វា​ហើយ​ក៏​បាន​ហុច​ទៅ​ឱ្យ​​អ្នក​ស្រី ​ខណៈ​ដែល​សមាជិក​ដទៃ​ទៀត​ក្នង​គ្រួសារ​ជជែក​គ្នា​លឺៗ​នៅ​ក្នុង​ផ្ទះ​របស់​អ្នកស្រី​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​។

បុគ្គលិក​នៃ​អតីត​សណ្ឋាគារ​ដែល​ប្រើ​ជា​កន្លែង​ដាក់​ដាច់​ដោយ​ឡែក​សម្រាប់​អ្នក​ជំងឺ​កូវីដ១៩ នាំ​គ្នា​តវ៉ា​ទាមទារ​ប្រាក់ឈ្នួល

អតីត​បុគ្គលិក​ប្រមាណ ៥០នាក់​​នៃអតីត​សណ្ឋាគារ អាំងទ័រកុង​ទីណង់តាល់ នៅរាជធានី​ភ្នំពេញ​ ដែល​ត្រូវ​បាន​លក់ និងបន្ទាប់មក បិទទ្វារ កាលពីឆ្នាំមុន ហើយដែលឥឡូវនេះ ត្រូវបានគេ​ទុកប្រើប្រាស់​ជា​សាល​មន្ទីរពេទ្យ​សម្រាប់​អ្នកឆ្លង​វីរុស​កូវីដ១៩ បាននាំគ្នា​តវ៉ា​នៅខាងក្រៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពីថ្ងៃសុក្រ ដើម្បីទាមទារ​ប្រាក់​ឈ្នួល​និង​អត្ថ​ប្រយោជន៍​ដែល​មិន​ទាន់​បាន​ទូទាត់​សង។

ចំនួន​កូដកម្មនិង​បាតុកម្ម​កើន​ឡើង ប៉ុន្តែ​សហជីព​ថា ការ​រឹត​ត្បិត​នៅ​តែ​បន្ត​មាន​

ចំនួន​កូដកម្ម និង​បាតុកម្ម​បាន​កើន​ឡើង​យ៉ាង​គំហុក​នៅ​ឆ្នាំ​២០១៩ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​​មួយ​របស់​ក្រសួង​ការងារ។ ប៉ុន្តែ​ក្រុម​សហជីព​និយាយ​ថា ការ​កើន​ឡើង​នេះ​គឺ​កើត​ឡើង​ស្រប​ពេល​មាន​ការ​រឹតត្បិត​ប្រឆាំង​នឹង​កម្មករ ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ការ​រៀបចំ​​ដោយ​សេរី។

​កម្មករ​ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​ ​ខណៈ​សេចក្តី​សម្រេច​លើ​ ​EBA​ ​ជិត​មក​ដល់​៖​ ​«​ពួក​យើង​នឹង​មិន​នៅ​ស្ងៀម​នោះ​ទេ​»​

​កម្មករ​រោងចក្រ​កំពុងតែ​ទន្ទឹង​រង់ចាំ​ដោយ​ក្តី​ព្រួយបារម្ភ​នូវ​សេចក្តី​សម្រេច​របស់​សហភាព​អឺរ៉ុប​ជុំវិញ​ការ​ដាក់ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម​មក​លើ​កម្ពុជា​។​ ​ស្រប​ពេល​ដូចគ្នា​នេះ​ ​កម្មករ​ភាគច្រើន​កំពុង​ជាប់​បំណុល​ ​កម្មករ​មួយ​ចំនួន​ត្រូវ​រង​សម្ពាធ​ដោយ​គោល​នយោបាយ​ថ្មី​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ជួយ​កាត់បន្ថយ​ចំណាយ​សម្រាប់​ម្ចាស់​រោងចក្រ​ ​និង​ដំណើរការ​អាជីវកម្ម​ហាក់ដូចជា​ថមថយ​នៅ​តាម​រោងចក្រ​នានា​។

ព័ត៌មានថ្មី

អត្ថបទពេញនិយម