សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ខេមបូចា ព័ត៌មាន

រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងលោក ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។ (រូបភាព៖ រដ្ឋសភា)

រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី

រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងរដ្ឋមន្ត្រីក្រសួងមុខងារ​សាធារណៈ លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសពៅ​អតីតនាយករដ្ឋមន្ត្រី ឱ្យក្លាយជាឧបនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃ​ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤​​ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា។ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភានៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញថា​ រដ្ឋសភា​បានបោះឆ្នោតផ្តល់សេចក្តី​ទុកចិត្ត​លើ​ការតែងតាំងបំពេញ​បន្ថែម​សមាសភាពរាជរដ្ឋាភិបាល​ចំនួន​៣រូប រួមមាន លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រី​ក្រសួងមុខងារ​សាធារណៈ លោក ស្រ៊ី ថាមរុង្គ ជា​ទេសរដ្ឋមន្ត្រី…
អ្នករត់ស៊ីក្លូយកអាហារចេញពីធុងចល័តដើម្បីផ្តល់ឲ្យបុរសម្នាក់នៅក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ស៊ីក្លូបានប្តូរពីដឹកអ្នកដំណើរមកជួយជនក្រីក្រវិញ

ដោយ​ធ្វើ​ដំណើរ​នៅ​លើ​មហាវិថី​​មមាញឹក​មួយ​នៅ​រដ្ឋធានី​ភ្នំពេញ បុរស​វ័យ​ចំណាស់​ម្នាក់​កំពុង​ធាក់​ស៊ីក្លូ​ដោយ​ស្នាម​ញញឹម។ លោក​ ឡេង ផាត​ អាយុ ៦២ឆ្នាំ​បាន​បក់​ដៃ​ទៅ​កាន់​មនុស្ស​មួយ​ក្រុម​ដែល​កំពុង​រង់ចាំ​រូប​លោក​យ៉ាងរីករាយ ទោះ​បីជា​ស៊ីក្លូ​របស់​លោក​មាន​ដាក់​ធុង​មួយ ហើយ​មិនមាន​កន្លែង​សម្រាប់​ដាក់​អ្នក​ដំណើរ​ក៏ដោយ។

សិស្សជាប់បាក់ឌុប២០២០ បន្តពុះពារសិក្សា នាបរិបទកូវីដ-១៩

ភ្នំពេញ៖ សិស្សានុសិស្សដែលបានប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយស្វ័យប្រវត្តិ ឆ្នាំសិក្សា២០១៩-២០២០ ហាក់បង្ហាញក្ដីបារម្ភ និងទុក្ខកង្វល់ ចំពោះការសិក្សារបស់ពួកគេនៅសាកលវិទ្យាល័យ ជាពិសេសបាត់បង់ឱកាសផ្សេងៗ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។
កុមារី២នាក់អានសៀវភៅក្នុងសាលារៀនរបស់ពួកគេនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ រូបថត៖អង្គការទស្សនៈពិភពលោក

បទវិចារណកថា៖ ដំណាក់កាលស្តារឡើងវិញពីជម្ងឺកូវីដ-១៩ និងកុមារនៅកម្ពុជា «ដល់ពេលត្រូវប្រគល់កុមារភាពឱ្យកុមារវិញហើយ»

ការសិក្សាថ្មីៗមួយចំនួន បង្ហាញថាប្រមាណជាជិតមួយឆ្នាំកន្លះ បន្ទាប់ពីករណីទី១នៃជម្ងឺកូវីដ-១៩ត្រូវបាន រកឃើញនៅប្រទេសកម្ពុជា ជំងឺរាតត្បាតសកលនេះបន្តិចម្តងៗបានដកហូតនូវសិទ្ធិជាមូលដ្ឋានដ៏សំខាន់ បំផុតចេញពីកុមារ និងធ្វើឱ្យកុមារភាពរបស់ពួកគេនៅទ្រឹង។ ក្នុងរយៈពេល១៥ ខែដំបូង កុមារត្រូវបានតម្រូវឱ្យនៅផ្ទះដោយសារការបិទសាលារៀន និងការរឹតត្បិតផ្សេងៗទៀតដែលនាំឱ្យបាត់បង់ទម្លាប់ ប្រចាំថ្ងៃ និងឃ្លាតឆ្ងាយពីមិត្តភក្តិ គ្រូ និងសាច់ញាតិ។
ស្រ្តីជនពិការម្នាក់សម្រាកលើរទេះខ្លួននៅតំបន់មាត់ទន្លេក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។ ខេមបូចា/ ព្រីង សំរាំង

ប្រេសិតអង្គការសហប្រជាជាតិ អំពាវនាវឲ្យរដ្ឋាភិបាលកែទម្រង់សេចក្តីព្រាងច្បាប់ការពារជនពិការ

អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិពីររូបបានបង្ហាញការព្រួយបារម្ភជុំវិញសេចក្តីព្រាងច្បាប់លើសិទ្ធិជនពិការនៅកម្ពុជា ដោយនិយាយថា សេចក្តីព្រាងច្បាប់នេះមិនស្របតាមបទដ្ឋានអន្តរជាតិ។
ពលករខ្មែរដែលដឹកមកពីខេត្តជាប់ព្រំដែនត្រៀមវាស់កម្តៅដោយមន្ត្រីសុខាភិបាលខេត្តសៀមរាប មុនពេលដែលបញ្ជូនពួកគេទៅមណ្ឌលចត្តាឡីស័ក។បញ្ញា ឆព័ណ្ណ

អាជ្ញាធរតាមខេត្ត ដាក់ប៉ុស្ដិ៍ត្រួតពិនិត្យ និងវាស់កម្តៅអ្នកដំណើរ

អាជ្ញាធរកម្ពុជាចាប់ផ្តើមត្រួតពិនិត្យអ្នកដំណើរទូទាំងប្រទេស រួមទាំងមានការពិនិត្យសីតុណ្ហភាពលើរាងកាយផង ខណៈការឆ្លងវីរុសកូវីដ១៩ ក្នុងសហគមន៍ទាក់ទងនឹងព្រឹត្តិការណ៍២០ កុម្ភៈ កើនដល់ជិត៥៥០ករណី។
បុរសម្នាក់សម្លឹងមើលពីស្ពានជ្រោយចង្វារទៅតំបន់អភិវឌ្ឍន៍ City Gate របស់ក្រុមហ៊ុន Yuetai ដែលបានជួលពីកំពង់ផែភ្នំពេញ។ ខេមបូចា/ព្រីង សំរាំង

ក្រុមហ៊ុនចិន Yuetai រងការស៊ើបអង្កេតជុំវិញការលក់ដីបន្តនៅតំបន់មាត់ទន្លេនៅក្រុងភ្នំពេញ

ក្រុមហ៊ុនអភិវឌ្ឍន៍ចិនមួយ ដែលគ្រោងនឹងផ្លាស់ប្តូរមុខមាត់តំបន់មាត់ទន្លេភាគខាងជើងក្រុងភ្នំពេញ កំពុងប្រឈមនឹងការស៊ើបអង្កេតជុំវិញការចោទប្រកាន់ថា ក្រុមហ៊ុននេះប៉ុនប៉ុងលក់ដីតម្លៃរាប់លានដុល្លារ ដែលខ្លួនបានជួលពីកំពង់ផែភ្នំពេញដើម្បីអភិវឌ្ឍ ដែលមន្ត្រីនិយាយថានេះអាចនាំឲ្យមានការរំលោភបំពានកិច្ចសន្យា។
សាច់ញាតិរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិត្រូវបានរារាំងមិនឲ្យចូលទៅក្បែរសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ ទីដែលអតីតសមាជិកគណបក្សសង្គ្រោះជាតិកំពុងត្រូវបានជំនុំជម្រះពីបទញុះញង់និងបទក្បត់ជាតិ។ ខេមបូចា/ព្រីង សំរាំង

ព្រះរាជអាជ្ញាចោទប្រកាន់ យុវជនគណបក្សសង្គ្រោះជាតិថា ទទួលការបណ្តុះបណ្តាលឲ្យធ្វើការតវ៉ាតាមបែបក្រុងហុងកុង

ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានអះអាងថា មុនពេលដែលលោក សម រង្ស៊ី គ្រោងវិលត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០១៩ អតីតសមាជិកយុវជនគណបក្សសង្គ្រោះជាតិត្រូវបានបង្រៀនអំពីរបៀបធ្វើបាតុកម្មតាមបែបក្រុងហុងកុងអំឡុងពេលចូលរួមសិក្ខាសាលានៅប្រទេសម៉ាឡេស៊ី។
លោក ភិន សុខភា តំណាងកម្មករនៅរោងចក្រ Dignity Knitter និងCEO Base និយាយទៅកាន់មិត្តរួមការងាររបស់ខ្លួនក្រោយកិច្ចប្រជុំជាមួយអាជ្ញាធរ ពិភាក្សាផែកការផ្ដល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករ បន្ទាប់ពីការដេញថ្លៃលក់សម្ភារាៈរឹបអូសពីរោងចក្រ។ បញ្ញា ឆព័ណ្ណ

កម្មករនៅរោងចក្របិទទ្វារចំនួនពីរក្នុងខេត្តកណ្ដាលនឹងទទួលបានប្រាក់ឈ្នួល បន្ទាប់ពីអាជ្ញាធរលក់សម្ភារៈបានជាង១លានដុល្លារ

អាជ្ញាធរ​ឲ្យ​ដឹងថា​ កម្មករជាង​១០០០​នាក់​​ មកពីរោង​ចក្រ​បិទទ្វារ​ចំនួន​ពីរនឹង​ទទួល​បាន​ប្រាប់សំណង នៅ​ថ្ងៃទី​១២ ខែ​កុម្ភៈ​ ​បន្ទាប់​ពីអាជ្ញាធរ​ស្វែង​រក​អ្នក​ទិញ​សម្ភារៈ​ដែល​រឹប​អូសពី​រោង​ចក្រ និង​លក់​បាន​តម្លៃ​ជាង១​លាន​ដុល្លារ ​បន្ទាប់​ពីកម្មករ​បាន​​រង់ចាំអស់​រយៈពេលជាង​១ឆ្នាំ​​ក្រោយ​​ថៅកែឈប់​បើក​ប្រាក់ខែ និង​បាន​បិទ​រោងច្រ នៅ​ក្នុង​ខេត្ត​កណ្ដាល។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម