សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ឃួន ណារីម​

សមាជិក គ.ជ.ប ចំនួន៩រូប ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសរើសកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ (ហ្វេសប៊ុករបស់រដ្ឋសភា)

រដ្ឋសភាបោះឆ្នោតគាំទ្រតំណាងបួនរូបមកពីគណបក្សហ៊្វុនស៊ិនប៉ិច ជាសមាជិក គ.ជ.ប

កាលពីថ្ងៃពុធ​ រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសមាសភាព សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាណត្តិថ្មីចំនួន៩រូប ខណៈមាន​ការរិះគន់ពីអ្នកសង្កេតការណ៍នយោបាយថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ មិនអព្យាក្រិត្យ ឬគួរឱ្យជឿទុកចិត្តឡើយ​។
គណបក្សមេដឹកនាំគណបក្សលោក ញឹក ប៊ុនឆៃ លោក ម៉ម សូណង់ដូ និង លោក កែម រិទ្ធិសិត បានបង្កើតជាសម្ព័ន្ធគណបក្សរួមគ្នាមួយមុនការបោះឆ្នោតឆ្នាំ ២០២២ និង២០២៣។

គណបក្សតូចបីចងសម្ព័ន្ធគ្នា ដោយរំពឹងថា នឹងក្លាយជាសំឡេងប្រឆាំងចម្បងមួយ

គណបក្សនយោបាយតូចចំនួនបី ដែលមិនបានឈ្នះកៅអីសភាក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៨ បានបង្កើតជាសម្ព័ន្ធមួយមុនការបោះឆ្នោតឆ្នាំ ២០២២ និង២០២៣ ខាងមុខ ដោយរំពឹងថា សេចក្តីសម្រេចនេះនឹងជួយជំរុញដល់លទ្ធភាពទទួលបានកៅអីនៅរដ្ឋសភា។
លោក រ៉ុង ឈុន មេដឹកនាំសហជីពដ៏ល្បីឈ្មោះចាកចេញពីតុលាការកំពូលនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីចូលរួមសវនាការសុំនៅក្រៅឃុំបណ្តោះអាសន្ន។ រូបភាព៖ បញ្ញា ឆព័ណ្ណ

អ្នករាយការណ៍ពិសេសUN រិះគន់រដ្ឋាភិបាលជុំវិញការឃុំខ្លួនជាប្រព័ន្ធ

កាលពីថ្ងៃចន្ទ ក្រុមអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ «ការឃុំខ្លួនជាប្រព័ន្ធ» លើសកម្មជននិងអ្នកការពារសិទ្ធិមនុស្ស ដែលសំដៅដល់ទៅលើការចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីការចាប់លោក រ៉ុង ឈុន ជាមេដឹកនាំសហជីពដ៏ល្បីឈ្មោះដាក់ពន្ធនាគារមក។
លោក រស់ សុឃិត ចាងហ្វាងកាសែតជាតិខ្មែរទៅដល់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ទីដែលលោកត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែពីបទញុះញង់។ រូបភាព៖ បញ្ញា ឆព័ណ្ណ

អ្នកកាសែតម្នាក់ទៀតត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែពីបទញុះញង់

សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក រស់ សុឃិត ចាងហ្វាងកាសែតក្នុងស្រុកឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែពីបទប្រើប្រាស់ពាក្យពេចន៍បែបទាក់ទាញអារម្មណ៍នៅក្នុងសំណេរបង្ហោះតាមហ្វេសប៊ុករិះគន់មន្រ្តីរដ្ឋាភិបាល រួមទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
បុរសម្នាក់កណ្តៀតបាវអង្ករនៅភូមិអុងក្រៅ ទីដែលអ្នកភូមិនឹងត្រូវផ្លាស់ទីលំនៅ ដើម្បីគម្រោងអភិវឌ្ឍមួយពាក់ព័ន្ធនឹងគ្រួសារលោក លី យ៉ុងផាត់ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។

ការព្រួយបារម្ភពីវីរុសកូរ៉ូណា បានបង្អាក់ដំណើរការដោះស្រាយជម្លោះដីធ្លី សម្រាប់ពលរដ្ឋឃុំរាម

ពលរដ្ឋ​​ឃុំ​រាម​មាន​ការ​ព្រួយបារម្ភ​កាល​ពី​ខែ​មុន​ បន្ទាប់​ពី​តំបន់​​ដែល​ពួកគេ​​រស់​នៅ​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​សម្បទាន​ដី​ធ្លី​ចំនួន ៦០០​ហិកតា​ផ្តល់​ទៅ​ឲ្យ​គ្រួសារ​​លោក​ឧកញ៉ា​ លី យ៉ុងផាត់​ ដ៏​មាន​ឥទ្ធិពល។ ​​ដោយ​ក្រឡេក​​មើល​​រឿងរ៉ាវ​ផ្សេងៗ​ពីមុន​ ពលរដ្ឋ​ទាំង​នោះ​ដឹង​ថា មាន​លទ្ធភាព​ខ្ពស់​ដែល​ពួកគេ​អាច​ត្រូវ​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ ហើយ​អាច​ត្រូវ​ជម្លៀស​​ដោយ​បង្ខំ​ក៏​ថា​បាន។ ប៉ុន្តែ​ស្រប​ពេល​​មាន​ដំណឹង​ល្អ​ថា ​ពួកគេ​អាច​​ទទួល​បាន​ដំណោះស្រាយ​​មួយ​ទៅ​លើ​ជម្លោះ​ដីធ្លី​នោះ​ ភូមិ​ចំនួន​បី​ក្នុង​ឃុំ​រាម​ឥឡូវ​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ព្រួយបារម្ភ​ពី​ការ​ចម្លង​វីរុស​កូរ៉ូណា បន្ទាប់​ពី​មន្រ្តី​រដ្ឋាភិបាល ដែល​ត្រូវ​ធ្វើ​ចត្តាឡីស័ក បាន​ធ្វើ​ដំណើរ​ទៅ​ឃុំ​របស់​ពួកគេ​ដែល​​ស្ថិត​ជាប់​បណ្តោយ​មាត់​សមុទ្រ។​ តំណាង​បួន​រូប​សម្រាប់​គ្រួសារ​ចំនួន​៥៩ ដែល​រស់នៅ​ជុំវិញ​បឹង​កោងកាង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ជួប​ជាមួយ​នឹង​ក្រុម​មន្រ្តី​ពី​ក្រុង​ភ្នំពេញ ដែល​ក្នុង​នោះ​រួម​មាន​លោក ​ដួង តារា ​ជំនួយការ​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​។…
ក្រុមសន្តិសុខខណ្ឌរារាំងសមាជិកគ្រួសារនៃអតីតមន្រ្តីគណបក្សសង្គ្រោះជាតិមិនឲ្យដាក់ញត្តិថ្វាយព្រះមហាក្សត្រ នរោត្តមសីហមុនី កាលពីថ្ងៃសុក្រ។ បញ្ញា ឆព័ណ្ណ

ក្រុមគ្រួសាររបស់អតីតសមាជិកគណបក្សសង្គ្រោះជាតិត្រូវបានរារាំងមិនឲ្យដាក់ញត្តិថ្វាយព្រះមហាក្សត្រ

សមាជិកគ្រួសាររបស់អតីតមន្រ្តីបក្សប្រឆាំងត្រូវបានរារាំងមិនឱ្យដាក់ញត្តិថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី ដោយស្នើសុំឲ្យដោះលែងសមាជិកគ្រួសាររបស់ពួកគេ ដែលជាប់ពន្ធនាគាររួមទាំងមនុស្ស ៤ នាក់ដែលត្រូវបានចាប់ខ្លួននៅខាងក្រៅស្ថានទូតចិន អំឡុងបាតុកម្មចំថ្ងៃប្រារព្ធខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ម្ចាស់ស្ថានីយវិទ្យុរិទ្ធិសែន លោក សុខ ឧត្តម ត្រូវប៉ូលិសនាំខ្លួនចេញពីតុលាការខេត្តកំពង់ឆ្នាំងបន្ទាប់ពីសវនាការកាលពីថ្ងៃអង្គារ។ឃួន ណារីម

អ្នកសារព័ត៌មានខេត្តកំពង់ឆ្នាំងមួយរូបបដិសេធបទចោទថាញុះញង់ពលរដ្ឋប្រឆាំងយោធា

ខេត្តកំពង់ឆ្នាំង៖ ម្ចាស់ស្ថានីយវិទ្យុប្រចាំខេត្តកំពង់ឆ្នាំង លោក សុខ ឧត្តម ក្នុងសវនាការកាលពីថ្ងៃអង្គារ បានបដិសេធការចោទប្រកាន់ថាលោកបានញុះញង់ឲ្យប្រជាពលរដ្ឋក្នុងខេត្តនេះប្រឆាំងនឹងក្រុមយោធា ខណៈដែល សាលក្រមសំណុំរឿងរបស់លោកគ្រោងប្រកាសនៅថ្ងៃទី១៧ ខែវិច្ឆិកា ខាងមុខ។
អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិលោក ហូ វ៉ាន់ ដឹកនាំអ្នកគាំទ្រទៅកាន់ព្រះបរមរាជវាំងកាលពីខែឧសភា ឆ្នាំ ២០១៦ ដើម្បីដាក់ញត្តិអំពាវនាវឲ្យមានការដោះលែងអ្នកទោសនយោបាយ។ បញ្ញា ឆព័ណ្ណ

លោក ហ៊ុន សែន គំរាមក្រុមគ្រួសារអតីតសមាជិកសភា CNRP ពាក់ព័ន្ធការរៀបចំតវ៉ានៅមុខស្ថានទូតចិន

លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានព្រមានចំៗទៅលើអតីតសមាជិកសភាគណបក្សសង្គ្រោះជាតិលោក ហូ វ៉ាន់ និងក្រុមគ្រួសាររបស់លោក និងបានគំរាមសុវត្ថិភាពរបស់ពួកគេដោយសារតាមចោទថាបានសម្របសម្រួលឲ្យមានការតវ៉ានៅខាងក្រៅស្ថានទូតចិនកាលពីថ្ងៃសុក្រ។
កងសន្តិសុខខណ្ឌចាប់លើកអ្នកតវ៉ាម្នាក់ចេញពីកន្លែងបាតុកម្មក្នុងការប្រារព្ធទិវាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នៅខាងក្រៅស្ថានទូតចិនក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ បញ្ញា ឆព័ណ្ណ

សកម្មជនអតីតគណបក្សសង្រ្គោះជាតិបីនាក់ត្រូវបានចាប់ខ្លួន ពេលព្យាយាមដាក់ញត្តិនៅស្ថានទូតចិន

សកម្មជន​អតីត​គណបក្ស​សង្រ្គោះជាតិ​ចំនួន​បី​រូប​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខាង​ក្រៅ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា នៅ​ពេល​ពួកគេ​ព្យាយាម​ដាក់​ញត្តិ​ ដើម្បីប្រឆាំង​វត្តមានកងទ័ពចិន​នៅលើកទឹកដីកម្ពុជា ​ ជាមួយ​នឹង​អ្នក​ចូលរួម​ ១០០​នាក់​ផ្សេង​ទៀត ដោយ​អំពាវនាវ​​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​កិច្ចព្រមព្រៀង​សន្តិភាព​​ក្រុង​ប៉ារីស​ អំឡុង​ថ្ងៃ​​ខួប​លើក​ទី២៩ នៃ​ការ​ចុះ​កិច្ចព្រមព្រៀង​នេះ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម